ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​តែ​គេ​ចូល​ទៅ​យក​លុយ បែរជា​លេង​មួយ​ក្បាច់​ផ្អើល​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​២​នាក់ ហៅ​ឱ្យ​ឌុ​ប​ទៅ​កន្លែង​ស្ងាត់ រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​គាត់​ដែល​ទុក​នៅ​ខាង​មុខ​សម្រាប់​មើល​គីឡូ យក​ទៅ​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកុម្ភៈ ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​២​នាក់ ហៅ​ឱ្យ​ឌុ​ប​ទៅ​កន្លែង​ស្ងាត់ រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​គាត់​ដែល​ទុក​នៅ​ខាង​មុខ​សម្រាប់​មើល​គីឡូ យក​ទៅ​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកុម្ភៈ ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សុំ សុ​ផាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ គឺ​ម៉ាក iphone 6 ពណ៌​ទឹកប្រាក់ ។

តាម​សម្តី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​កង់​បី (pass app)​របស់​គាត់​ដើរ​រក​ម៉ូយ ខណៈ​មក​ដល់​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្រាប់តែ​បុរស​២​នាក់​ជា​ជនសង្ស័យ​បាន​ហៅ​ឱ្យ​ឌុ​ប​ទៅ​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ លុះ​រូប​គាត់​ដឹក​ជនសង្ស័យ​ទាំង​២​នាក់​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​ទាំងនោះ​បានឱ្យ​រូប​គាត់​ឈប់​ម៉ូតូ ហើយ​ពួក​គេ​ទាំងនោះ​ចុះ​ដើរ​ចូល​ក្នុង​កន្លែង ងងឹត​បាន​បន្តិច រូប​គាត់​ស្មាន​តែ​ក្រុម​ជនសង្ស័យ ដើរទៅ​យក​លុយ​មក​ឱ្យ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​នោះ​ដើរមក​ឆក់​យក​ទូរ​សព្ទ័​ម៉ាក iphone 6 ដែល​រូប​គាត់​ទុក​នៅ​ខាង​មុខ​ម៉ូតូ​សម្រាប់​មើល​គីឡូ យក​ទៅ​បាត់​តែ​ម្តង ។

ក្នុង​ហេតុការណ៍​នេះ​ដែរ ដោយសារ​តែ​រូប​គាត់ អត់​ស្គាល់ ប៉ុស្តិ៍​ប៉ូលិស រូប​គាត់​ក៏​បាន​ដើរ​សួរ​គេឯង ដើម្បី​ឱ្យ​ជូន​ទៅ​ដាក់​ពាក្យបណ្តឹង ទើប​ដឹង​ថា នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១​ដើម្បី ឱ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ជនសង្ស័យ​មក​ដាក់ទោស ហើយ​យក​ទ្រព្យសម្បត្តិ​គាត់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ