បុកគ្នាផ្លោងជាង២០ម៉ែត្រ…ខ្លះបាត់ជីវិតភ្លាមៗ


រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​លឿន​ជែង​មិន​ប្រយ័ត្ន​ជ្រុលទៅ​បុក​ម៉ូតូ​២​គ្រឿង​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងរ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​​​ជន​រង​គ្រោះ​ម្នាក់ និង​សព​យក​ទៅ​ភ្លាម​ៗ ព្រោះ​​ខ្លាច​រថយន្ដ​ឯកជន​ផ្សេង​ទៀត​មក​ដឹក ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​រក​សព​អត់​ឃើញ បង្ក​​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៧​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៦ ​កុ​ម្ភៈ ​ស្ថិត​​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ទល់មុខ សាលា​សង្កាត់​កន្ទោក ក្នុង​ភូមិព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាកកាម​រី​ឆ្លាម ពណ៌​.ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ2K-4872 បើក​ដោយ​ស្ត្រី​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ​និង​វ៉េវ​មួយ​គ្រឿង ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុង​ដា​​ឌ្រី​ម ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1L- 3570 បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចនិង​ម៉ូតូ​រង​គ្រោះ​មួយ​គ្រឿង​ទៀត​ម៉ាក​វ៉េវ អត់​មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​​​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​ទាំង​២​គ្រឿង​​ម៉ាក​ហុងដា​
ឌ្រី​ម និង​ម៉ាក​វ៉េវ បើក​ទន្ទឹម​គ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ។ លុះ​បើក​មក​ដល់​ចំណុច​កើត​នៅ​មុខ​សាលាសង្កាត់​កន្ទោក ស្រាប់តែ​មាន​រថយន្ត​​ឆ្លាម ​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ វ៉ា​ជែង​រថយន្ត​ផ្សេង​ទៀត ​បន្ទាប់​មក​បាន​បើក​ចូល​ក្នុង​អទិភាព​របស់​ម៉ូតូ​ទាំង​២​គ្រឿង​ ហើយ​បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ចំនួន២គ្រឿង ​បណ្ដាលឱ្យ​​អូស​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ ចំងាយ​ប្រមាណ​ជាង​២០​ម៉ែត្រ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ផ្លោង​ប៉ើង​លើ​រថយន្ត​ផាត់ទៀត​ដូច​សំឡី បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​នឹង​ម្នាក់​ទៀត​រង​របួសស្រាល​ ។

ខណៈ​ពេល​ភ្លាម​ភ្លាម​នោះ​ ស្រាប់តែ​មាន​រថយន្ត​គ្លី​និក​​ឯកជន​សម្ភព​សុធា​វិ​ទ្ធ​បែក​ចាន ​បាន​មក​ដឹក​ជន​រង​គ្រោះ​ម្នាក់ ​និង​សព​ដែល​ដោយ​ដឹង​ថា​ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ត្រូវ​ប្រជាពលរដ្ឋ​សួរ​ថា​យក​ទៅ​ធ្វើ​អី ខាង​រថយន្ត​សង្គ្រោះ​ប្រាប់​ថា យក​ទៅ​សង្គ្រោះ​សិន​ក្រែង​មានជីវិត ។ ក្រោយ​ពេល​កើតហេតុ​ ប៉ូលិស​
​ចរា​ចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មក​ដល់​ ដោយ​ឃើញ​ទិដ្ឋភាព​ចរាចរណ៍​ធ្ងន់ធ្ងរ​ពេក ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​ និង​យក​ស្ត្រី​ខាងលើ​យក​ទៅ​ផ្នែក​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ។

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ