ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផលទាំង៥យ៉ាងដែលអ្នកចាំបាច់ត្រូវមានកាមេរ៉ាសុវត្ថិភាពដាក់ក្នុងរថយន្ត

5 ឆ្នាំ មុន

កាមេរ៉ា​សុវត្ថិភាព​ដាក់​ក្នុង​រថយន្ត កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយសារ​តែ​វា​មាន​ប្រយោជន៍​ជា​ច្រើន ដែល​លោក​អ្នក​ប្រហែលជា​មិន​នឹក​ស្មាន​ដល់ ។ ជា​ធម្មតា យើង​ដឹង​ស្រាប់​ហើយ​ថា គេ​ប្រើប្រាស់​វា​ដើម្បី​ថត​រាល់​សកម្មភាព និង សម្លេង…

កាមេរ៉ា​សុវត្ថិភាព​ដាក់​ក្នុង​រថយន្ត កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយសារ​តែ​វា​មាន​ប្រយោជន៍​ជា​ច្រើន ដែល​លោក​អ្នក​ប្រហែលជា​មិន​នឹក​ស្មាន​ដល់ ។

ជា​ធម្មតា យើង​ដឹង​ស្រាប់​ហើយ​ថា គេ​ប្រើប្រាស់​វា​ដើម្បី​ថត​រាល់​សកម្មភាព និង សម្លេង ដែល​កើត​មាននៅ​ពេល​យើង​កំពុង​បើកបរ តែ​វា​នៅ​មាន​លើស​ហ្នឹង​ទៀត ដែល​មាន ៥​ចំនុច​ខាងក្រោម ៖

១. ផ្តល់​ជា​ភ​ស្ថុ​តាង​ជាក់ស្តែង​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍
នេះ​គឺជា​ហេតុផល​ចម្បង​គេ ដែល​ម្ចាស់​រថយន្ត​ជា​ច្រើន​ជះ​លុយ ដើម្បី​ដាក់​វា​ឱ្យ​មាននៅ​ក្នុង​រថយន្ត ជា​ពិសេស​នៅ​ប្រទេស​រុ​ស្ស៊ី ដែល​មាន​ចំនួន​អ្នក​ដាក់​កាមេរ៉ា​ប្រភេទ​នេះ​ច្រើន​ជាងគេ ។

និយាយ​ឱ្យ​ស្រួល​ស្តាប់​ទៅ​គឺ កាមេរ៉ា​នោះ​នឹង​ធ្វើការ​ថត​សកម្មភាព​ពេល​យើង​បញ្ឆេះ​រថយន្ត​ភ្លាម និង ថត​ជាប់​រហូត​រាល់​សកម្មភាព​ពេល​បើកបរ​។ ប្រសិនបើ​មាន​គ្រោះថ្នាក់​ចរាចរណ៍ យើង​អាចយ​កវី​ឌី​អូ​នោះ ធ្វើ​ជា​ភស្ថុតាង​។

២. អាច​បន្លាច​អ្នកបើកបរ​ខុសច្បាប់​បាន
បើ​ទោះបីជា​គេ​មិន​មក​បុក​យើង​ក៏​ដោយ យើង​នៅ​តែ​អាច​ថត​រាល់​សកម្មភាព​របស់​យានយន្ត​ឯទៀត​នៅ​លើ​ផ្លូវ​។ ដូចនេះ ប្រសិនបើ​មាន​នរណា​ម្នាក់​បើក​ខុសច្បាប់ ឬ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ យើង​អាចយ​កវី​ឌី​អូ​នោះ​ទៅ​ប្តឹង​ប៉ូ​លី​សបាន​។

៣. ជា​ឧបករណ៍​សំខាន់​សម្រាប់​តាមដាន​ការ​បើកបរ​របស់​កូន
ប្រសិនបើ​អ្នកជា​ម្តាយ​ឪពុក​ដែល​មានការ​ព្រួយបារម្ភ​ពី​ការ​បើកបរ​របស់​កូន អ្នក​អាច​ដាក់​កាមេរ៉ា​នេះ​ក្នុង​រថយន្ត​របស់​កូន ដើម្បី​ឱ្យ​កូន​មិន​ហ៊ាន​បើក​ព្រហើន ហើយ​ក៏​ដើម្បី​ដឹង​ថា​កូន​បើកបរ​បែប​ណ​ដែរ​។

៤. អាច​ថត​ជា​អនុស្សាវរីយ៍​ដំណើរ​កំសាន្ត​បាន
នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ ជាមួយនឹង​មនុស្ស​ជាទី​ស្រឡាញ់ អ្នក​ប្រាកដជា​ចង់​ថតរូប​ទុកជា​អនុស្សាវរីយ៍​ហើយ មិន​ថា​រូប​មនុស្ស ឬ វី​ឌី​អូ​សកម្មភាព​ធ្វើ​ដំណើរ​នោះ​ទេ​។ ដោយសារ​តែ​ហេតុនេះ ទើប​អ្នក​គួរ​ទិញ​កាមេរ៉ា​នេះ​ដាក់​ក្នុង​រថយន្ត ដើម្បី​បង្កើន​ឱជា​រស​ដំណើរ​កំសាន្ត​។

៥. អាច​ដឹង​ថា​នរណា​មក​ប៉ះពាល់​រថយន្ត​ពេល​ចត​ចោល
កាមេរ៉ា​ខ្លះ​អាច​ថត​សកម្មភាព​បាន​ទាំង​ពេល​កំពុង​ចត​ចោល​ថែម​ទៀត​ ។ វា​អាច​ចាប់​បាន​រាល់​សកម្មភាព​មនុស្ស ឬ រថយន្ត ដែល​នៅ​ជុំវិញ​នេះ​។ ប្រសិនបើ​មាន​នរណា​មក​បុក​រថយន្ត​កំពុង​ចត​ចោល យើង​អាច​តាម​រកមុខ​អ្នក​នោះ​ឃើញ​តាម​រយៈ​វី​ឌី​អូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ