ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះគាត់ខ្វះជាតិស្ករ…ទើបអាការបែបនេះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ យុវតី​៣​នាក់​នៃ​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ​ បាន​ដួល​សន្លប់​នៅ​ក្នុង​ថ្នាក់រៀន​ជា​បន្ត​បន្ទាប់ ។ គ្រូពេទ្យ​ប្រាប់​ថា ​​ពួក​នាង​ខ្វះជាតិ​ស្ករ​ ទើប​បណ្តាល​ឱ្យ​មាន​អាការ​បែប​នេះ ។ បន្ទាប់​ពី​គ្រូពេទ្យ​សង្គ្រោះ​រួច…

ខេត្តរតនគិរី ៖ យុវតី​៣​នាក់​នៃ​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ​ បាន​ដួល​សន្លប់​នៅ​ក្នុង​ថ្នាក់រៀន​ជា​បន្ត​បន្ទាប់ ។ គ្រូពេទ្យ​ប្រាប់​ថា ​​ពួក​នាង​ខ្វះជាតិ​ស្ករ​ ទើប​បណ្តាល​ឱ្យ​មាន​អាការ​បែប​នេះ ។ បន្ទាប់​ពី​គ្រូពេទ្យ​សង្គ្រោះ​រួច យុវតី​២​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ម្នាក់​កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

សិស្ស​៣​នាក់​នោះ​សន្លប់​ កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ នៅ​ក្នុង​ថ្នាក់​ទី​១២B នៃ​វិទ្យា​ល័យ​សម្តេចឪ​សម្តេចម៉ែ ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។ ១-​ឈ្មោះ​​សឿ​ន លី ២-​ឈ្មោះ​សេង សុ​ម៉ា​លី និង​៣-​ឈ្មោះ សាមី ស៊ូ​ភី ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ពី​ដំបូង​ឈ្មោះ​សេង សុ​ម៉ា​លី មាន​អាការ​ផ្ដាសាយ ទឹកមុខ​ស្លេកស្លាំង​ មិន​ស្រួលខ្លួន ក៏​សុំ​គ្រូ​ចេញ​ក្រៅ​បន្ទប់ ​ដើម្បី​លាបប្រេង​ខ្យល់ ។ ដោយ​នាង​មិន​ធូរស្រាល ​ក៏​នាំ​គ្នា​ចាប់ខ្យល់​ឱ្យ ។ ទន្ទឹម​នោះ ​ស្រាប់តែ​សិស្ស​ម្នាក់​ទៀត​ ឈ្មោះ​សឿ​ន លី ដែល​អង្គុយ​ជាប់​គ្នា​បាន​ដួល​សន្លប់​មុន ហើយ​បន្តិច​មក​ឈ្មោះ​សេង សុ​ម៉ា​លី ក៏​សន្លប់​ដែរ ។ ការ​ឆោឡោ​បាន​កើតឡើង ហើយ​សិស្ស​ម្នាក់​ទៀត​ឈ្មោះ​សាមី ស៊ូ​ភី អង្គុយ​តុ​ជិត​គ្នា​ក៏​សន្លប់​ដែរ ។

ក្នុង​ស្ថានភាព​បែប​នោះ ​លោកគ្រូ អ្នកគ្រូ​ប្រញាប់ប្រញាល់​ដឹក​បញ្ជូន​យុវតី​ទាំង​៣​នាក់ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ គ្រូពេទ្យ​ឱ្យ​ដឹង​ថា មក​ពី​ខ្វះ​ជាតិ​ស្ករ ទើប​ប​ណ្ភា​ល​ឱ្យ​យុវតី​ទាំងនោះ​ឆាប់​មាន​អាការ​ភ័យ និង​ដួល​សន្លប់ ៕​

អត្ថបទសរសេរ ដោយ