ជនបរទេស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​ករណី​រត់ពន្ធ​គឿ​ង​ញៀន​ជិត​៥​គីឡូក្រាម


ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា របស់​ជនជាតិ​រ៉ូ​មោ​នី​ម្នាក់ ដោយ​សង្ស័យ​រត់ពន្ធ​គ្រឿងញៀន នា​វេលា​ម៉ោង​០៩ និង​៥៥​នាទី ថ្ងៃ​ពុធ ២​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។

បើ​តាម​ប្រភព ពី​សមត្ថកិច្ច​ជំនាញ​បាន​លួច​ប្រាប់​ថា ជនជាតិ​រ៉ូ​មោ​នី​នេះ មានឈ្មោះ OLARU NARCIS-MANUEL ដែល​ត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន តាម​ជើងហោះហើរ​លេខ KA-249 (REP-HKG) ក្នុង​ករណី​សង្ស័យ​រត់ពន្ធ​គ្រឿងញៀន ដោយ​យោង​តាម​ការ​ត្រួតពិនិត្យ និង​ធ្វើ​តេ​ស្តិ៍​បឋម ជាមួយ​កងកម្លាំង សមត្ថកិច្ច​ពាក់ព័ន្ធ រក​ឃើញ​សារធាតុ​ក្រាម​ពណ៌​ស។

ដែល​សាមីខ្លួន​បាន​ដាក់​ក្នុង​កញ្ចប់​ថង់​ប្លា​ស្ទីក រាង​សំប៉ែត​បួន​ជ្រុង ចំនួន​០៤ លាក់​ទុក​ក្នុង​បាត​កាបូបស្ពាយ​ខ្នង ចំនួន​០៤​ផ្សេង​គ្នា ដែល​ជា​ប្រភេទ គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន ដែល​មាន​ទម្ងន់ ៥.០២០​ក្រាម ដោយ​ក្នុង​កញ្ចប់​ទី​១ មាន​១,២១០ ក្រាម​, កញ្ចប់​ទី​២ មាន​១.៣៥០​ក្រាម​, កញ្ចប់​ទី​៣ មាន​១.២១០​ក្រាម និង​កញ្ចប់​ទី​៤ មាន​១.២៥០​ក្រាម​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន ប្រគល់​ជូន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅ​តាម នីតិវិធី ហើយ​បន្ត​នីតិវិធី​ពន្លាត​យក​បក្ខពួក​មួយ​ចំនួន​ទៀត នៅ​ភ្នំពេញ នេះ​បើ​តាម​សម្តី​របស់​នាយ​រង​ការិយាល័យ​បទល្មើស ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប​៕ ដោយ ៖ ច័ន្ទ រស្មី

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ