ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មន្ទិល​​លើករណី​អ្នកកាសែតរូប​នេះ​ស្លា.ប់​…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា ​អ្នកកាសែត​ម្នាក់​ដែល​ឃើញ​ស្លាប់​នៅ​លើ​ផ្លូវជាតិនោះ​ ​ដែល​បាន​​សន្និដ្ឋាន​​ដំបូងថា អាច​ជា​ករណី​ឧប្បត្តិហេតុ​ធ្លាក់​​ពីលើ​ម៉ូតូ​នោះ ​ពេល​នេះ​ត្រូវ​​នគរបាល​ព្រហ្មទណ្ឌ​​ស្រុក​ស្នួល​បាន​​រក​ឃើញ​ថា «ការ​ស្លាប់​របស់​ជន​រង​គ្រោះ​រូប​នេះ​មិនមែន​ជា​ករណី​ឧប្បត្តិហេតុ​​ទេ គឺ​អាច​ផ្តើម​ចេញ​​ដោយអំពើ​ហិ​ង្សា​ ។…

ខេត្តក្រចេះ​ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា ​អ្នកកាសែត​ម្នាក់​ដែល​ឃើញ​ស្លាប់​នៅ​លើ​ផ្លូវជាតិនោះ​ ​ដែល​បាន​​សន្និដ្ឋាន​​ដំបូងថា អាច​ជា​ករណី​ឧប្បត្តិហេតុ​ធ្លាក់​​ពីលើ​ម៉ូតូ​នោះ ​ពេល​នេះ​ត្រូវ​​នគរបាល​ព្រហ្មទណ្ឌ​​ស្រុក​ស្នួល​បាន​​រក​ឃើញ​ថា «ការ​ស្លាប់​របស់​ជន​រង​គ្រោះ​រូប​នេះ​មិនមែន​ជា​ករណី​ឧប្បត្តិហេតុ​​ទេ គឺ​អាច​ផ្តើម​ចេញ​​ដោយអំពើ​ហិ​ង្សា​ ។ ជាមួយ​គ្នា​នេះ​ ​កម្លាំង​នគរបាល​ជំនាញ​ក៏​កំពុង​​បើក​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​​ ដើម្បី​ស្វែ​ករក​ពន្លឺបន្តទៀត ​។

សេចក្តីរាយការណ៍បន្តថា បុរស​រង​គ្រោះ​ខាងលើ ​មាន​​ឈ្មោះ សន ឬ​ទ្ធី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ត្រូវ​បាន​​​ប្រទះ​ឃើញ​ស្លាប់​នៅ​លើ​ផ្លូវជាតិ កាលពី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៤ កុម្ភៈ ស្ថិត​នៅ​ចំណុច​​ភូមិ​ជើង​ឃ្លេ ឃុំ​២​​ធ្នូ ស្រុក​ស្នួល ។ ជន​រង​គ្រោះ​​មាន​ប្រើប្រាស់​​ប័ណ្ណ​កា​សែតវេ​ប​សាយ ​(​បាត់ដំបង​ប៉ុស្តិ៍​) ក្នុង​តួនាទី​ជា​អ្នក​យក​ព័ត៌មាន​ ។

ភ្លាម​ៗ​ករណី​ខាងលើ​ ​ត្រូវ​នគរបាល​ស្រុក​ស្នួល​​​សន្និដ្ឋាន​​​ដំបូង​ថា អាច​ជា​ឧប្បត្តិហេតុ​ធ្លាក់​ពីលើ​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់ ​។ បើ​តាម​សេចក្តីរាយការណ៍​មួយ​បាន​ឱ្យដឹង​ថា នៅយប់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​និង​គ្នីគ្នាមួយ​ចំនួន​ទៀត​ ​ជិះ​ម៉ូតូ​ទៅ​មើល​គេ​រាំ​ធុងបាស់​ក្នុងភូមិ​ ។ បន្ទាប់​មក​ ជន​រង​គ្រោះ​​ជិះ​ម៉ូតូ ត្រឡប់​មក​វិញ​ដោយ​ម៉ូតូ​១​គ្រឿង​គ្នា​៣​នាក់​ ហើយ​ជន​រង​គ្រោះ​​​ជិះ​នៅ​ខាងក្រោយ​គេ​ ។ នៅពេល​ជិះ​ម៉ូតូ​ គេ​ឃើញ​ជន​រង​គ្រោះ​ក្នុង​ដៃ​មាន​កាន់ដំបង​ ។

បើ​តាម​ការ​ស្រាវជ្រាវ និង​សាកសួរ​ព័ត៌មាន​របស់​មន្ត្រី​នគរបាល​ជំនាញ​​ថា នៅ​ពេល​ជិះ​ម៉ូតូ​មក​ដល់​កន្លែង​កើត​ហេតុ ទំនង​អាច​មាន​មនុស្ស​ស្ទាក់​​គប់​ម៉ូតូ ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​។ ក្នុង​ស្ថានភាព​នោះ មនុស្ស​ពីរ​នាក់​ ដែល​ជិះ​ម៉ូតូ​ជាមួយ​និង​ជន​រង​គ្រោះ មិន​បាន​ឈប់​ម៉ូតូ​នោះ​ទេ បើ​ទោះជា​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​ក៏​ដោយ​ ។ ពួក​គេ​បាន​បោះពួយ​ម៉ូតូ​ទៅ​មុខ​ ដើម្បី​មក​ប្តឹង​រាយការណ៍​ប្រាប់​សមត្ថ
កិច្ច ​។ នៅ​ពេល​ដែល សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ គឺ​ឃើញ​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​។

ជុំវិញ​ហេតុការណ៍​នេះ អធិការ​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ឯក ចាន់ សុ​គី​ម បាន​ថ្លែងថា ​ក្រោយ​ការ​ចុះ​ពិនិត្យ​ពី​កម្លាំង​នគរបាល​ជំនាញ​ឃើញថា សាកសព​ជន​រង​គ្រោះ​មាន​ស្នាម​ហើម​ក្បាល​ផ្នែក​ខាង​ក្រោយ ដែល​អាច​បណ្តាល​មក​ពី​រង និង​របស់​រឹង ​។ ហើយ​​ខាង​មុខ​មាន​​ដាច់​រយះ​ ដោយសារ​ធ្លាក់​ពីលើ​ម៉ូតូ​។ លោក​សន្និដ្ឋានថា ជន​រង​គ្រោះ​អាច​មាន​មនុស្ស​ស្ទាក់​វាយ​។


អត្ថបទសរសេរ ដោយ