ថ្ងៃ​ទី​២​ចូល​ឆ្នាំ​ចិន ស្លាប់​៦​នាក់ របួសធ្ងន់​ស្រាល​៩​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទី​២ គឺ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​៩​លើក​(​យប់​៧​លើក​) ស្លាប់​៦​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​,​ ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​១​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​៥​នាក់​(​មិន​ពាក់មួក​៥​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​៣​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​១៣​លើក​ស្លាប់​២ នាក់​, ម៉ូតូ​និង​កង់​បី​១​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​កង់​បី​១​លើក​ស្លាប់​២​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​ម៉ូតូ​កង់​បី​២​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៤​លើក​។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​,​ផ្លូវ​ខេត្ត​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តក្រចេះ​២​លើក​ស្លាប់​២​នាក់​របួស​១​នាក់​,​កណ្តាល​១ លើក​ស្លាប់​១​នាក់​របួស​ស្រី​២​នាក់​, ខេត្តកោះកុង​១​លើក ស្លាប់​ស្រី​១​នាក់ របួស​១​នាក់​, ខេត្តពោធិ៍សាត់​២​លើក​ស្លាប់​២​នាក់​ស្លាប់ ៥១​នាក់ និង​ខេត្តពោធិ៍សាត់​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៣២០​គ្រឿង (​ម៉ូតូ​៦៥៤%) មធ្យោបាយ​ល្មើស​៤៤៦​គ្រ​(៨៤៥%) អប់រំ​២០២​គ្រឿង (​ម៉ូតូ​៧៩%) មធ្យោបាយ​ពិន័យ​២៤៤​គ្រឿង (​ម៉ូតូ​៨៤%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​២៧​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៦៦៥​គ្រឿង អប់រំ​១៤៤​គ្រឿង ពិន័យ​ចំនួន​សរុប​១៩៧​គ្រឿង (​មួក​១៤០​គ្រឿង កញ្ចក់​៤៣​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៤​គ្រឿង ៕

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ