ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​! ក្មេង​សិស្សសាលា​សន្លប់​បន្តបន្ទាប់​គ្នា​ទៀត​ហើយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ស្រី​សិស្សសាលា​៣​នាក់ កំពុង​តែ​អង្គុយ​រៀន​នៅ​ក្នុង​ថ្នាក់​នៃ​វិទ្យាល័យ​សម្ដេចឪ​សម្ដ​ច​ម៉ែ បាន​ដួល​សន្លប់​បន្តបន្ទាប់​ដែល​ពេទ្យ​ថា ខ្វះ​ជាតិ​ស្ករ ហើយពីរ​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ និង​ម្នាក់​កំពុង​សម្រាក់​ព្យាបាល​បន្ត​នៅ​មន្ទី​ទេ​ទ្យ​បង្អែក​ខេត្ត ។ ករណី​ក្មេង​សិស្សសាលា​ចំនួន​៣​នាក់​ដួល​សន្លប់…

ខេត្តរតនគិរី ៖ ក្មេង​ស្រី​សិស្សសាលា​៣​នាក់ កំពុង​តែ​អង្គុយ​រៀន​នៅ​ក្នុង​ថ្នាក់​នៃ​វិទ្យាល័យ​សម្ដេចឪ​សម្ដ​ច​ម៉ែ បាន​ដួល​សន្លប់​បន្តបន្ទាប់​ដែល​ពេទ្យ​ថា ខ្វះ​ជាតិ​ស្ករ ហើយពីរ​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ និង​ម្នាក់​កំពុង​សម្រាក់​ព្យាបាល​បន្ត​នៅ​មន្ទី​ទេ​ទ្យ​បង្អែក​ខេត្ត ។

ករណី​ក្មេង​សិស្សសាលា​ចំនួន​៣​នាក់​ដួល​សន្លប់ ខណៈ​ពេល​កំពុង​រៀន​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់រៀន​ថ្នាក់​ទី​១២B នៃ​សាលា​វិទ្យា​ល​យ័​សម្តេចឪ​សម្តេចម៉ែ ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​សិស្សសាលា​រង​គ្រោះ​ដួល​សន្លប់​នោះ រួម​មាន​ទី​១​ឈ្មោះ សឿ​ន លី ទី​២- ឈ្មោះ សេង សុ​ម៉ា​លី និង​ទី​៣- ឈ្មោះ សាមី ស៊ូ​ភី ។ ប្រភព​បន្ត​ថា មូលហេតុ ដំបូង​ដែល​នាំ​មានការ​ដួល​សន្លប់​បន្តបន្ទាប់​គ្នា​នោះ ដោយសារ​ឈ្មោះ សេង សុ​ម៉ា​លី កំពុង​អង្គុយ​រៀន​នៅ​ក្នុង​ថ្នាក់ ស្រាប់តែ​មាន​អាការ​ផ្ដាស​សាយ ហើយ​មុខ​ស្លេកស្លាំង​មិន​ស្រួលខ្លួន ក៏​បាន​សុំ​គ្រូ​ចេញ​ក្រៅ​បន្ទប់ ដើម្បី​លាបប្រេង​ខ្យល់​តែ​នៅ​មិន​ធូរស្រាល​សោះ​ក៏​នាំ​គ្នា​ចាប់ខ្យល់​ឱ្យ​គ្នា ។ ស្រាប់តែ​មាន​សិស្ស​ម្នាក់​ទៀត​ឈ្មោះ សឿ​ន លី ដែល​អង្គុយ​ជាប់​គ្នា​នោះ​បាន​ដួល​សន្លប់​មុន ហើយ​ឈ្មោះ សេង សុ​ម៉ា​លី ក៏​បាន​ដួល​សន្លប់​ដែរ​តែ​ម្តង ។ ពេល​នោះ​ក៏​មានការ​ឆោឡោ​ឡើង​កាន់តែ​ខ្លាំង ស្រាប់តែ​មាន​សិស្ស​ម្នាក់​ទៀត​ឈ្មោះ សាមី ស៊ូ​ភី អង្គុយ​តុ​ជិត​គ្នា​ក៏​បាន​ដួល​សន្លប់​បន្ត​តាម​ក្រោយ​ទៀត​តែ​ម្តង ។

បន្ទាប់​ពី​មាន​ហេតុ​ការ​នោះ​កើតឡើង​ភ្លាម​លោកគ្រូ អ្នកគ្រូ​ក៏​ប្រញាប់ប្រញាល់​នាំ​គ្នា​ដឹក​បញ្ជូន​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៣​នាក់​នោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ យោង​តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា អាការ​របស់​ក្មេង​ទាំង​៣​នាក់​នោះ គឺ​បណ្តាល​មក​ពី​ខ្វះ​ជាតិ​ស្ករ ទើប​ប​ណ្ភា​ល​ឱ្យ​ឆាប់​មាន​អាការ​ភ័យ ទើប​ងាយ​ដួល​សន្លប់​ដូច្នេះ​តែ​ម្តង ។

ប៉ុន្តែ​ក្រោយមក​ក្មេង​ស្រី​២​នាក់​ក៏​បាន​ធូរស្បើយ ហើយ​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​បញ្ចូល​សេរ៉ូម​រួច​មក​ហើយ​ក៏​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ដោយឡែក​ក្មេង​ស្រី​ម្នាក់​ឈ្មោះ សាមី ស៊ូ​ភី នៅ​មាន​អាការ​ធ្ងន់ធ្ងរ​នៅឡើយ ទើប​គ្រូពេទ្យ​មិន​ទាន់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ