ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​៦​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសច​នា​ឱកាស​ចូល​ឆ្នាំ​ចិន​-​វៀតណាម

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បាន​បញ្ជា​ក់ថា កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​មាន​ដូច​ជា ៖ ១-​រមណីយដ្ឋាន​ភ្នំ​លោកយាយ​យ៉ា​ត ភ្ញៀវ​ជាតិ​មាន​ចំនួន​១.៧៧២​នាក់…

ខេត្ត​ប៉ៃលិន ៖ តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បាន​បញ្ជា​ក់ថា កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​មាន​ដូច​ជា ៖

១-​រមណីយដ្ឋាន​ភ្នំ​លោកយាយ​យ៉ា​ត ភ្ញៀវ​ជាតិ​មាន​ចំនួន​១.៧៧២​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤០​នាក់ ២-​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ភ្ញៀវ​ជាតិ​មាន​ចំនួន​១.៦៣២​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​២​នាក់ ៣-​រមណីយដ្ឋាន​ភ្នំ​ដំបង ភ្ញៀវ​ជាតិ​មាន​ចំនួន​៧៦២​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣​នាក់​។

៤-​រមណីយដ្ឋាន​ចំការ​ខ្នុរ និង​ម្លប់​សាវម៉ាវ ភ្ញៀវ​ជាតិ​មាន​ចំនួន​២.២៣៥​នាក់ ៥-​រមណីយដ្ឋាន​អាង​ជីងចក់ និង​រហាត់ទឹក ភ្ញៀវ​ជាតិ​មាន​ចំនួន​១២៣​នាក់ និង​៦-​តំបន់​លំហែកាយ មាត់​ស្ទឹង​តា​រាប ភ្ញៀវ​ជាតិ​មាន​ចំនួន​៧៣២​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១​នាក់​។

ប្រភព​បន្ត​ថា ចំនួន​ភ្ញៀវ​ជាតិ​សរុប​មាន​ចំនួន​៧២៥៧​នាក់ ហើយ​ចំនួន​ភ្ញៀវ​អន្តរជាតិ​សរុប​មាន​ចំនួន​៤៦​នាក់ ចំពោះ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​មាន​លក្ខណៈ​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ