ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លះ​ខែ​ក្រោយមក​ទើប​បែកធ្លាយ​…​សម្លា.ប់​គ្រប់​ចំ​ប៉ើង​ជិត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បន្ទាប់​ពី​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​អស់​រយៈពេល​៣​ថ្ងៃ ក្រោយ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ស្អុយរលួយ នៅ​កណ្តាល​ស្រែ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល ។ លោក​ឧត្តមសេនីយ៍ត្រី សំ…

ខេត្តកណ្តាល ៖ បន្ទាប់​ពី​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​អស់​រយៈពេល​៣​ថ្ងៃ ក្រោយ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ស្អុយរលួយ នៅ​កណ្តាល​ស្រែ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល ។

លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ មក​រា ២០១៩ កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្អុយរលួយ នៅ​កណ្តាល​វាលស្រែ នៅ​ក្នុងភូមិ​ត្រ ពាំង​បា​គូ ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ភ្លាម​នោះ​កម្លាំង​របស់​យើង​បាន​បើក​ការ​ស្រាវ ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួច ក៏​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​៣​ថ្ងៃ ដោយ​ធ្វើការ​សហការ​ជាមួយ​ស្នងការដ្ឋាន​យុត្តិធម៌​កង​រាជ​អា វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ព្រៃវែង ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ រួម​មាន ទី​១- ឈ្មោះ ព្រំ វ៉ា​ន់​ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករ​សំណង់ ឃាត់ខ្លួន​ព្រឹក ថ្ងៃ​ទី​០១ កុម្ភៈ ២០១៩ នៅ​ចំណុច​ផ្ទះ​កំពុង​សាងសង់​ភូមិ​អន្លង់​រមៀត​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទី​២-​ឈ្មោះ ព្រំ សម្បត្តិ (​ហៅ យួន​) ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​កម្មករ​សំណង់ ទី​៣- ឈ្មោះ ប៉ោង សំណាង ((​ហៅ ពៅ​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​កម្មករ​សំណង់ អ្នក​ទាំង​២ ឃាត់ខ្លួន​ល្ងាច​ថ្ងៃ​ទី​០១ កុម្ភៈ ២០១៩​នៅផ្ទះ​ភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​ទី​៤- ឈ្មោះ ម៉​ម ហ័ត ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ជា​កម្មករ​សំណង់ រស់នៅ​ភូមិ​និមិត្ត ឃុំ​ទី​ពោធិ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ឃាត់ខ្លួន​រសៀល ថ្ងៃ​ទី​០៣ កុ ម្ភៈ ២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លោក​មេបញ្ជាការ​បាន​បន្ត​ថា ក្រុម​ជន​ស​ង្ស​យ័​ទាំងនេះ​បាន​សារភាព​ថា កាលពី​យប់​ថ្ងៃ​ទី​១២ មក​រា ២០១៩ ក្រោយ​ពី​ពួក​គេ​ចាញ់​ការ​បោក​បញ្ឆោត​ពី​ជន​រង​គ្រោះ​ថា មាន​លុយ​ប៉ាវ​ផឹកស៊ី​ច្រៀង​កា​រ៉ា​អូ​ខេ ប៉ុន្តែ ពេល​ទៅ​ដល់​កន្លែង​កា​រ៉ា​អូ​ខេ បែរជា​ជន​រង​គ្រោះ​ថា « ខ្លួន​គ្មាន​លុយ​ទេ​អញ​កុហក​ពួក​ឯង​ទេ​» ក៏​កើតជា​រឿង​ជេរ​បញ្ចោ​គ្នា ហើយដោយ​មាន​កំហឹង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​មក​ផ្ទះ​ជួល​វិញ ឆ្លៀតឱកាស​ជន​រង​គ្រោះ​ចូល​ព្រៃ ដើម្បី​បទ​ជើង ពួក​ខ្លួន​ក៏​នាំ​គ្នា​ធ្វើ​សកម្មភាព​ដោយ​មាន​អ្នក​កៀកក អ្នក​ចាប់ដៃ​ចាប់ជើង អ្នក​យក​ខ្សែ​ក្រ​វ៉ា​ត់​ជន​រង​គ្រោះ​មក​រឹត​.​ក និង​វាយ​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់ ហើយ​ក៏​នាំ​គ្នា​អូស​ជន​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ​មក​កណ្តាល​វាលស្រែ​ដោយ​យក​ចំ​ប៉ើង​គ្រប​សព រួច​ក៏​នាំ​គ្នា​មក​ផ្ទះ​ជួល​វិញ រហូត​ដល់​ថ្ងៃ​ទី​១៥ មក​រា ២០១៩ ទើប​នាំ​គ្នា​គេចខ្លួន បាន​កន្លះ​ខែ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ទៅ ។

គួរ​បញ្ជាក់​ដែរ​ថា ជន​រង​គ្រោះ​មាន ឈ្មោះ ខន សាវ៉ា​ត់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ កសិករ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ម្តាយ​ឈ្មោះ នួន ណា​ក់ អាយុ​៤៦​ឆ្នាំ ស្ថិត​ក្នុងភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ពា​ន្វ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​វាយ​សម្លាប់​តាំងពី​យប់​ថ្ងៃ​ទី​១២ មក​រា ២០១៩​មក​ម្លេះ ដោយ​អូស​សព​យក​ទៅ​ចោល​កណ្តាល​វាលស្រែ​ដោយ​យក​ចំបើង​គ្រប​ពីលើ ។ បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំង​បួន​នាក់ ត្រូវ​បាន​កម្លាំង​មន្ទីរ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ