ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​នៅ​ផ្សារ​ប៉ា​ហ៊ី​ហៀរ​ដល់​ផ្លូវសាធារណៈ​…​អាជីវករ​បង្ខំចិត្ត​បិទ​តូប​លក់ដូរ (មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភ​: ឆ្នាំ​២០១៩​នេះ គំនរ​សំរាម​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​ហៀរ​ចេញ​រហូត​ដល់​លើ​ផ្លូវ​សាធារណ​:​ជះក្លិន​ស្អុយ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ។ ចំណែក​អាជីវករ​ដែល​លក់ដូរ​នៅ​ក្បែរ​គំនរ​សំរាម​នេះ​បាន​បង្ខំចិត្ត​បិទ​តូប…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភ​: ឆ្នាំ​២០១៩​នេះ គំនរ​សំរាម​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​ហៀរ​ចេញ​រហូត​ដល់​លើ​ផ្លូវ​សាធារណ​:​ជះក្លិន​ស្អុយ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ។

ចំណែក​អាជីវករ​ដែល​លក់ដូរ​នៅ​ក្បែរ​គំនរ​សំរាម​នេះ​បាន​បង្ខំចិត្ត​បិទ​តូប ដោយ​រង់ចាំ​ឱ្យ​ខាង​អនាម័យ​ចូល​ទៅ​ប្រមូល​អស់ ទើប​នាំ​គ្នា​បើក​តូប​លក់ដូរ​សារ​ជា​ថ្មី​ឡើង​វិញ ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជុំវិញ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី បានឱ្យ​ដឹង​ថា គាត់​បាន​សង្កេត​ឃើញ​គំនរ​សំរាម​ខាងលើ​នេះ​ត្រូវ​បាន​អាជីវករ​យក​ទៅ​បោះចោល​នៅ​ខាងក្រៅ​កន្លែង​ស្តុក​សំរាម​អស់​រយ​:​ពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដែល​ជា​ហេតុ​បង្ក​ទៅ​ជា​ជះក្លិន​ស្អុយ លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ។

ប្រភព​បន្ត​ទៀត​ថា មាន​ក្រុមហ៊ុន​ដឹក​សំរាម​មួយ​ដែល​តែងតែ​ដើរ​ប្រមូល​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​វៀតណាម​១​ថ្ងៃ គេ​មិន​ទាន់​ឃើញ​ខាង​អនាម័យ​ចូល​ទៅ​ប្រមូល​សំរាម​ទាំងនោះ​នៅឡើយ​ទេ បើសិនជា​បន្ត​ទុក​បែប​នេះ​ទៀត អ្នក​លក់ដូរ​នៅ​ក្បែរ​ៗ​កន្លែង​ដាក់​សំរាម​នឹង​បង្ខំចិត្ត​បិទ​តូប​ជាក់​ជា​មិន​ខាន ព្រោះ​ជះក្លិន​ស្អុយ​ពិបាក​ក្នុង​ការ​ដកដង្ហើម​យ៉ាង​ខ្លាំង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​គំនរ​សំរាម​ខាងលើ​នេះ លោក សែ​ប សា​រ៉ា​ន់ ហៅ​ចិន ជា​មេការ​ប្រមូល​សំរាម​ក្នុង​ផ្សារ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ខាង​លោក​តែងតែ​ដើរ​ប្រមូល​ជា​រៀងរាល់ថ្ងៃ មិន​ធ្លាប់​ខាន​ម្តងណា​ឡើយ ។ ប៉ុន្តែ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ខាង​លោក​បាន​រាយការណ៍​ទៅ​ម្ចាស់​ផ្សារ និង​នគរបាល​នៃ​អធិការ​ក្រុងប៉ៃលិន​ដែរ​ថា ខាង​លោក​មានការ​យឺតយ៉ាវ​បន្តិច ព្រោះ​កម្មករ​មានការ​ជាប់រវល់ ហើយ​ម្យ៉ាងវិញទៀត​ខាង​អ្នកម៉ៅការ​ភាស៊ី​ផ្សារ ក៏​មានការ​យឺតយ៉ាវ​ក្នុង​ការ​បង់ថ្លៃ​លុយ​ដឹក​សម្រាម​ផង​ដែរ ។

ដូច្នេះ នៅ​ល្ងាច​ថ្ងៃនេះ ខាង​លោក​នឹង​ឱ្យ​កម្មករ​បើករថយន្ត​បន្ត​ដឹក​សំរាម​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម មិន​ទុក​ឱ្យ​ជះក្លិន​ស្អុយ​បែប​នេះ​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ