ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ក្នុង​រោងចក្រ​ជិត​ផ្សារ​ទួល​ពង្រ​ ផ្អើល​សមត្ថកិច្ច​ចុះ​ពន្លត់ តែ​ខាង​រោងចក្រ​មិន​ឱ្យ​ចូល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង​ដែល​គរ​ទុក​នៅ​ក្នុង​នោះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ធ្វើការ​បាញ់​ពន្លត់​ដែរ តែ​ត្រូវ​តំណាង​រោងចក្រ​មិន​អោយ​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​កន្លែង​កើតហេតុ​ឡើយ ដែល​ហេតុការណ៍​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង​ដែល​គរ​ទុក​នៅ​ក្នុង​នោះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ធ្វើការ​បាញ់​ពន្លត់​ដែរ តែ​ត្រូវ​តំណាង​រោងចក្រ​មិន​អោយ​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​កន្លែង​កើតហេតុ​ឡើយ ដែល​ហេតុ
ការណ៍​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ជិត​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ស្បែកជើង និង​កំទេច​កា​តុង​ក្នុង​រោងចក្រ​ដែល​ជាប់​របង​ផ្ទះ​ជួល ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ និង​ភ័យ​ខ្លាច តែ​ផ្ទុយ​ទៅ​វិញ ពេល​ហេតុការណ៍​កើតឡើង​ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់​កន្លែង​កើតហេតុ​ដែរ តែ​តំណាង​រោងចក្រ​ខាងលើ​មិន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​ធ្វើការ​បាញ់​ទឹក​ពន្លត់​ឡើយ​។

បន្ទាប់​មក​លោក​អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ទាក់ទង​ទៅ​លោក​អភិបាល​ខណ្ឌ និង​លោក​អធិការ​ដើម្បី​សុំ​គោលការណ៍​ចាត់វិធានការ​ក្តៅ​ៗ និង​បញ្ជា​កំលាំង​នគរបាល​ប៉ុស្តិ៍​ដើម្បី​វាយ​សោ​ទ្វារ​រោងចក្រ​អោយ​រថយន្ត​ចូល​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​។

សមត្ថកិច្ច​ផ្នែក​ពន្លត់អគ្គីភ័យ​បានឱ្យ​ដឹង​ថា រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​មក​ធ្វើការ​បាញ់​ទឹក​ពន្លត់​ចំនួន​៩​គ្រឿង​ដែរ តែ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៨​គ្រឿង ។

ដោយឡែក​ខាង​ជំនាញ​ផ្នែក​ពន្លត់​អគ្គិភ័យ​បាន​បញ្ជាក់​ថា ក្នុង​ព្រឹក​ថ្ងៃ​ដដែល នឹង​ហៅ​តំណាង​រោងចក្រ​ខាងលើ ដើម្បី​យក​ទៅ​ធ្វើការ​ណែនាំ​ផង​ដែរ​។

ចំពោះ​មូលហេតុ​បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ស្បែកជើង និង​កម្ទេច​កា​តុង​ខាងលើ សមត្ថកិច្ច​រក​មិន​ទាន់​ឃើញ​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​នៅ​ក្នុង​ឃ្លាំង​ដែល​ស្តុក​ស្បែកជើង និង​កំទេច​កា​តុង​នោះ​មិន​មាន​ខ្សែភ្លើង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ