ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​1​ថ្ងៃ​កម្ពុជា​ត្រូវ ការ​បន្លែ​ប្រមាណ 600​តោន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ក្នុង​១​ថ្ងៃ កម្ពុជា​ត្រូវការ​បន្លែ​សរុប​ប្រមាណ​៦០០​តោន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចំណីអាហារ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​ផ្សារណាត់​បន្លែ​ចំនួន ១៨ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ចំនួន​៨​ផ្សេង​ទៀត ជាទី​តាំង​ចែកចាយ​បន្ត…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ក្នុង​១​ថ្ងៃ កម្ពុជា​ត្រូវការ​បន្លែ​សរុប​ប្រមាណ​៦០០​តោន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចំណីអាហារ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​ផ្សារណាត់​បន្លែ​ចំនួន ១៨ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ចំនួន​៨​ផ្សេង​ទៀត ជាទី​តាំង​ចែកចាយ​បន្ត ។ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ។

តាម​រយៈ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញ​ថា ចំនួន​បន្លែ​ដែល​ត្រូវ​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស គឺ​មាន​ចំនួន​ច្រើន​លើសលប់ ដែល​ក្នុង​នោះ​បន្លែ​ក្នុងស្រុក​មាន​ចំនួន​៤០០​តោន និង​នាំ​ចូល​បន្ថែម​ពី​បណ្តា​ប្រទេស​ជិតខាង​មាន​ចំនួន​១៧០​តោន ដែល​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ចិន​ជា
ដើម ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​ងិ​ន ឆាយ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ដំណើរការ​ផ្សារ​បន្លែ​នៅ​ក្នុង​ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ កន្លង​មក​ថា ជា​ការ​លើក​ស្ទួយ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ពី​ក្រៅ​ស្រុក តាម​រយៈ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​គោលការណ៍​អនុវត្ត​គម្រោង​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្បៀង​នៅ​ទូ​ទាំង​ខេត្ត​គោលដៅ ជា​ពិសេស​ខេត្តកណ្តាល ។ លោក​បន្ត​ថា ៖« គម្រោង​នេះ​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន​ទឹកប្រាក់​២០,២៥​លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​កម្ពុជា យក​មក​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១ មាន​ខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និង​ខេត្ត​ត្បូងឃ្មុំ​» ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា ដោយសារ​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន និង​កំណើន​ភ្ញៀវ​ទេសចរ ពិសេស​កម្រិតជីវភាព​កាន់​ល្អ​ប្រសើរ ធ្វើ​ឱ្យ​និន្នាការ​នៃ​ការ​បរិភោគ​បន្លែ​ចាំបាច់​ត្រូវ​មានការ​ប្រែប្រួល ដោយ​ស្វ័យប្រវត្តិ​ពី​អ​សុវត្ថិភាព​ទៅ​ជា​បន្លែ​មាន​សុវត្ថិភាព គុណភាព និង​អនាម័យ ដើម្បី​សុខភាព ។ ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម អនុវត្ត​លើ​ការងារ​សំខាន់​ៗ​ជា​ច្រើន​ដើម្បី​ជំរុញ​ឲ្យ​អ្នក​ផលិត អាជីវករ និង​អ្នក​បរិភោគ ឱ្យ​យកចិត្តទុកដាក់​និង​ខិតខំ​ធ្វើ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​ដាំ​ដុះ គុណភាព និង​សុវត្ថិភាព​បន្លែ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខភាព​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ