ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​លើក​មួយ​គ្រួសារ​មក​វាយ ថែម​ទាំង​ស្រែ​កថា «​ចោរ​» ទៀត អាណិត​គាត់​ប៊ិះ​ទ្រម​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​បងប្អូន​ជីដូនមួយ​ដេញ​វាយ និង​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​បងប្អូន​ជីដូនមួយ​ដេញ​វាយ និង​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ថ្មគោល​២ សង្កាត់​​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ជន​រង​គ្រោះ​មានឈ្មោះ ភួង ខ្លឹម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ជី​ខ្មុល ឃុំ​គោ​ព្រេ​ជ ស្រុក​គី​រី​វង់ ខេត្ត​តាកែវ ចំណែក​ប្រពន្ធ​ឈ្មោះ សុត ធីតា អាយុ​៣៣​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​ភូមិ​-​ឃុំ​ជាមួយ​ប្តី មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល​។ រីឯ​ប្អូនជីដូនមួយ​ឈ្មោះ ឈាន ង៉ុ​ក ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខ​របរ​ជាងភ្លើង រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ឌុ​ប​ប្រពន្ធ​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ស្រវឹង​បន្តិច ហើយ​ក៏​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​ផ្ទះ​វិញ ខណៈ​ជិះ​មក​ចំណុច​កើតហេតុ​ខាងលើ ដែល​នៅ​ជិត​ផ្ទះ​បងប្អូន​ជីដូនមួយ​ម្នាក់​ឈ្មោះ ង៉ុ​ក​។ ពេល​នោះ​ស្រាប់តែ​គាត់​ដួល​ម៉ូតូ​ក៏​ត្រូវ​ជន​បង្ក​ដែល​ជា​បងប្អូន​ជីដូន​មួយ មាន​ទាំង​ប្រពន្ធ ព្រមទាំង​កូន​បាន​មក​ជួយ​លើក​ម៉ូតូ របស់​គាត់ ហើយ​ស្តីបន្ទោស​ថា «​ម៉ូតូ​អញ​ទើប​លក់​ឱ្យ​សោះ ឯង​យក​មក​ជិះ​ឱ្យ​ដួល​ខូច​ម៉ូតូ​អស់ហើយ »​។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​ជន​រង​គ្រោះ​ក៏​និយាយ​តប​វិញ​ថា «​ម៉ូតូ​ខ្ញុំ​ទេ ម៉េច​ក៏​និយាយ​ច្រើន​ម៉េះ ធុញ​ណាស់ កំពុង​តែ​ដួល​ម៉ូតូ​ផង​» ធ្វើ​ឲ្យ​បងប្អូន​ជីដូនមួយ រួម​ទាំង​ប្រពន្ធ នឹង​កូន​ទាំងអស់​បាន​នាំ​គ្នា​មក​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​ដៃ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ថែម​ទាំង​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុ​ការណ៍​បំរុង​នាំ​គ្នា​មក​វាយ ។ ប៉ុន្តែ​ពេល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្លះ​ស្គាល់​ថា ជន​រង​គ្រោះ​និង​ជន​បង្ក​ត្រូវជា​បងប្អូន​ជីដូនមួយ​ក៏​ស្រែក​ប្រាប់​ថា «​កុំ​ជឿ ពួក​គាត់ ព្រោះ​ពួក​គាត់​ត្រូវជា​បងប្អូន​នឹង​គ្នា​ទេ​»​។

ប្រភព​ពី​ជន​រង​គ្រោះ​ខាងលើ​បន្ត​ទៀត​ថា ខណៈ​ពេល​រង​របួស ហើយ​គាត់​បានរ​ត់ទៅ​ឱ្យ​បងប្អូន​ជីដូនមួយ​ម្នាក់​ទៀត​ឱ្យ​ជួយ ដោយ​រត់​ប្រមាណ​ជាង​៣០០​ម៉ែត្រ ដោយ​ឃើញ​ជន​បង្ក​ដេញ​តាម​ពីក្រោយ ហើយ​បន្ទាប់​មក ទើប​រត់គេច​ខ្លួន​បាត់​។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ជីដូន​ម្នាក់​ទៀត និង​ប្រពន្ធ​របស់​គាត់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​សម្ភព​ឯករាជ្យ ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ប្រពន្ធ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ