ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រឿង​ដល់​ភ្លើងស្តុប​ជិះ​ដូច​ហោះ​… ដូច​ចង់ទៅ​លេង​ឋាននរក​ឆាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​2​នាក់​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ដួល​ទាំង​ពីរ​គ្រឿង​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ធ្វើ​ឱ្យ​បុរស​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​រង​របួស​បាក់ជើង​ស្តាំ​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសស្រាល ចំណែក​ជន​បង្ក​មិន​​មាន​រង​របួស​ឡើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​9​និង​20​នាទី​យប់ ថ្ងៃ​ទី​6 ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​2​នាក់​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ដួល​ទាំង​ពីរ​គ្រឿង​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ធ្វើ​ឱ្យ​បុរស​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​រង​របួស​បាក់ជើង​ស្តាំ​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសស្រាល ចំណែក​ជន​បង្ក​មិន​​មាន​រង​របួស​ឡើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​9​និង​20​នាទី​យប់ ថ្ងៃ​ទី​6 ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​ប​ចំការមន តាម​មហាវិថី​ព្រះ​នរោត្តម កែង​នឹង​មហាវិថី​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ម៉ូតូ​បង្ក​ខាងលើ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​2016 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FU:1760 បើកបរ​ដោយ​យុវជន​ម្នាក់​ជា​ម៉ូតូ​របស់​ក្រុម​សមាគម (​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​) ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា Beat ពណ៌​ក្រហម​លា​យស អត់​មាន​ស្លាក​លេខ ទើបតែនឹង​ទិញ​មិន​ទាន់​បាន​ធ្វើ​ស្លាក​លេខ រង​ការ​ខូចខាត​តិចតួច​មួយ​ចំហៀង​ខាងស្ដាំ បណ្តាល​ឱ្យ​បុរស​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​រង​របួស​បាក់​.​កជើង​ខាងស្តាំ ចំណែក​អ្នកបើកបរ​រង​របួសស្រាល​។

ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គឺ​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំនុច​ស្តុ​ប​ចំការមន​ក៏​ឈប់​ចាំ​ស្តុ​ប​ភ្លើង​មួយសន្ទុះ លុះ​ដល់​​ភ្លើង​ខៀវ​អាទិភាព​បត់​ស្តាំ គាត់​ក៏​ធ្វើ​ដំណើរ​ឆ្លង​បត់​ស្តាំ​ឆ្ពោះទៅ​មហាវិថី​ម៉ៅ​សេ​ទុង ខណៈនោះ​ស្រាប់​តែ​ម៉ូតូ​បង្ក​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង​តែ​ម្នាក់ឯង​ទាំង​ដែល​គេ​ឈប់​គ្រប់​គ្នា​ហើយ​នោះ ក៏​មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពេញទំហឹង បណ្តាល​ដួល​ទាំង​ពីរ​ខ្ទាត​ជាង​5​ម៉ែត្រ​ទៅ​កៀន​ចិញ្ចើម​ផ្លូវ ធ្វើ​ឱ្យ​បុរស​ម្នាក់​អង្គុយ​ពីក្រោយ​ម៉ូតូ​រង​គ្រោះ​រង​របួស​បាក់​.​កជើង​ខាង​ស្តាំ​ដេក​ដួល​លើ​ផ្លូវ ចំណែក​អ្នកបើកបរ​រង​របួសស្រាល រីឯ​ខាង​ម៉ូតូ​បង្ក​មិន​មាន​រង​របួស​ទេ គឺ​ខូចខាត​តែ​ម៉ូតូ​តិចតួច​ប៉ុណ្ណោះ​។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ ទុក​តែ​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ដែល​របួសស្រាល​នៅ​ដោះស្រាយ ដោយ​គាត់​ទាមទារ​ឱ្យ​ខាង​ម៉ូតូ​បង្ក​ជួយ​ចេញថ្លៃ​ព្យា​បាល​របួស​ជន​រង​គ្រោះ ចំណែក​ម៉ូតូ​ជួសជុល​រៀងខ្លួន​។ តែ​ខាង​ម៉ូតូ​បង្ក​មិន​ព្រម​សង ដោយ​បាន​ទូរស័ព្ទ​ហៅ​បក្សពួក​ដែល​នៅ​ក្រុម​សមាគម​ជាមួយ​គ្នា​ទាំង​ហ្វូង​មក​ដោះស្រាយ​ជំនួស ដោយ​អាង​គ្នា​ច្រើន​ទៅ​គំរាម​​ខាង​ម៉ូតូ​រង​គ្រោះ​ដែល​គ្នា​នៅ​តែ​ម្នាក់ឯង​ឱ្យ​គេ​សង​វិញ ដោយ​ចោទប្រកាន់​គេ​ថា ជិះ​ខុស​គោលដៅ​ចរាចរណ៍ ទាំង​ម៉ូតូ​របស់​ក្រុម​សមាគម​ខ្លួន​ជិះ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ ហើយ​បុក​គេ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ទាំង​ពីរ​គ្រឿង តែ​លើក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ ដោយ​យក​លេស​ថា​ខ្លួន​ជា​អ្នក​ត្រូវ​ទៀត​។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ បានឱ្យ​ភាគី​ទាំង​ពីរ​ដោះ​ស្រាយ​គ្នា ដោយ​ខាង​ម៉ូតូ​រង​គ្រោះ​ទាមទារ​ឱ្យ​ខាង​ម៉ូតូ​បង្ក​ចេញថ្លៃ​ព្យាបាល​របួស​ជន​រង​គ្រោះ ចំណែក​ម៉ូតូ​គាត់​ជួសជុល​ខ្លួនឯង តែ​ខាង​ម៉ូតូ​បង្ក​មិន​ព្រម​ដោយ​អាង​ខ្លួន​មាន​គ្នា​ច្រើន​នៅ​តែ​ស្រែ​កថា ខ្លួន​ជា​អ្នក​ត្រូវ​ទាំង​ខ្លួន​មិន​ក្នុង​ហេតុការណ៍​នោះ​ទេ បើ​ទោះបីជា​មាន​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ម៉ូតូ​បង្ក​ជា​អ្នក​បុក​គេ​ក៏​ពួក​គាត់​នៅ​តែ​ប្រកែក​យក​ត្រូវ ដោយ​ចោទ​គេ​ជិះ​ខុសផ្លូវ​ចរាចរណ៍​ទាំង​ដែល​ខ្លួន​ជា​អ្នក​បុក​គេ ហើយ​​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​សោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ទីនោះ​ហួសចិត្ត​គ្រប់​គ្នា​។

ចុង​ក្រោយ​ភាគី​ទាំង​ពីរ​ចរចា​មិន​ត្រូវ​គ្នា ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក៏​ធ្វើការ​វាស់វែង​តាម​ជំនាញ​​យក​ម៉ូតូ​ទាំង​ពីរ​ទៅ​ដោះស្រាយ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ