ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​បាំ​រាំង​សន្យា​តស៊ូ​មតិ​ជាមួយ​សហភាព​អឺរ៉ុប​ផ្តល់​ភាព​យុត្តិធម៌​ដល់​កម្ពុជា​រឿង EBA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​បារាំង​ជាមួយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ពិនិត្យ​ឡើង​វិញ​នៃ​ការ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ក្រោម​លេស​ចោទប្រកាន់​ពី​សិទ្ធ​មនុស្ស និង​ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ណុ​ប ចាន់​ណា​រិ​ន្ទ អ្នកនាំពាក្យ…

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​បារាំង​ជាមួយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ពិនិត្យ​ឡើង​វិញ​នៃ​ការ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ក្រោម​លេស​ចោទប្រកាន់​ពី​សិទ្ធ​មនុស្ស និង​ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ណុ​ប ចាន់​ណា​រិ​ន្ទ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ នៅ​ក្រោយ​ជំនួប​ពិភាក្សា​រវាង​លោក​ជំទាវ​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ជាមួយ ឯ​.​ឧ ហ្វ្រ​ង់​ស្វ័​រ ហ្គ័​រ៉ូ​ស​ឌី​ឌី​យេ សមាជិក​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុម​មិត្តភាព​ព្រឹទ្ធសភា បារាំង​-​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​នៅ​ទីស្តីការក្រសួង ។

ក្នុង​ជំនួប​លោក​ហ្វ្រ​ង់​ស្វ័​រ ហ្គ័​រ៉ូ​ស​ឌី​ឌី​យេ បាន​បញ្ជាក់​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច លើក​ទី​២​របស់​លោក​នៅ​កម្ពុជា ហើយ​តាម​រយៈ​ទស្សនកិច្ច​នេះ​លោក​បាន​មើលឃើញ​ច្បាស់​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​ទាំង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ការ​រីក​ចម្រើន​វិស័យសេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា គឺ​មាន​ភាព​ធូរធា ពិសេស​ឃើញ​ពី​ភាព​សុខ​សាន​របស់​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​បុគ្គល​មួយ​ចំនួន​ជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ថា គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​មិន​មាន​លទ្ធិប្រជាធិបតេយ្យ ។

សមាជិក​ព្រឹទ្ធសភា​បារាំង​រូប​នេះ​បាន​ចាត់​ទុក​ថា ការ​លើក​ឡើង​ទាំងអស់​ខាងលើ​ជា​លេស​ពិតប្រាកដ ដើម្បី​ដាក់​គំនាប​មក​លើ​ប្រទេស​កម្ពុជា​ក្រោម​ការ​ជំរុញ​ពី​សហរដ្ឋ​អា​រិ​កតាម​រយៈ​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EB A) ដែល​ជាក់ស្តែង​នៅ​ចំពោះ​មុខ​នេះ​គេ​កំពុងនិយាយ​ពី​វិស័យ​អង្ក​ការ​របស់​កម្ពុជា ។ លោក​បាន​បន្ត បើ​និយាយ​ពី​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធ​មនុស្ស​នៅ​កម្ពុជា គឺ​មាន​លក្ខណៈ​ល្អ ប្រសើរ​ជាង​ប្រទេស​នៅ​អឺរ៉ុប និង​នៅ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៅ​ទៀត​ដែល​ប្រទេស​ខ្លះ​មានការ​ឡើង​កាន់​អំណាច​មិន​មានការ​បោះ​ឆ្នោត​ផង ហេតុ​អី​គេ​មិន​និយាយ​មក​និយាយ​តែ​កម្ពុជា គ្រា​ដែល​ការ​បោះ​ឆ្នោត​គ្រប់​អាណត្តិ​នៅ​កម្ពុជា មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ចូលរួម​ប្រកួតប្រជែង ពិសេស​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដែល​ជា​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ កម្ពុជា​មាន​គណបក្ស​រហូត​ដល់​ទៅ​២០​ចូលរួម និង​មាន​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជាង​៨៣​ភាគរយ​ឯណោះ ។

បើ​តាម​អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ក្នុង​ជំនួប​នោះ​សមាជិក​ព្រឹទ្ធសភា​បារាំង​រូប​នេះ​បាន​ធ្វើការ​ប្រៀបធៀប​ចំ​ៗ​ទៅ​នឹង​ប្រទេស​អ៊ី​តា​លី​ដែល​ជា​ប្រទេស​សមាជិក​អឺរ៉ុប​ដែល​មិន​បាន​គោរព​អ នុ​វត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធ​មនុស្ស​ពេញលេញ​នៅឡើយ​ទេ មក​ដល់​ពេល​នេះ តែ​បែរជា​បណ្តា​ប្រទេស​នៅ​ក្នុង​អឺរ៉ុប​ខ្លួនឯង និង​សហរដ្ឋអាមេរិក​ធ្វើ​មិនដឹងមិនឮ​ទៅ​វិញ ។

សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ក៏​សន្យា​ជាមួយ​លោកស្រី ម៉ែ​ន សំ​អន ថា​នឹង​បន្ត​ជួប​ពិភាក្សា​បន្តបន្ទាប់​ជាមួយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ពិនិត្យ​ឡើង​វិញ ពី​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) មក​លើ​កម្ពុជា​ក្រោម​លេស​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធ​មនុស្ស ។ ដូចនេះ​សហភាព​អឺរ៉ុប​គួរតែ​ពិនិត្យ​រួម​គ្នា ដើម្បី​បន្ថយ​កំ​ដៅ​នយោបាយ ហើយ​សមាជិក​ព្រឹទ្ធសភា​បារាំង​រូប​នេះ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​សម្រេច​របស់​តុលាការ មិនមែន​ជា​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​នោះ​ទេ ។

ជា​ការ​ឆ្លើយ​តប​ឧ​បក​នាយក​រដ្ឋមន្ត្រី ម៉ែ​ន សំ​អន បាន​អរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ភាគី​បារាំង​ដែល​គាំទ្រ​កម្ពុជា លើ​យន្តការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​កំពុង​មាន​ភាពល្អ​ប្រសើរ​នៅ​កម្ពុជា ។ លោក​ជំទាវ​ថា អាស្រ័យ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ដ៏​ជូរ​ចត់​អស់​ជិត​បី​ទសវត្សរ៍ មក​ជា​ប្រទេស​មាន​សន្តិភាព និង​មានឱកាស​បន្ត​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ខ្លួន​បន្ត​ទៀត ហើយ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ថេរ​ជាង​៧​ភាគរយ ក្នុង​មួយ​ឆ្នាំ និង​បាន​ប្រែក្លាយ​ខ្លួន​ពី​សមរភូមិ​ទៅ​ជាទី​ផ្សារ​ដ៏​ទាក់ទាញ និង​ពី​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច​បំផុត ឬ​ក្រីក្រ​បំផុត​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ទាប ។

លោកស្រី​ឧ​បក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​បន្ថែម​ទៀត ក្នុង​ការ​ពង្រឹង​សន្តិភាព ការពារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស តាម​រយៈ​ការ​ដោះស្រាយ និង​បញ្ចប់ទំនាស់ គ្រប់​រូបភាព ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ