ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ប្តី​ស្ត្រី​រង​គ្រោះ​មក​លួច​សហាយស្មន់​ជាមួយ​ប្រពន្ធ​ខ្លួន​…​ក៏​បា.ញ់ប្រហារ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តបាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អធិការដ្ឋាន​នគរបាលស្រុក​ទឹកឈូ​ម្នាក់ បាន​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​តាម​ផ្លូវលំ​ក្នុងភូមិ​មាត់ពាម ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តបាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អធិការដ្ឋាន​នគរបាលស្រុក​ទឹកឈូ​ម្នាក់ បាន​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​តាម​ផ្លូវលំ​ក្នុងភូមិ​មាត់ពាម ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ បន្ទាប់​ពី​បាន​ផ្ទុះអាវុធ ។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​រូប​នេះ ​ឈ្មោះ ហុ​ក ចេ​ង អាយុ​៤៧​ឆ្នាំ បាន​បាញ់​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ស្ត្រី​ឈ្មោះ ឡាយ លី អាយុ​៣៩​ឆ្នាំ រង​របួស​មួយ​គ្រាប់​នៅ​ក្រោម​ជង្គង់​ខាងស្តាំ ។
ប្រភព​ដដែល​បន្ត​ថា ការ​ដែល​មន្ត្រី​នគរបាល​រូប​នេះ​បាញ់គឺ​ដោយ​ចោទ​ថា​ ប្តី​ស្ត្រី​រង​គ្រោះ​ទៅ​លួច​សហាយ​ស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ។

មន្ត្រី​នគរបាល​រូប​នេះ ក៏​ធ្លាប់​បាន​ណែនាំ​ដល់​ប្តី​ស្ត្រី​រង​គ្រោះជា​ច្រើន​ដង​រួច​មក​ហើយ​ដែរ ប៉ុន្តែ​ប្តី​ស្ត្រី​រង​គ្រោះ​នៅ​តែ​លួច​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ដដែល ទើប​ផ្ទុះ​កំហឹង​ដោយ​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​ជា​មួយ​ប្តី​ស្ត្រី​រង​គ្រោះ ក៏​បាញ់​ទៅ​លើ​បុរស​ជា​ប្តី ប៉ុន្តែ​គ្រាប់​បាន​ប្លាត​ត្រូវ​ប្រពន្ធ​របួស​ទៅ​វិញ ។ លោក​ស្នង
ការ​នគរបាល​ខេត្តបាន​ប្រាប់​កោះសន្តិភាព​ថា ទោះបី​ភាគី​ខាង​ប្តី​ស្ត្រី​រង​គ្រោះជា​សហាយស្មន់​ក៏​ដោយ ក៏​​ការ​ប្រើប្រាស់​អាវុធ​បាញ់បោះ​ បង្ក​ឲ្យ​រង​របួស​ដល់​អ្នក​ដទៃ​ ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់ ។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើង កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ជា​ខ្មាន់កាំភ្លើង​នាំ​មក​ស្នងការដ្ឋាន​ខេត្ត​ ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ