ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ដើមឈើ​ដើម្បី​យក​ដី​ធ្វើ​ចម្ការ បែរជា​គ្រោះ​អកុសល​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ បុរស​ជនជាតិភាគតិច​ម្នាក់​បាន​អារ និង​កាប់​ដើមឈើ​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​រលំ​សង្កត់ពីលើ​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​កូន​វ៉ា ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ…

ខេត្តក្រចេះ​៖ បុរស​ជនជាតិភាគតិច​ម្នាក់​បាន​អារ និង​កាប់​ដើមឈើ​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​រលំ​សង្កត់ពីលើ​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​កូន​វ៉ា ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខិល ខូ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិភាគតិច​ថ្មូ​ន រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។

បើ​តាម​ការ​សាកសួរ​ពី​មន្ត្រី​ន​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​អ្នក​ភូមិ​ចំនួន​៤​នាក់​ផ្សេង​ទៀត​បាន​ចូល​ព្រៃ​ដើម្បី​កាប់​ព្រៃ​រាន​ដី​ធ្វើ​ចម្ការ ហើយ​ជន​រង​គ្រោះ​ក៏​បាន​កាប់​ដើមឈើ​ធំ​មួយ​ដើម តែ​ដោយសារ​ការ​អារ និង​កាប់​ដើមឈើ​ខុស​បច្ចេកទេស បាន​ធ្វើ​ឲ្យ​ដើមឈើ​នោះ​រលំ​សង្កត់ពីលើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​ដែល​កំពុង​តែព្រៃ​នៅ​ក្បែរ​ៗ​នោះ​បាន​ស្ទុះ​មក​ជួយ​ដែរ តែ​មិន​អាច​ជួយ​បាន​ឡើយ​ដោយសារ​ជន​រង​គ្រោះ​ត្រូវ​ដើមឈើ​ធំ​សង្កត់ពីលើ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​អ្នក​ភូមិ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ ។

ក្រោយ​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​លើ​សព​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ ពិតជា ស្លាប់​ដោយសារ​ដើមឈើ​រលំ​សង្កត់ពីលើ​ប្រាកដ​មែន ។
បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ក្រុម​គ្រួសារ និង​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ