ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព​ន្លឿ​ន​ច្បាប់​វិនិយោគ កាត់​បន្ថយកម្តៅ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​អា​មេ​រិ​ក

5 ឆ្នាំ មុន

បេ​កាំ​ង​៖ ប្រទេស​ចិន​កំពុង​តែ​ព​ន្លឿ​ន​ការ​ព្រៀង​ច្បាប់​វិនិយោគ​បរទេស​ដើម្បី​ជួប និង​តម្រូវការ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​អាជីវកម្ម​កំពុង​តែ​ព្រួយ​ថា ពួក​គេ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ត្រួតពិនិត្យ និង​ប្រឆាំង​លើ​ច្បាប់​នេះ ។ ច្បាប់​ថ្មី​នឹង​លុប​បំបាត់​លក្ខខណ្ឌ​សម្រាប់​សហគ្រាស​បរទេស​ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​កាន់​ដៃគូ​សហការ​ជា​ក្រុមហ៊ុន​ចិន និង​រួម​មាន​វិធានការ​ផ្សេង​ៗ​ទៀត​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​បរទេស​ក្នុង​ទីផ្សារ​ប្រទេស​ចិន ។…

បេ​កាំ​ង​៖ ប្រទេស​ចិន​កំពុង​តែ​ព​ន្លឿ​ន​ការ​ព្រៀង​ច្បាប់​វិនិយោគ​បរទេស​ដើម្បី​ជួប និង​តម្រូវការ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​អាជីវកម្ម​កំពុង​តែ​ព្រួយ​ថា ពួក​គេ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ត្រួតពិនិត្យ និង​ប្រឆាំង​លើ​ច្បាប់​នេះ ។

ច្បាប់​ថ្មី​នឹង​លុប​បំបាត់​លក្ខខណ្ឌ​សម្រាប់​សហគ្រាស​បរទេស​ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​កាន់​ដៃគូ​សហការ​ជា​ក្រុមហ៊ុន​ចិន និង​រួម​មាន​វិធានការ​ផ្សេង​ៗ​ទៀត​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​បរទេស​ក្នុង​ទីផ្សារ​ប្រទេស​ចិន ។

សភា​ចិន​នឹង​ធ្វើការ​បោះ​ឆ្នោត​លើ​ច្បាប់​ថ្មី​នៅ​ខែ​មិ​នា​ខាង​មុខ​នេះ ប្រមាណ​មិន​ដល់​២​ខែ​ផង​បន្ទាប់​ពី​ការ​ជជែក​ពិភាក្សា​លើ​សេចក្តី​ព្រៀង​ទី​មួយ ។ អាជីវកម្ម​បរទេស​ព្រួយបារម្ភ​ថា ច្បាប់​ព្រៀង​នេះ​មិន​មាន​ភាព​លម្អិត​គ្រប់គ្រាន់ ឬ​មានការ​ប្រើ​ភាសា​មិន​ច្បាស់លាស់​ដែល​អនុញ្ញាត​ឲ្យ​មានការ​បកប្រែ​ច្បាប់ ។

លោក Wang Jiangyu ដែល​ជា​អ្នកជំនាញ​លើ​ច្បាប់​ចិន​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី​បាន​ប្រាប់​ដល់​សារព័ត៌មាន AFP ថា ច្បាប់​នេះ​អាច​នឹង​ទទួល​បានការ​អនុញ្ញាត​នៅ​សភា​នៅ​ថ្ងៃ​ទី​៥ ខែមីនា ខាង​មុខ​នេះ ។

យ៉ាងណា​ក្តី ប្រធាន​សភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ក្នុង​ប្រទេស​ចិន Mats Harborn បាន​ប្រាប់​ទៅ​AFP ថា ច្បាប់​នេះ​ត្រូវ​បា​នប​ញ្ជ្រៀ​ត​ចូល​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម ។

បើ​ទោះជា​ច្បាប់​ថ្មី​រួម​មាន​ចំណុច​ជា​ច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ដូច​ជា​ការ​ការពារ​មូលធន​បរទេស​ពី​ការ​លូកដៃ​ពី​រដ្ឋាភិបាល​ពិតមែន​ក្តី វា​នៅ​តែ​មាន​ខ្វះខាត​ចំណុច​ជា​ច្រើន​ដដែល ។

សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ក្នុង​ប្រទេស​ចិន​បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ច្បាប់​ព្រៀង​ថ្មី​ត្រូវការ​សេចក្តីណែនាំ​លម្អិត​ជាង​នេះ​ទៀត និង​វិធានការ​ក្នុង​ការ​អនុវត្ត​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ សភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុប និង​អា​មេ​រិ​ក​ក៏​កំពុង​តែ​ជំរុញ​ដល់​ប្រទេស​ចិន​ឲ្យ​ពិចារណា​ចេញ​ច្បាប់​ក្រុមហ៊ុន​រួម​មួយ​ដើម្បី​គ្រប់គ្រង​ទាំង​ក្រុមហ៊ុន​ក្នុងស្រុក​និង​បរទេស​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ