ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបជុំ​មិត្តភក្តិ​សប្បាយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន បែរជា​… ប្រាវ​ជួប​ទុក្ខ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ថ្ពាល់​ឆ្វេង​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​នាំ​គ្នា​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ស្រាប់តែ​ស្រវឹង​ធ្លាក់​ភ្នែក និយាយ​គ្នា​លេង​ចុះឡើង​ៗ​បង្ក​ទៅ​ជា​ទំនាស់​ពាក្យ​សម្តី ស្រាប់តែ​បុរស​ម្នាក់​បាន​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់​រង​របួស​ចំ​ថ្ពាល់​ឆ្វេង​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ហេតុការណ៍​ផឹកស៊ី​ទាស់​ពាក្យ​សម្តី​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​នេះ​បាន​កើតឡើង…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ថ្ពាល់​ឆ្វេង​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​នាំ​គ្នា​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ស្រាប់តែ​ស្រវឹង​ធ្លាក់​ភ្នែក និយាយ​គ្នា​លេង​ចុះឡើង​ៗ​បង្ក​ទៅ​ជា​ទំនាស់​ពាក្យ​សម្តី ស្រាប់តែ​បុរស​ម្នាក់​បាន​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់​រង​របួស​ចំ​ថ្ពាល់​ឆ្វេង​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ហេតុការណ៍​ផឹកស៊ី​ទាស់​ពាក្យ​សម្តី​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​មួយ​កន្លែង ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ជន​បង្កហេតុ​មានឈ្មោះ ថេ​ង ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ស្ថិត​នៅ​ភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​បន្ត​ទៀត​ថា ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ កុ​ល សា​រឿ​ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រង​របួស​ថ្ពាល់​ឆ្វេង​សន្លប់​នៅ​នឹង​កន្លែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ និង​ជន​បង្កហេតុ​រួម​ជាមួយ​មិត្តភក្តិ​ជា​ច្រើន​នាក់​បាន​ទិញ​ស្រា​បៀរ​យក​ទៅ​ផឹកស៊ី​នៅ​កន្លែង​កើតហេតុ​តាំងពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ក៏​ស្រាប់តែ​ម្នាក់​ៗ​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​ក៏​និយាយ​ជជែក​គ្នា​លេង​ចុះឡើង​ៗ​ក៏​បង្ក​ទៅ​ជា​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី ហើយ​ស្ត្រី​រង​គ្រោះ​ក៏​បាន​និយាយ​ប៉ះពាល់​ចំ​ជន​ដៃដល់​ក៏​វាយ​ប្រាវ បណ្តាល​ឱ្យ​រង​របួស​តែ​ម្តង ។

ក្រោយ​ពេល​បង្កហេតុ​ជន​ដៃដល់​បាន​ស្ទុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែកឯ​ស្ត្រី​រង​គ្រោះ​បាន​ដួល​សន្លប់​នៅ​កន្លែង​កើតហេតុ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់​ក៏​ចូល​ទៅ​ជួយ​រឹត និង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាន់​ពេលវេលា ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប​រយ៉ា​ខា កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​ចាត់​យក​មក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ