ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គរ​គ្មាន​ភ្លៀង​លោក​គង់ គាំ ៖ ការ​ប្រកាស​វិល​ចូលស្រុក​លោក​សម រ​ង្ស៊ី ជា​ការ​បោកប្រាស់​អ្នកគាំទ្រ ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រ​ង្ស៊ី នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ គឺជា​បោកប្រាស់ និង​គ្រាន់តែ​ជា​ការ​ធ្វើ​ខ្យល់​តែ​គ្មាន​ភ្លៀង​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រ​ង្ស៊ី នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ គឺជា​បោកប្រាស់ និង​គ្រាន់តែ​ជា​ការ​ធ្វើ​ខ្យល់​តែ​គ្មាន​ភ្លៀង​នោះ​ទេ ។ ការ​លើក​ឡើង​នេះ ខណៈ​ដែល​លោក សម រ​ង្ស៊ី បាន​អះអាង​ជា​បន្តបន្ទាប់​ថា នឹង​វិល​ចូល​មក​កម្ពុជា​វិញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។

ជាង​ការ​វិល​នេះ​នឹង​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​គណបក្សកាន់អំណាច​ថែម​ទៀត ។ លោក​គង់ គាំ អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ជំនិត​លោក សម រ​ង្ស៊ី បាន​អះអាង​លើ​បណ្តាញ​សង្គម​ផ្ទាល់​យ៉ាង​ដូច្នេះ​ថា កុំ​ស្លាប់​ដូច​ពស់ រស់​ដូច​កង្កែប (​អួត​អែប​នាំ​ស្លាប់​ទាំង​ក្តាម​ខ្យង​) ។ លោក​បន្ត​ថា មិន​សុំ​សិទ្ធិ​នយោបាយ​បែរ​ទៅ​រួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ (​រលាយ​) ទម្លាយ​ផែនការ​វិល​ចូល​កម្ពុជា (​របស់​ទណ្ឌិត​) រហូត​បង្ហើប​គម្រោង​រដ្ឋាភិបាល​ក្រៅប្រទេស​មាន (​ទណ្ឌិត​) ជា​នាយក​រដ្ឋមន្ត្រី ។

ចាប់​បញ្ចូល​ក្រោល​រត់​ចូល​ក្រោល គឺ​នៅ​ក្រៅច្បាប់​ទាំងអស់​គ្នា​បាន​សម្រេច​ដូច​គេ​ប៉ង ។ ជាមួយ​គ្នា​នោះ​ដែរ អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា ការ​បបួល​អ្នក​ដទៃ​ភ្នាល់ ដើម្បី​ឲ្យ​អ្នក​ព្រម​ភ្នាល់​រឿង​វិល​ស្រុក​របស់​ខ្លួន (​សម រ​ង្ស៊ី​) គឺ​ដើម្បី​ចូល​អន្ទាក់ តែ​ប៉ុ ណ្ណោះ ។ លោក​បញ្ជាក់​ថា «​ហួច​ហៅ​ខ្យល់ ដល់​មាន​ព្យុះ​ខ្លាំង​តាំង​ស្រែ​កថា ប្រជាធិបតេយ្យ ងើប​មិន​រួច ព្រោះ​មាន​ព្យុះ​បោក​កម្ទេច​» ។

លោក​គង់ គាំ ក៏​បាន​លើក​ឡើង​ថា ក្រុម​ដែល​ថា បើ​គ្មាន​ការ​ប្រថុយ​ក៏​គ្មាន​ការ​ផ្លាស់​ប្តូ​រដែ​រកំ ពុង​ប្រទះ​ជាមួយ​ក្រុម​ដែល​ថា បើ​គ្មាន​ការ​ពន្លត់​ក៏​គ្មាន​ភ្លើង​ឈប់​ឆាបឆេះ​ទេ ។ ការ​ប្រើប្រាស់​អ្នកមាន​អំណាច​ក្នុង​ប្រទេស ដើម្បី​បិទ​បាំង​ភាព​កំសាក​ត្រូវ​បាន​បកអាក្រាត ។ ការ​ភ័យ​ខ្លាច ភាព​ឯកោ និង​អាម៉ាស​) គឺ​មិន​ហ៊ាន​ប្រើប្រាស់​ចំហាយ​អន្តរជាតិ អំពី​រដ្ឋាភិបាល​ក្រៅប្រទេស​ឡើយ ។

សូម​ជម្រាប​ការ​លើក​ឡើង​របស់​លោក គង់ គាំ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​ប្រកាស​ក្តែ​ង​ៗ​ថា​នឹង​មក​ស្រុក​វិញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ យ៉ាងណា​ក្តី​ការ​ប្រកាស​នេះ​ត្រូវ​បាន​ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រកាស​ត្រៀម​ចាប់ខ្លួន​លោក សម រ​ង្ស៊ី គ្រប់ពេលវេលា​តែ​ម្តង បើសិន​ចូល​មក​ដល់​ទឹកដី​កម្ពុជា​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ