ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! មិនដឹង​ថា កូន​ប្រពន្ធ​រន្ធត់​ប៉ុណ្ណា​ទេ​ពេល​លឺ​ថា​ប្តី​របួសធ្ងន់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ អ្នកបើកបរ​ម៉ូតូ​កង់​បី​វ័យ​៥០​ឆ្នាំ​ម្នាក់ បាន​រង​របួស​មួយ​ចំហៀង​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​រថយន្ត​បា​ឡែ​ន​បើកបរ​បញ្ច្រាស់ទិស​គ្នា​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង រួច​ហើយ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​នោះ ។ ហេតុការណ៍​រថយន្ត​បុក​ម៉ូតូ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្ត​រតនគីរី ៖ អ្នកបើកបរ​ម៉ូតូ​កង់​បី​វ័យ​៥០​ឆ្នាំ​ម្នាក់ បាន​រង​របួស​មួយ​ចំហៀង​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​រថយន្ត​បា​ឡែ​ន​បើកបរ​បញ្ច្រាស់ទិស​គ្នា​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង រួច​ហើយ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​នោះ ។ ហេតុការណ៍​រថយន្ត​បុក​ម៉ូតូ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​កាឡៃ​១ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​អូរ​ជុំ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​រវាង​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន និង​ម៉ូតូ​កង់​បី​ទិស​ដៅ​បញ្ច្រាស​គ្នា​បុក​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ម្នាក់​រង​របួសធ្ងន់​មួយ​ចំហៀង​ខ្លួន ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ លឹ​មចាន់ ធឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ​មិន​ទាន់​ដឹង​ទីលំនៅ​នោះ​ទេ ដោយសារ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​មួយ​ចំហៀង​ខ្លួន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។ ប្រភព​បន្ត​ទៀត​ថា អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​នោះ​នៅ​នឹង​កន្លែង​ហេតុ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ​កសាង​កំណត់ហេតុ​រង់ចាំ​ធ្វើការ​សម្របសម្រួល​តាម​នីតិវិធី ។

លោក ហុង គឹ​ម​សេង អធិការ​នគ​បាល​ស្រុក​អូរ​ជុំ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មូលហេតុ​មក​ពី​អ្នក​ទាំង​ពីរ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​ទាំង​សងខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ