ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆាបឆេះ​តូប​លក់​សម្លៀក​បំពាក់​នៅ​ក្នុង​ឧទ្យាន​សុបិន​ចំការ​ព្រីង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តូប​លក់​សម្លៀក​បំពាក់​ចំនួន​ពីរ​នៅ​ក្នុង​ឧទ្យាន​សុបិន​ចំការ​ព្រីង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។…

រាជធានី​ភ្នំពេញ ៖ តូប​លក់​សម្លៀក​បំពាក់​ចំនួន​ពីរ​នៅ​ក្នុង​ឧទ្យាន​សុបិន​ចំការ​ព្រីង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ដែល​យាមកាម​នៅ​ក្នុង​ឧទ្យាន​សុបិន​ចំការ​ព្រីង​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ អាជីវករ​ទាំងអស់​ដែល​លក់​នៅ​ក្នុង​ឧទ្យាន​សុបិន​ចំការ​ព្រីង​បាន​បិទ​តូប​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់ហើយ​។ លុះដល់​វេលា​កើតហេតុ ពេល​ពួក​គាត់​ដើរ​ល្បាត ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​យ៉ាង​ខ្មួលខ្មាញ់​លាយឡំ​នឹង​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​សម្លៀក​បំពាក់​នៅ​ក្នុង​តូប​យ៉ាង​សន្ធោសន្ធៅ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​បាន​ប្រញាប់ប្រញាល់​នាំ​គ្នា​ទាញ​ទុយោ​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់​ដែរ នៅ​តែ​មិន​រលត់ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​។ បន្ទាប់​មក​ក៏​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​ពីរ​គ្រឿង​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា តូប​លក់​សម្លៀក​បំពាក់​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ មាន​ម្ចាស់​ឈ្មោះ ថា​ច់ ចិន្តា​ម្លិះ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ក្នុង​ករណី​អគ្គី​ភ័យ​ឆាបឆេះ​តូប​ខាងលើ​នេះ​គឺ​មិន​បណ្តាល​ឲ្យ​ឆេះ​សម្លៀក​បំពាក់​អស់ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​ក៏​មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​តូប​នៅ​ជិតខាង​ដែរ​។ ករណី​អគ្គី​ភ័យ​នេះ​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​កើត​ចេញ​ជា​អណ្ដាតភ្លើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ