ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែ​ត ក្លាយជា​ជម្រក​ជក់​ថ្នាំ​ញៀន​ឡើង​គគ្រឹកគគ្រេង​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​ពលរដ្ឋ​នៅភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត បាន​លើក​ឡើង​ថា ស្ថានីយ​រថភ្លើង​នៅ​បន្ទាត់​ព្រំដែន​ក្រុងប៉ោយ​ប៉ែ​ត ពេល​នេះ​បាន​ក្លាយជា​ទីតាំង​ជន​អ​នាថា​ជក់​ថ្នាំ​ញៀន​យ៉ាង​គគ្រឹក គគ្រេង​នៅ​ពេល​យប់ ។ មិនតែប៉ុណ្ណោះ…

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​ពលរដ្ឋ​នៅភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត បាន​លើក​ឡើង​ថា ស្ថានីយ​រថភ្លើង​នៅ​បន្ទាត់​ព្រំដែន​ក្រុងប៉ោយ​ប៉ែ​ត ពេល​នេះ​បាន​ក្លាយជា​ទីតាំង​ជន​អ​នាថា​ជក់​ថ្នាំ​ញៀន​យ៉ាង​គគ្រឹក គគ្រេង​នៅ​ពេល​យប់ ។ មិនតែប៉ុណ្ណោះ នៅ​មុខ​ស្ថានីយ​រថភ្លើង​នេះ​ក៏​ក្លាយជា​ចំណតរថយន្ត​ដឹក​ទំនិញ និង​អ្នកដំណើរ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បន្ត​ថា នៅ​វេលា​យប់​ចាប់ពីម៉ោង​១២​អធ្រាត្រ​ទៅ ចំណុច​បន្ទប់ទឹក​នៃ​ស្ថានី​យ​រថភ្លើង​ខាងលើ​ក៏​ដូច​ជា​លើ​ផ្លូវ​រថភ្លើង មានជនអនាថា​ឈរ​ហូរហែ​ជក់​ថ្នាំ​ញៀន ។ ដោយឡែក របង​សំណាញ់​ដែក​ខណ្ឌ​ចែកផ្លូវ​រថភ្លើង និង​ពលរដ្ឋ​ដែល​កំណត់​មិន​ឲ្យ​ឆ្លងកាត់​(​ខាងត្បូង​ផ្លូវ​រថភ្លើង​) ក៏​ត្រូវ​ក្រុម​អ្នក​ញៀន​ថ្នាំ​កាត់​សំណាញ់​ដែក​ជា​ប្រឡោះ​ៗ ដើម្បី​ដើរ​ឆ្លងកាត់​ចូល​ទៅ​មិន​តិច​ជាង​១០​កន្លែង​ទេ ។

ជុំវិញ​ករណី​នេះ ស្ត្រី​ម្នាក់​ឈ្មោះ ឈឿ​ម ស្រី​អ៊ុ​ក ជា​អ្នក​នៅ​មើលថែ​ទីតាំង​ស្ថានីយ​ខាងលើ​បាន​ប្រាប់​កោះ សន្តិភាព​ថា ការ​រិះគន់​ពី​ពលរដ្ឋ​រឿង​ជនអនាថា​ជក់​ថ្នាំ​ញៀន​នៅ​ស្ថានីយ​រថភ្លើង​នា​ពេល​យប់ គឺ​ពិតជា​មាន​មែន ។ ករណី​នេះ គាត់​ធ្លាប់​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ដែរ​តែ​មិន​អាច​ធ្វើ​បាន ព្រោះ​ជា​តំបន់​អនា ធិបតេយ្យ​ហើយ​គាត់មាន​តួនាទី​ត្រឹមតែ​ជា​អ្នកលក់​សំបុត្រ​រថភ្លើង​ប៉ុណ្ណោះ យប់​ឡើង​ចាក់សោ​ការពារ​សម្បត្តិ​រដ្ឋ​ក្នុង​ស្ថានីយ​ជា​ការ​ស្រេច ។

ចំពោះ​ករណី​នៅ​មុខ​ស្ថានីយ​ក្លាយជា​ចំណតរថយន្ត​នោះ ដោយសារ​មួយ​រយៈ​នេះ​ទីតាំង​ទំនេរ ហើយ​តាម​ព័ត៌មាន​ពី​ថ្នាក់លើ​ថា​ទាល់តែ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ ទើប​រថភ្លើង​ដំណើរការ​វិញ ។ ម្យ៉ាងទៀត ត្រូវការ​សេវា​ខ្លះ​ឲ្យ​ខាង​បោសសម្អាត​ប្រើប្រាស់​ទើប​អនុញ្ញាត​ឲ្យ​រថយន្ត​ចូល​ចត​លើកដាក់​ទំនិញ​តែ​ម្តង ។ ប៉ុន្តែ​ពេល​រថភ្លើង​ដំណើរការ​វិញ នឹង​ឲ្យ​រថយន្ត​ទាំងអស់​ផ្អាក​ចូល​ចត​ហើយ ។

ឯ​ចំពោះ​ការ​លួច​កាត់​សំណាញ់​ដែក​ចេញចូល​ទីតាំង​ស្ថានីយ​រថភ្លើង ស្ត្រី​រូប​នេះ​និយាយ​ថា ផ្នែក​ខាងក្រៅ​ស្ថានីយ​គ្មាន​អ្នកគ្រប់គ្រង​ឬ​ការពារ​ទេ​ហើយ​បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តែ​ធ្វើ​ហី​ៗ​មិន​មាន​វិធានការ និង​មិន​បញ្ជូន​កម្លាំង​មក​ចូលរួម​មិន​អាច​ទៅ​រួច​ទេ ព្រោះ​មាន​ភ្នាក់ងារ​សន្តិសុខ​តែ​២​នាក់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ៕

អត្ថបទសរសេរ ដោយ