ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ភាព​វិជ្ជមាន​ច្រើន

5 ឆ្នាំ មុន

អាស៊ី​អាគ្នេយ៍ ៖ សារព័ត៌មាន South China Morning Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍ បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម…

អាស៊ី​អាគ្នេយ៍ ៖ សារព័ត៌មាន South China Morning Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍ បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម និង​សិង្ហ​បុរី​អាច​នឹង​នាំមុខ​ក្នុង​ផ្នែ​កំណើន​តម្លៃ​នៅ​ទីផ្សារ​អចលនទ្រព្យ​ប្រចាំ​អាស៊ី​អាគ្នេយ៍​ក្នុងឆ្នាំនេះ ព្រោះតែ​ប្រជាជន​វ័យក្មេង និង​ស្ថិរភាព​ផ្នែក​នយោបាយ​ក្នុង​ប្រទេស ។

លោក Chris Marriott នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្រុមហ៊ុន Savills បាន​ឲ្យ​ដឹង​ថា ៖«​ប្រជាជន​វ័យក្មេង​កំពុង​តែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​របស់​តំបន់ ហើយ​ស្ថិរភាព​នយោបាយ​ក្នុង​តំបន់​ក៏​កំពុង​តែ​ជួយ​ដែរ »​។

ទិន្នន័យ​ដែល​បាន​ពី​អាស៊ាន​បាន​បង្ហាញ​មក​ថា សមាជិក​ទាំង​១០​ប្រទេស​មាន​ចំនួន​ប្រជាជន​សរុប​៦៤២,១​លាន​នាក់​កាលពី​ឆ្នាំ ២០១៧ ដោយ​ប្រមាណ​ពាក់កណ្តាល​ជាប​ប្រជាជន​ដែល​មាន​អាយុ​រវាង​ពី ២០​ទៅ​៥៤​ឆ្នាំ​។ ក្រៅពី​រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ ការ​ផ្ទេរអំណាច​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​សន្តិវិធី ដែល​បង្ក​ឲ្យ​តំបន់​នេះ​មានការ​លូតលាស់​ជា​មធ្យម​ដល់​ទៅ ៥,៣%​ក្នុង​កំឡុង​ឆ្នាំ​២០០០ ដល់​២០១៧​។

យោង​ទៅ​តាម​ទិន្នន័យ​ដែល​បាន​ពី Real Capital Analytics បាន​ឲ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​អាស៊ី​អាគ្នេយ៍​ទទួល​បានការ​វិនិយោគ​សរុប​៧,៧៩​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ឬ​ទាប​ជាង​ឆ្នាំ​២០១៧​ប្រមាណ​១៥%​។ មក​ដល់​ស​ប្តា​ហ៍​ទី​បី​នា​ខែមករា​កន្លង​មក តំបន់​នេះ​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​២,០៥​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ ដោយ​មាន​សិង្ហ​បុរី​នាំមុខ​គេ​ជាមួយនឹង ១,៩៧​ប៊ី​លាន​ដុល្លារ និង​វៀតណាម​ដែល​ទទួល​បាន​៣៣,២​លាន​ដុល្លារ ។

សម្រាប់​ប្រទេស​សិង្ហ​បុរី ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូច​ជា Google និង Yahoo កំពុង​តែ​ចង់​បន្ថែម​ការិយាល័យ​ប្រមាណ​៨៥​ម៉ឺន​ម៉ែត្រការ៉េ​ទៀត ខណៈ​ដែល​ប្រទេស​វៀតណាម​បាន​តាំងខ្លួន​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដែល​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ចិន ខណៈ​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម ។ ប៉ុន្តែ​លោក Justin Eng ប្រធាន​ថ្នាក់ខ្ពស់​សម្រាប់​ការ​ស្រាវជ្រាវ​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ Knight Frank បាន​និយាយ​ថា ទីផ្សារ​អចលនទ្រព្យ​ក្នុង​តំបន់​នៅ​ជួប​ឧបសគ្គ​ដទៃ​ព្រោះតែ​ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ជាដើម ។

លោក​បាន​និយាយ​ថា ៖« ពួក​យើង​គិត​ថា​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​អាស៊ាន​ទាំង​៥ (​ឥណ្ឌូ​នេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, ហ្វី​លី​ពី​ន​, ថៃ និង​វៀតណាម​) នឹង​មើលឃើញ​ការ​លូតលាស់​បាន​ទាប​ជាង​មុន​នៅ​ឆ្នាំ​នេះ លើកលែងតែ​ក្នុង​ទីផ្សារ​ផ្ទះ​មួយ​ចំនួន​ដូច​ជា​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន »​។ លោក​បញ្ជាក់​ថា ៖« ទីផ្សារ​ការិយាល័យ​អាច​នឹង​ជួប​ឧបសគ្គ​មួយ​ក្នុងឆ្នាំនេះ ព្រោះ​ទីផ្សារ​ភាគច្រើន​ជួបនឹង​បញ្ហា​ផ្គត់ផ្គង់​។ ភាព​ទាន​តឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ក៏​នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក​ដែរ ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​ទីផ្សារ​ឧស្សាហកម្ម »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ