ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីធ្លី​នៅ​ទីតាំង​2​នេះ​នឹង​មាន​តម្លៃ​កើនឡើង​ខ្លាំង​នា​ពេល​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ ពិសេស​ជំនាញ​លើ​ការ​ទិញ​លក់​ដីធ្លី​បាន​អះអាង​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​សំខាន់​ៗ​ចំនួន​ពីរ​នៃ​ជាយ​រាជធានី​ភ្នំពេញ នឹង​មាន​កំណើន​កើនឡើង​ខ្លាំង​នា​ពេល​ខាង​មុខ​នេះ ។ លោក កាង សុ​ទ្ធី…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ ពិសេស​ជំនាញ​លើ​ការ​ទិញ​លក់​ដីធ្លី​បាន​អះអាង​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​សំខាន់​ៗ​ចំនួន​ពីរ​នៃ​ជាយ​រាជធានី​ភ្នំពេញ នឹង​មាន​កំណើន​កើនឡើង​ខ្លាំង​នា​ពេល​ខាង​មុខ​នេះ ។

លោក កាង សុ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Century21 Land Station Real Estate​បាន​មាន​ប្រសាសន៍​នា​ពេល​ថ្មី​នេះ​ថា តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ​មាន​សក្តានុពល និង​កំណើន​តម្លៃ​ខុស​ៗ​គ្នា អាស្រ័យ​លើ​ទីតាំង និង​ស្ថានភាព​ដី​ជាក់ស្តែង ប៉ុន្តែ​ដី​នៅ​តំបន់​កំ​បូល និង​ដី​នៅ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា នឹង​មាន​សក្តានុពល​កើនឡើង​តម្លៃ​លឿន​ជាងគេ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។
លោក​បន្ត​ថា ៖« ការ​កើនឡើង​ដីធ្លី​នៅ​តំបន់​នេះ ដោយសារ​លក្ខខណ្ឌ​ភូមិសាស្ត្រ កំណើន​នៃ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ព្រមទាំង​សណ្ឋាន​ដី​មាន​លក្ខណៈ​ល្អ​ប្រសើរ »​។

លោក​បន្ថែម​ថា ៖« តម្លៃ​ដី​នៅ​តាម​តំបន់​ផ្លូវជាតិ​លេខ​៦​អា នឹង​កើន​ទ្វេ​ដង​នា​បណ្តា​ឆ្នាំ​ខាង​មុខ ដោយសារ​តំបន់​នេះ​មានការ​អភិវឌ្ឍ​លឿន ព្រោះ​មាន​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​កីឡា លំនៅ​ដ្ឋា​ន និង​សកម្មភាព​ពាណិជ្ជកម្មផ្សេង​ៗ »​។

លោក កាង សុ​ទ្ធី បាន​បន្ត​ថា ចំណែក​តម្លៃ​ដីធ្លី​នៅ​តំបន់​កំ​បូល ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ ដោយសារ​តំបន់​នេះ​ស​ប្បូរ​រោងចក្រ សហគ្រាស ប្រជាជន​រស់នៅ​ច្រើន និង​ជា​ពិសេស​រាជរដ្ឋាភិបាល​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​អនុ​ក្រិត​បង្កើត​ខណ្ឌ​ចំនួន​២​ទៀត​នៅ​ក្រុងភ្នំពេញ គឺ​ខណ្ឌ​កំ​បូល និង​ខណ្ឌ​បឹង​កេងកង ។

លោក​បន្ត​ថា តំបន់​កំ​បូល​ក៏​មាន​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ខ្វាត់ខ្វែង មានការ​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៤ ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ជាដើម ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ការ​កើនឡើង​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ ដោយសារ​កត្តា​សំខាន់​ៗ​ជា​ច្រើន​រួម​មាន ៖ ១-​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី ដែល​ងាយស្រួល​ក្នុង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​។ ២-​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​ក្នុង​កា​រត​ភ្ជាប់​មក​កណ្តាល​រាជធានី​ភ្នំពេញ​។ ៣-​កំណើន​ប្រជាសាស្ត្រ ដែល​ធ្វើ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្ម​កើនឡើង​។ ៤-​កំណើន​នៃ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​CBRE Cambodia​បាន​រក​ឃើញ​ថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​មាន​កំណើន​ជា​មធ្យម​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ