ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនិទានពីអំពៅខ្មៅ…​ជំនឿរបស់ចិន​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី​៥​ កម្ភៈ ជា​ថ្ងៃ​បុណ្យ​ប្រពៃណី​​ចិន-វៀតណាម ​ឃើញ​បងប្អូន​ខ្មែរ​ដែល​​​​​ជាប់​សែស្រឡាយ​ចិនចំនួន​​រាប់​ពាន់​នាក់បាន​មក​ទិញ​អំពៅខ្មៅ និង​អុជ​ធូប​បន់ស្រន់ សំ​ុ​សេចក្ដីសុខ រក​ទទួល​ទៀន​​មានបាន នៅ​រោង​លោកតា​ចិនធំក្រុង​តា​ខ្មៅ…

ខេត្តកណ្ដាល ​៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី​៥​ កម្ភៈ ជា​ថ្ងៃ​បុណ្យ​ប្រពៃណី​​ចិន-វៀតណាម ​ឃើញ​បងប្អូន​ខ្មែរ​ដែល​​​​​ជាប់​សែស្រឡាយ​ចិនចំនួន​​រាប់​ពាន់​នាក់បាន​មក​ទិញ​អំពៅខ្មៅ និង​អុជ​ធូប​បន់ស្រន់ សំ​ុ​សេចក្ដីសុខ រក​ទទួល​ទៀន​​មានបាន នៅ​រោង​លោកតា​ចិនធំក្រុង​តា​ខ្មៅ ស្ថិតក្នុង​ភូមិតា​ខ្មៅ​ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ឃើញ​អំពៅខ្មៅ​រាប់ពាន់​ដើម និងផ្លែក​ន្ទឹ​ម ព្រមទាំងផ្លែឈើសំរាប់​សែនជា​ច្រើន ត្រូវ​បាន​គេ​យក​មក​ដាក់​លក់នៅលើ​ផ្លូវខាង​មុខរោង​លោកតា​ចិន ​។ បើ​ទោះបីមាន​លក់​ច្រើន​បែប​នេះ​ក្ដី ក៏តម្លៃ​នៅ​តែថ្លៃដដែល​​ព្រោះតែ​អ្នក​​ទៅ​ទិញច្រើនកុះករ ។ អំពៅខ្មៅ​មួយ​ដើម តម្លៃ​​៨​ពាន់​ទៅ១​មឺ​ុ​នរៀល ចំណែកមែ​កក​ន្ទឹ​មមាន​
​​ផ្លែផ្កាមួយ​បាច់ ប៉ុនកដៃតម្លៃ​៧ពាន់ ទៅ​១​មឺ​ុ​ន​រៀល​ដែរ ​។

លោក​ឈុ​ន គៀ ប្រធានសមាគម​នខ្មែរ​-ចិន ក្រុង​តា​ខ្មៅ បានប្រាប់​ឱ្យ​ដឹង​ថា លោកតាចិននៅ​ក្រុង​តា​ខ្មៅ​ឈ្មោះ​ប៉ោ​សែ ហៅលោកតា​ធំ ហើយ​ជា​លោកតា​ចិនដែលធំជាងគេក្នុង​ស្រុ​កខ្មែរ មាន​រោង​​លោកតានៅ ភូមិ​​តា​ខ្មៅ សង្កាត់តា​ខ្មៅ ក្រុង​តា​ខ្មៅ ខាងលិចជាប់​ផ្លូវជាតិលេខ​២១អា ។ ដោយសារ​លោ​តាធំ​ជាងគេ ទើប​មាន​​អ្នកជាប់​សែស្រ​ឡាយចិនច្រើន​នាក់ មក​ពី​គ្រប់​ទិស​ទីមក​អុជធូប បន់ស្រន់ សំ​ុ​សេចក្ដីសុខ រក​ទទួល​ទៀន​​មានបាន​។

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អ្នក​មក​ដុត​ធូប​នៅ​រោង​លោកតា​ចិនធំកើនឡើងរៀង​រាល់​ឆ្នាំ ។ លោកពូ​ម្នាក់ ឈ្មោះ គាងបាន​ប្រាប់ឱ្យ​ដឹង​ថា គាត់​មកដុតធូបនៅ​រោង​លោកធំសំ​ុ​ជើងធូប យក​ទៅ​ផ្ទះ​និង ទិញ​អំពៅខ្មៅ យក​ទៅ សែន​នៅផ្ទះ​គាត់ ដើម្បីសំ​ុ​សេចក្ដីសុខចំរើនក្នុង​ក្រុម​គ្រួសារ ។ គាត់​ថា ជំនឿ​ពី​កុងម៉ា​គាត់មកនៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន គឺ​តែងតែ មក​ដុត​ធូប នៅ​រោង​លោកតា សំ​ុ​សេចក្តីសុខ ចំរើន​។ គាត់​ប្រាប់​ថា​ទិញ​អំពៅខ្មៅ មួយ​ដើម​១​មឺ​ុ​ន​រៀល យក​ទៅ​សែន​នៅផ្ទះ រក​សី​ុ​ឡើង ដូច​ថ្នាំងអំពៅ ខ្មៅ​អ​ញ្ចឹ​ង ជា​ជំនឿ​តាំង ពី​កុង ម៉ា ។ ​

ទាក់ទិន​ប្រវត្តិដើម​អំពៅខ្មៅនេះ ត្រូវ​បានលោកតា​ម្នាក់នៅ​មើល​ការ​ខុស​ត្រូវនៅ​រោង​លោកតាចិន​ធំ​នេះ បានប្រាប់​​ឱ្យ​​ដឹងដែរ​​​ថា ​កាលពីព្រេងនាយ មានគ្រួសារ​មួយថ្ងៃ​ចូល​ឆ្នាំ​ចិន បានយកនំ​ចំណីផ្លែ​ឈើ​ទៅ​សែន នៅ​រោង​លោកតា​ចិន​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ ពេល​សែន​រួច​ហើយ រៀប​ត្រឡប់​មក​ផ្ទះ​វិញបាន​ទិញ​អំពៅ​ខ្មៅ​នៅ​រោង​​លោកតាយក​មក​ផ្ញើ​កូនដែល​នៅផ្ទះ ។ ពេល​ត្រឡប់​មក​ដល់​ផ្ទះ ស្រាប់តែភ្លើង​កំពុ​ង​ឆេះ​ផ្ទះ​គាត់ យ៉ាង​​ស​ន្ធោ​សន្ធៅ​ ។ ពី​នាក់​ប្ដី​ប្រពន្ធភ័យ​ស្លន់ស្លោកាច់​មែកឈើ វាយ​ពន្លត់ភ្លើង ក៏​មិន​រលត់ ។ ពេល​នោះ​បុរស​ជា​ប្ដីបាន​យក​ដើម​អំពៅខ្មៅ​ដែល​ទិញ​ពី​រោង​​លោកតាមក​វាយ​ភ្លើង ដែល​កំពុង​ឆេះ​ខ្លាំង​នោះ​រលត់យ៉ាង​លឿន​អស់​ទៅ ​។ ចាប់ពី​ពេល​នោះ​មក ជនជាតិ​ចិន​មាន​ជំនឿត​ៗ​គ្នា​មក​ថា ដើម​អំពៅខ្មៅយក​មក​ពី​រោង​លោកតា​ចិន ទៅ​សែន​នៅផ្ទះគឺបាន​ត្រជាក់ត្រជំ​ុ បណ្ដេញ​គ្រោះ​អាក្រក់ចង្រៃ​ និង​នាំ​សេចក្តី​សុខ​​សប្បាយមក​ក្នុង​​​ក្រុម​គ្រួសារ​រក​​ទទួល​ទាន​មានបាន​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ