ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តុះ​គុណធម៌​៥​យ៉ាង​ដល់​កូន

5 ឆ្នាំ មុន

កូន​ខ្លះ​ឪពុក​ម្ដាយ​ខំ​អប់រំ​ណាស់​នៅ​មិន​ព្រម​ស្ដាប់​ទេ អ្នក​ដទៃ​ទើប​ស្ដាប់​តាម ព្រោះ​ម៉ែឪ​ជា​មនុស្ស​ដែល​រស់នៅ​ជាមួយ​គ្នា​រាល់ថ្ងៃ​ហាក់ដូចជា​ដឹងចិត្ត ធ្វើ​ឲ្យ​កូន​នោះ​មិន​ខ្លាច​។ ដើម្បី​កុំ​ឲ្យ​កូន​ប្រព្រឹត្ត​កន្លង​ដំបូន្មាន ឪពុក​ម្ដាយ​គួរតែ​បណ្ដុះ​គុណធម៌​៥​យ៉ាង​ដល់​កូនៈ ១-​បង្រៀន​កូន​ឱ្យ​មាន​សេចក្ដី​ស្រលាញ់​ចំពោះ​មនុស្ស​ទូទៅ​។ ២-​រកស៊ី​ក្នុង​ផ្លូវ​សុចរិត កុំ​ឲ្យ​កេងប្រវ័ញ្ច​អ្នក​ដទៃ បើ​ធ្វើ​ការងារ​ឲ្យ​ស្មោះត្រង់​។…

កូន​ខ្លះ​ឪពុក​ម្ដាយ​ខំ​អប់រំ​ណាស់​នៅ​មិន​ព្រម​ស្ដាប់​ទេ អ្នក​ដទៃ​ទើប​ស្ដាប់​តាម ព្រោះ​ម៉ែឪ​ជា​មនុស្ស​ដែល​រស់នៅ​ជាមួយ​គ្នា​រាល់ថ្ងៃ​ហាក់ដូចជា​ដឹងចិត្ត ធ្វើ​ឲ្យ​កូន​នោះ​មិន​ខ្លាច​។ ដើម្បី​កុំ​ឲ្យ​កូន​ប្រព្រឹត្ត​កន្លង​ដំបូន្មាន ឪពុក​ម្ដាយ​គួរតែ​បណ្ដុះ​គុណធម៌​៥​យ៉ាង​ដល់​កូនៈ

១-​បង្រៀន​កូន​ឱ្យ​មាន​សេចក្ដី​ស្រលាញ់​ចំពោះ​មនុស្ស​ទូទៅ​។

២-​រកស៊ី​ក្នុង​ផ្លូវ​សុចរិត កុំ​ឲ្យ​កេងប្រវ័ញ្ច​អ្នក​ដទៃ បើ​ធ្វើ​ការងារ​ឲ្យ​ស្មោះត្រង់​។

៣-​សទារសន្ដោសៈ អប់រំ​កូន​ឲ្យ​ត្រេកអរ​ចំពោះតែ​ប្រពន្ធ​ឫ​ប្ដី​ខ្លួន​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ចំពោះ​កូន​ឬ​ប្រពន្ធ​ប្ដី​គេ​ឡើយ ។

៤-​បង្រៀន​កូន​ឲ្យ​ចេះ​និយាយ​ពាក្យពិត​ពាក្យ​ត្រង់ មិន​និយាយ​បាតដៃ​ខ្នងដៃ​ឡើយ​ ។

៥-​អប់រំ​កូន​ឱ្យ​វៀរចាក​អំពើ​ស្រវឹង​ពា​លា ឲ្យ​ឃើញ​ទោស​នៃ​គ្រឿង​ស្រវឹង ជា​ទោស​ធ្វើ​ឲ្យ​មនុស្ស​វង្វេង ស្មារតី​វិបល្លាស ។

កាលបើ​ឪពុក​ម្តាយ​បាន​បណ្ដុះ​គុណធម៌​៥​នេះ​ដល់​កូន​ហើយ តែ​កូន​នៅ​ប្រព្រឹត្ត​ព្រើល​ទៀត មាតាបិតា​គួរ​ផ្សាយ​នូវ​មេត្តាធម៌​ចំពោះ​កូន​និង​ណែនាំ​កូន​ថា ឪពុក​ម្ដាយ​បាន​យកចិត្តទុកដាក់​ចិញ្ចឹម​កូន​តាម​គន្លង​ល្អ​ហើយ ឲ្យ​កូន​ដើរ​តាម​ផ្លូវ​ល្អ កូន​នៅ​តែ​មិន​ប្រព្រឹត្ត​ល្អ​ទៀត ដូច្នេះ​ពេល​កូន​ធ្វើ​ខុស​អ្វីមួយ​ទៅ​ថ្ងៃ​មុខ ឪពុក​ម្ដាយ​មិន​ធានា​ខុស​ត្រូវ​ចំពោះ​កូន​ទេ ។

កូន​ត្រូវ​ដឹង​ថា​ឪពុក​ម្ដាយ​បាន​រិះរក​គ្រប់​វិធីសាស្ត្រ​ដើម្បី​កូន​ហើយ តែ​កូន​នៅ​តែ​ដើរ​តាម​ផ្លូវខុស​ដដែល សូម​កូន​ប្រព្រឹត្ត​ទៅ​តាម​ដំណើរ​ដែល​កូន​ធ្វើ​ចុះ តែ​ទោះជា​យ៉ាងណា​កូន​ក៏​នៅ​តែ​ជា​ឈាមជ័រ​របស់​ពុក​ម៉ែ​ដដែល ឪពុក​ម្ដាយ​នៅ​តែ​ខំព្យាយាម​ដឹកនាំ​កូន​ឲ្យ​ដើរ​ផ្លូវ​ល្អ រហូត​ដល់​ពុក​ម៉ែ​លាចាក​លោក​នេះ ។