ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​រថភ្លើង​នៅ​ព្រំដែន​ប៉ោយ​ប៉ែ​ត​ក្លាយជា​កន្លែង​ជក់​ថ្នាំ​ញៀន​ និង​ចំណតរថយន្ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​នៅ​ភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​លើក​ឡើង​ថា ស្ថានីយ​រថភ្លើង​នៅ​បន្ទាត់​ព្រំដែន​ក្រុង​ប៉ោយ​ប៉ែ​ត ពេល​នេះ​ក្លាយជា​ទីតាំង​ជន​អាណា​ថា​ជក់​ថ្នាំ​ញៀន​យ៉ាង​គគ្រឹកគគ្រេង​នៅ​ពេល​យប់ ។ មិនតែប៉ុណ្ណោះ​មុខ​ស្ថានីយ​រថភ្លើង​នេះ​ក៏​ក្លាយជា​ចំណតរថយន្ត​ដឹក​ទំនិញ និង​អ្នកដំណើរ​ផង​ដែរ​។ ប្រភព​ដដែល​បន្ត​ថា…

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​នៅ​ភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​លើក​ឡើង​ថា ស្ថានីយ​រថភ្លើង​នៅ​បន្ទាត់​ព្រំដែន​ក្រុង​ប៉ោយ​ប៉ែ​ត ពេល​នេះ​ក្លាយជា​ទីតាំង​ជន​អាណា​ថា​ជក់​ថ្នាំ​ញៀន​យ៉ាង​គគ្រឹក
គគ្រេង​នៅ​ពេល​យប់ ។ មិនតែប៉ុណ្ណោះ​មុខ​ស្ថានីយ​រថភ្លើង​នេះ​ក៏​ក្លាយជា​ចំណតរថយន្ត​ដឹក​ទំនិញ និង​អ្នកដំណើរ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា នៅ​វេលា​យប់​ចាប់ពី​ម៉ោង​១២​ឡើង​ទៅ ត្រង់​ចំណុច​បន្ទប់ទឹក​នៃ​ស្ថានីយ​រថភ្លើង​ខាងលើ​ក៏​ដូច​ជា​លើ​ដងផ្លូវ​រថភ្លើង​មាន​ជន​អាណា​ថា​ឈរ​ហូ​ហែ​ជក់​ថ្នាំ​ញៀន ។ ដោយឡែករ​បងសំណាញ់​ដែក​ខណ្ឌ​ចែកផ្លូវ​រថភ្លើង និង​ពលរដ្ឋ​ដែល​កំណត់​មិន​ឲ្យ​ឆ្លងកាត់​(​ខាងត្បូង​ផ្លូវ​រថភ្លើង​) ក៏​ត្រូវ​បាន​ក្រុម​ជន​ញៀន​ថ្នាំ​កាត់​សំណាញ់​ដែក​ជា​ប្រឡោះ​ៗ​ដើម្បី​ដើរ​ឆ្លងកាត់​ចូល​ទីតាំង​នោះ​មិន​តិច​ជាង​១០​កន្លែង​នោះ​ទេ​។

ជុំវិញ​ករណី​នេះ​ស្ត្រី​ឈ្មោះ​ឈឿ​ម ស្រី​អ៊ុ​ក អ្នក​នៅ​មើលថែ​ទីតាំង​ស្ថានីយ​បាន​ប្រាប់​កោះសន្តិភាព​ដោយ​ផ្ទាល់​ថា​ករណី​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​រឿង​ជន​អាណា​ថា​ជក់​ថ្នាំ​ញៀន​នៅ​ស្ថានីយ​រថភ្លើង​នា​ពេល​យប់ គឺ​ពិតជា​កើត​មាន​មែន​។

ស្ត្រី​ដដែល​បន្ត​ថា គាត់​ធ្លាប់​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ដែរ តែ​មិន​អាច​ធ្វើ​បាន ព្រោះ​ជា​តំបន់​អាណា​ធិ​ប​តេ​យ្យ ហើយ​ថា គាត់​មាន​តួនាទី​ត្រឹមតែ​ជា​អ្នកលក់​សំបុត្រ​រថភ្លើង​តែ​ប៉ុណ្ណោះ យប់​ឡើង​ចាក់សោរ​ការពារ​សម្បត្តិ​រដ្ឋ​ក្នុង​ស្ថានីយ​ជា​កា​ស្រេច ។

ចំពោះ​ករណី​នៅ​ខាង​មុខ​ស្ថានីយ​ក្លាយជា​ចំណតរថយន្ត ស្ត្រី​ឈ្មោះ​ឈឿ​ម ស្រី​អ៊ុ​ក បាន​និយាយ​ថា ដោយសារ​មួយ​រយៈ​នេះ​ទីតាំង​ទំនេរ ហើយ​តាម​ព័ត៌មាន​ពី​ថ្នាក់លើ ទាល់តែ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​ទើប​រថភ្លើង​ដំណើរ​វិញ ម្យ៉ាង​ត្រូវការ​សេវា​ខ្លះ​ឲ្យ​ខាង​បោសសំអាត​ប្រើប្រាស់ ទើប​អនុញ្ញាត​ឲ្យ​រថយន្ត​ចូល​ចត​លើកដាក់​ទំនិញ​តែ​ម្តង ប៉ុន្តែ​ពេល​រថភ្លើង​ដំណើរការ​វិញ​នឹង​ឲ្យ​រថយន្ត​ទាំងអស់​ផ្អាក​ចូល​ចត​វិញ ។

ចំពោះ​ការ​លួច​កាត់​សំណាញ់​ដែក​ចេញចូល​ទីតាំង​ស្ថានីយ​រថភ្លើង ស្ត្រី​ឈ្មោះ​ឈឿ​ម ស្រី​អ៊ុ​ក បាន​និយាយ​ថា ផ្នែក​ខាងក្រៅ​ស្ថានីយ​គ្មាន​អ្នកគ្រប់គ្រង ឬ​ការពារ​នោះ​ទេ ហើយ​ថាបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តែ​ធ្វើ​ហី​ៗ មិន​មាន​វិធានការ និង​មិន​បញ្ជូន​កម្លាំង​មក​រៀបចំ​សណ្តាប់ធ្នាប់ ឬ​បង្ក្រាប​នោះ មិន​អាច​ទៅ​រួច​ទេ ព្រោះ​គាត់​គ្រាន់តែ​ជា​អ្នកលក់​សំបុត្រ​នៅ​ស្ថានីយ ហើយ​មាន​សន្តិសុខ​តែ​២​នាក់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ