ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ជ្ញា​ធរ​ខេត្ត​ចុះ​កាត់​ខ្សែ​អ៊ី​ន​ធឺ​ណែ​ត​នៅ​លើ​អាកាស ដែល​បំពាក់​លើ​បង្គោល​ភ្លើង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​ជំនាញ​បង្ហាញ​ថា គិត​មក​ដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ការ​កាត់​ខ្សែកាប​នៅ​លើ អាកាស តាម​បង្គោល​ខ្សែភ្លើង​ក្នុង​ក្រុង​សៀមរាប បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ បាន​កាត់​ទម្លាក់…

ខេត្តសៀមរាប ៖ មន្ត្រី​ជំនាញ​បង្ហាញ​ថា គិត​មក​ដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ការ​កាត់​ខ្សែកាប​នៅ​លើ អាកាស តាម​បង្គោល​ខ្សែភ្លើង​ក្នុង​ក្រុង​សៀមរាប បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ បាន​កាត់​ទម្លាក់ មក​បង្កប់ ក្រោម​ដី​វិញ បាន​ចំនួន​៦​ផ្លូវ​ហើយ​ក្នុង​ចំណោម​ផ្លូវ​ទាំង​១១ នៃ​គម្រោង​ទី​១​។ លោក សុខ សីហា ប្រធាន​មន្ទីរ ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្តសៀមរាប បានឱ្យ​ដឹង​ថា គិត​ចាប់ពី​ខែសីហា ឆ្នាំ​២០១៨ មក​ដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះ​អនុវត្តន៍​គម្រោង​កាត់​ខ្សែកាប​អាកាស​នៅ​តាម​បង្គោល​ខ្សែភ្លើង​ក្នុង​ក្រុង​សៀមរាប។

មក​បង្កប់​ក្រោម​ដី​បាន​ចំនួន​៦​ផ្លូវ​ហើយ ដែល​មាន​ប្រវែង​សរុប​ជាង​២៤​គីឡូម៉ែត្រ ក្នុង​ចំណោម​ផ្លូវ​ទាំង​១១ នៃ​គម្រោង​ទី​១​នេះ ក្នុង​នោះ​មាន​ផ្លូវ​លោកតា​ណឺ​យ​, តំបន់​ជុំវិញ​ផាប់​ស្ទ្រី​ត​, កំណាត់​ផ្លូវ​ហ្សា​ដឺ​ហ្គោ​ល ចាប់ពី​ចំណុច​សួនច្បារ​ព្រះរាជ​ដំណាក់ រហូត​ដល់​បុរី​ប្រិមប្រិយ​, កំណាត់​ផ្លូវ​៦០​ម៉ែត្រ រហូត​ដល់​កែង ផ្លូវ​ហ្សា​ដឺ​ហ្គោ​ល​, កំណាត់​ផ្លូវ​កូ​ម៉ៃ ចាប់ពី​ចំណុច​ផ្លូវបំបែក​អ​៩០ រហូត​ដល់​វត្ត​ថ្មី និង​កំណាត់​ផ្លូវ​៧​មក​រា ចាប់ពី​ផ្លូវ​ក្រវាត់ក្រុង រហូត​ដល់​រង្វង់​មូល​ព្រះរាជ​ដំណាក់​។

លោក សុខ សីហា បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​ផ្លូវ​ចំនួន​៥​ខ្សែ​ទៀត ដែល​គម្រោង​នឹង​ចុះ​អន​វុត្ត​ន៍​បន្ទាប់​រួម​មាន ផ្លូវជាតិ​លេខ​៦ ចាប់ពី​ព្រំប្រទល់ រដ្ឋបាល​ក្រុង ស្រុក​ពួក និង​ស្រុក​ប្រាសាទបាគង​, ផ្លូវ​ស៊ី​វុ​ត្ថា ចាប់ពី​ចំណុច​ផ្លូវ​អ​៩០ រហូត​ដល់​រង្វង់​មូល នាគ​បាញ់​ទឹក​, ផ្លូវ​ផ្សា​រញ៉ែ ចាប់ពី​ចំណុច​ភោជនីយ៍​ម្លប់​ស្បូវ រហូត​ដល់​ស្ដុ​ប​ផ្សា​រញ៉ែ និង​ស្ដុ​ប​ផ្សារ​កណ្ដាល​, ផ្លូវ​អម​សងខាង​ស្ទឹង​សៀមរាប ចាប់ពី​ចំណុច​ស្ពាន​នាគ រហូត​ដល់​ស្ពាន​ក្រវាត់ក្រុង​, និង​ផ្លូវ​ទៅ​ផ្សារ​ក្រោម ចាប់ពី​ចំណុច​រង្វង់​មូល​នាគ​បាញ់​ទឹក រហូត​ដល់​ផ្លូវ​ក្រវាត់ក្រុង។

ដែល​គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្តន៍ ជា​បន្តបន្ទាប់​ចាប់ពី​ពាក់កណ្ដាល​ខែកុម្ភៈ រហូត​ដល់​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៩ ដូច្នេះ​សូម​សំណូមពរ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​គម្រោង​នេះ សុំ​មានការ​យោគយល់ ព្រោះ​ការ​ផ្លាស់​ប្ដូរ​នេះ អាច​នឹង​មានការ​ដាច់​ចរន្តអគ្គិសនី​មួយ​រយៈពេល​ខ្លី​។ លោក សុខ សីហា បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ការងារ​ចុះ​កាត់​ខ្សែកាប​អាកាស​លើ​បង្គោល​ភ្លើង​ក្នុង​ក្រុង​សៀមរាប​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព សន្ដិសុខ និង​សុវត្ថិភាព​ដល់​ពលរដ្ឋ ពិសេស​អ្នក​រស់នៅ​ជាប់​បង្គោល​ភ្លើង​ទាំងនោះ ដែល​អាច​កើត​ហានិភ័យ​ជាយថាហេតុ បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី​ជាដើម​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ