ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ស្ត្រី​ម្នាក់​បាន​ស្លា.ប់​ភ្លាម និង​៣​នាក់​ទៀត​ត​របួសធ្ងន់​ទៀត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​បី​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​និង​ពីរ​នាក់​ទៀត​រង​របួសធ្ងន់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី…

ខេត្តរតនគិរី ៖ ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​បី​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​និង​ពីរ​នាក់​ទៀត​រង​របួសធ្ងន់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី ថ្ងៃ​ទី​៤ ខែកុម្ភៈ​ឆ្នាំ​២០១៩ នៅ​ត្រង់​កន្លែង​(​អំពិល​ប្រាំ​ដើម​) ស្ថិត​ក្នុងភូមិ​៤ (​ហៅ​គ​៦០) ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឱ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​០៣​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ក្នុង​នោះ​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ កូវ នុ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ រស់នៅ​ភូមិ​ល្អិន ឃុំ​តឹ​ន ស្រុក​កូន​មុំ ជា​អ្នកបើកបរ​ម៉ូតូ scoopy ស្លាប់​ភ្លាម​ៗ​នៅ​ក​ន្កែ​ង​កើតហេតុ ។ ទី​២-​ឈ្មោះ គី​ន លិ​ញេ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ទំពួន ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ​បាន​រង​របួសធ្ងន់ ។ ទី​៣- ភាគី​ម្ខាង​ទៀត​ឈ្មោះ សំ រុំ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​បី ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ជា​សិស្ស​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្កុប​ពី បាន​រង​របួសធ្ងន់ ។ និង​ទី​៤- ឈ្មោះ កាន់ លីង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​សិស្ស អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់​ដែរ ។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​មក​អន្តរាគមន៍ និង​បាន​បញ្ជូន​អ្នក​រង​របួសធ្ងន់​តាម​រថយន្ត​សា​មុ​យ​ស្រុក​កូន​មុំ​យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្ត​រតនគីរី​ភ្លាម​ៗ​ផង​ដែរ ។ ឯ​សាកសព​ជន​រង​គ្រោះ​ក្រោយ​ពី​នគរបាល​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ក៏​បាន​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​វត្ថុ​តាង​ម៉ូតូ​ម៉ាក scoopy ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ 1BU-5200PP ទាំង​ពីរ​គ្រឿង​ត្រូវ​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ស្រុក​កូន​មុំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​កូន​មុំ រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ