អ្នក​ប្រើ​រថយន្តតិចអត់ដឹង ហេតុផល​សំខាន់៣​យ៉ាង​ដែល​អ្នក​ត្រូវ​តែ​ដាក់​ស្រោមពូក​រថយន្ត


ខុស​ពី​អ្វី​ដែល​គេ​ធ្លាប់​និយាយ​ថា ការ​ថែរក្សា​ផ្នែក​ខាងក្នុង​រថយន្ត​មាន​ភាព​ពិបាក​ស្មុគស្មាញ តាម​ការ​ពិត​ទៅ​វា​មិន​បែប​នោះ​ទេ ។ អ្វី​ដែល​អ្នក​ត្រូវការ​គឺ​គ្រាន់តែ​ស្រោមដៃ​ពាក់​ពេល​សម្អាត​មួយគូ ផលិតផល​សម្អាត​ខ្លះ​ៗ ម៉ាស៊ីន​បូម​ធូលី និង ចិត្ត​មុះ​មុត​ក្នុង​ការ​សម្អាត ជា​ការ​ស្រេច ។

ការ​សម្អាត​តែ​ម្យ៉ាង​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ព្រោះថា​អ្នក​នឹង​មិន​អាច​សម្អាត​ស្នាម​ប្រឡាក់​មួយ​ចំនួន​លើ​ស្បែក​ពូក ឬ ក្រណាត់​កា​មី​ញៃ​លើ​ពូករថ​យន្ត​បាន​ទេ ។ វិធី​ដោះស្រាយ​ល្អ គឺ​ត្រូវ​ដាក់​ស្រោមពូក​រថយន្ត ។

វា​មិន​ត្រឹមតែ​ការពារ​មិន​ឱ្យ​មាន​អ្វី​មក​ប្រឡាក់​ស្រោម​ហ្ស៊ី​ន​នោះ​ទេ វា​ថែម​ទាំង​ការពារ​ពី​កំហូច​ដោយ​កម្តៅថ្ងៃ និង ការ​សឹក​រិច​រិល​ថែម​ទៀត​ផង​។ ខាងក្រោម​នេះ គឺជា​ផលប្រយោជន៍ ៣​យ៉ាង​បាន​មក​ពី​ការ​ដាក់​ស្រោមពូក​រថយន្ត​។

វា​ជួយ​ធ្វើ​ឱ្យ​ការ​សម្អាត​ផ្នែក​ខាងក្នុង​រថយន្ត​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​។ ទោះបីជា​អ្នកជា​មនុស្ស​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក៏​ដោយ ក៏​ពេល​ខ្លះ​មិន​អាច​ជៀស​ផុត​ពី​ការ​កំពប់ទឹក ឬ ជ្រុះ​អាហារ​ប្រឡាក់​ពូករថ​យន្ត​ដែរ ។

ស្នាម​ប្រឡាក់​ទាំងនោះ​មិន​ងាយ​ជូត​សម្អាត​ចេញ​ទេ ប្រសិនបើ​ប្រឡាក់​ទៅ​លើ​ស្រោមពូក​មក​ពី​រោងចក្រ​ដើម​នោះ​។ តែ​ប្រ​សិន​វា​ជា​ស្រោមពូក​យើង​ទិញ​ដាក់​ក្រៅ គឺ​វា​ជូត​ចេញ​បាន​ស្អាត និង មានការ​ងាយស្រួល​។ បើសិនជា​ជូត​មិន​ចេញ​សោះ យើង​អាច​គ្រាន់តែ​ប្តូរ​វា​ចេញ​ជា​ការ​ស្រេច​។

ភាព​ធន់​និង​ងាយស្រួល​ជូត​សម្អាត​ជា​ចំណុចខ្លាំង​របស់​វា​។ ស្រោមពូក​ដែល​យើង​ទិញ​មក​ដាក់​ខាងក្រៅ គឺ​ហាក់បីដូចជា​អាវ​ក្រោះ​មួយ​ជាន់​នៅ​ពីលើ​ស្រោម​ខាងក្នុង​អ៊ីចឹង​។ ជា​ឧទាហរណ​ស្រាប់ ស្រោមពូក​ដែល​មាន​លក្ខណៈ​ស្បែក គឺ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ជូត​សម្អាត មិន​ដូច​ជា​ស្រោម​សាច់​ក្រណាត់​នោះ​ទេ​។

ម្យ៉ាងវិញទៀត វា​ធ្វើ​ឱ្យ​ស្រោមពូក​ខាងក្នុង​របស់​រថយន្ត​អាច​ប្រើប្រាស់​បាន​យូរ និង នៅ​ថ្មី​រហូត​។ វា​អាច​ផ្តល់​ផាសុកភាព​មួយ​កម្រិត​ទៀត​។ ស្រោមពូក​រថយន្ត​ដែល​គេ​ដាក់​តាម​ក្រោយ គឺ​មានការ​រចនា​ម៉ូ​ដ​ផ្សេង​ៗ​គ្នា ។

យើង​អាច​មាន​ជម្រើស ក្នុង​ការ​ជ្រើសរើស​យក​មួយ​ណា​ដែល​ត្រូវ​នឹង​ចិត្ត ដើម្បី​ឱ្យ​យើង​អង្គុយ​ទៅ​ស្រួលខ្លួន​។ ចំពោះ​ស្រោមពូក​មក​ពី​រោងចក្រ​រថយន្ត​ស្រាប់ អាច​នឹង​មាន​ភាព​សាមញ្ញ​ពេក ដែល​យើង​មិន​អាច​កែកុន​បាន​ដូច​ស្រោម​ទិញ​ដាក់​ថែម​។

ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ជៀសវាង​ការ​អស់​លុយ​ច្រើន និង ពេលវេលា​ក្នុង​ការ​លាង​សម្អាត​ផ្នែក​ខាងក្នុង​របស់​រថយន្ត អ្នក​អាច​ទិញ​ស្រោមពូក​ដាក់​ពី​ក្រៅ​បាន​។ វា​មិន​ត្រឹមតែ​ងាយស្រួល​ក្នុង​ការ​ជូត​សម្អាត និង ការពារ​ស្រោមពូក​ហ្ស៊ី​ន​ទេ វា​ថែម​ទៀត​ផ្តល់​ផាសុកភាព​មួយ​កម្រិត​ទៀត​ផង​ដែរ ៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ