ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តសៀមរាបកាន់តែ​ទំនើប​និង​ទាក់ទាញ​ជាង​មុន ជាមួយនឹង​វត្តមាន​របស់​រោង​ភាព​យន្ត​​លេ​ជេន​​ហេ​រី​​ថេ​ក​​វ៉ក

5 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តសៀមរាប ៖ ជាមួយនឹង​កំណើន​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​ការ​រីក​ចម្រើន​គ្រប់​វិស័យ​ផង​ដែរ នៅ​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ ទើប​រោង​ភាពយន្ត​ទំនើបមួយ​បាន​បន្ត​បើក​សាខា​ជា​បន្តបន្ទាប់​នៅ​ខេត្តសៀមរាប ។ ជាក់ស្តែង​រោង​ភាពយន្ត​ទំនើប លេ​ជេន…

​ខេត្តសៀមរាប ៖ ជាមួយនឹង​កំណើន​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​ការ​រីក​ចម្រើន​គ្រប់​វិស័យ​ផង​ដែរ នៅ​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ ទើប​រោង​ភាពយន្ត​ទំនើបមួយ​បាន​បន្ត​បើក​សាខា​ជា​បន្តបន្ទាប់​នៅ​ខេត្តសៀមរាប ។ ជាក់ស្តែង​រោង​ភាពយន្ត​ទំនើប លេ​ជេន ទើបនឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​រោង​ភាពយន្ត​ទំនើប​ទី​៦ របស់​ខ្លួន​ដែល​មានឈ្មោះ​ថា ជា​រោង​ភាពយន្ត «​លេ​ជេន​ហេ​រី​ថេ​ក​វ៉ក​» ។

រោង​ភាពយន្ត លេ​ជេន សាខា​ទី​៦ នៅ​ខេត្តសៀមរាប​នេះ មា​នទី​តាំងនៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត ហេ​រី​ថេ​ក​វ៉ក ជាន់​ទី​៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ អា បាន​ធ្វើការ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ ក្រោម​វត្តមាន​លោក សោម សុគន្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, លោក ពិន ប្រាកដ អភិបាលរង​ខេត្ត , លោក តែ សុង អគ្គនាយក​រោង​ភាពយន្ត លេ​ជេន ដោយ​មាន​អ្នកចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់​ផង​ដែរ​។

នេះ​គឺជា​រោង​ភាពយន្ត លេ​ជេន សាខា​ទី​៦ នៅ​ខេត្តសៀមរាប​នេះ បន្ទាប់​ពី​បាន​បង្កើត​សាខា​ជា​ហូរហែ​ពី​មុន​មក ចំនួន​៥ ដែល​សាខា​ទី​៥ មានឈ្មោះ​ថា Smart Hall VIP ហើយ​ការ​ឈាន​ជើង​របស់​រោង​ភាពយន្ត​លេ​ជេន ចូល​ទៅ​ក្នុង​ខេត្តសៀមរាប​នេះ មិន​ត្រឹមតែ​បាន​បង្ហាញ​អំពី​ភាព​រីក​ចម្រើន របស់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​ប៉ុណ្ណោះ​នោះ​ទេ តែ​វត្តមាន​របស់​រោងកុន​ទំនើប​នេះ ក៏​បាន​កែប្រែ​មុខមាត់​ខេត្តសៀមរាប​ឲ្យ​កាន់តែ​មាន​ភាព​ស៊ី​វី​ល័យ និង​មាន​ភាព​អ៊ូរ​អរ​ចម្រុះ​ពណ៌​ជាង​មុន​បន្ថែម​ទៀត​។

ងាក​ទៅ​សាខា​រោងកុន​ទំនើប​ទី​៥ ដែល​មានឈ្មោះ​ថា Smart Hall VIP គឺជា​ប្រភេទ​សាល​ប្រណីត​លំដាប់ VIP សម្រាប់​បំពេញតម្រូវការ​ចំពោះ​អតិថិជន​ដែល​ចូល​ចិត្ត​ភាព​ឯកជន​លក្ខណៈ​បែប​អភិជន​។ សរុប​ទាំង​៥ សាល​នេះ រោង​ភាពយន្ត​លេ​ជេន​ហេ​រី​ថេ​ក​វ៉ក អាច​មាន​លទ្ធភាព​ផ្ទុក​ចំនួន​មនុស្ស រហូត​ទៅ​ដល់ ៧០០​នាក់ រាល់ពេល​ការ​ដាក់​បញ្ចាំង​កុន ម្តង​ៗ​។

សូម​បញ្ជាក់​ថា រោង​ភាពយន្ត​ហេ​រី​ថេ​ក​វ៉ក នេះ គឺជា​សាខា​ទី ៦ ដែល​ក្នុង​នោះ ៥​សាខា​ទៀត ដែល​មាន​ដូច​ជា រោង​ភាពយន្ត​លេ​ជេន​ស៊ី​ធី​ម៉​ល រោង​ភាពយន្ត​លេ​ជេន​ធី​ខេ រោង​ភាពយន្ត​លេ​ជេន​មាន​ជ័យ រោង​ភាពយន្ត​លេ​ជេន​ព្រី​ម​មៀម និង​រោង​ភាពយន្ត​អេ​ដិ​ន មា​នទី​តាំងនៅ​ទីក្រុង​ភ្នំពេញ​ទាំងអស់​។

ទាំង​ប្រាំមួយ​ទីតាំង​នេះ បួ​ក​បញ្ចូល​គ្នា រោង​ភាពយន្ត​លេ​ជេន​មាន​ចំនួន​សាល​រហូត​ទៅ​ដល់ ៣១​សាល ដែល​មាន​លទ្ធ​ភាព​អាច​ផ្ទុក​មនុស្ស​បាន រហូត​ទៅ​ដល់​ច្រើន​ជាង ៣០០០​នាក់ រាល់ពេល​ការ​ដាក់​បញ្ចាំង​កុន​ម្តង​ៗ​។ នេះ​អាច​បញ្ជាក់​បាន​ថា​រោង​ភាពយន្ត​លេ​ជេន គឺជា​រោង​ភាពយន្ត​ធំ និង​ឈាន​មុនគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​មក​ទល់​ពេល​នេះ​។

ក្នុង​នោះ​ផង​ដែរ រោង​ភាពយន្ត​លេ​ជេន​បាន បង្កើត​ការងារ​ដល់​បងប្អូន​ប្រជាជន​កម្ពុជា បាន​ចំនួន​សរុប​២៨៥​នាក់ សរុប​មក​ទល់​ពេល​នេះ​។ រោង​ភាពយន្ត​លេ​ជេន​នឹង​អាច​ពង្រីក​ខ្លួន​បន្ថែម​ទៀត រហូត​ទៅ​ដល់​១០​ទីតាំង នៅ​ចុងឆ្នាំ​២០១៩​នេះ ដែល​ចំនួន​សាល​នឹង​កើនឡើង ដល់​៤៧​សាល ហើយ​មាន​វិសាល​ភាព​គ្របដណ្តប់​បន្ថែម​ទៀត ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត ដែល​មាន​សក្តានុពល មួយ​ចំនួន​ទូ​ទាំង​ប្រទេស​កម្ពុជា ដូច​ជា​ក្រុងព្រះសីហនុ ខេត្ត​បាត់​ត​ដំបង ខេត្តកំពង់ចាម​ជាដើម​។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ រោង​ភាពយន្ត​លេ​ជេន នឹង​មាន​គម្រោង​នាំ​យក​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ សម្រាប់​វិស័យ​រោងកុន​នេះ ដែល​ធ្វើ​ឱ្យ​រោងកុន​លេ​ជេន មាន​លទ្ធភាព​ប្រកួតប្រជែង​ជាមួយនឹង​រោងកុន​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍ​ទាំងឡាយ ដូច​ជា បច្ចេកវិទ្យា Screen X ឬ Giant Screen ជាដើម​។ សម្រាប់​ពេល​បច្ចុប្បន្ន រោង​ភាពយន្ត​លេ​ជេន​ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា ចុង​ក្រោយ​ដូច​ជា​ប្រព័ន្ធ​សម្លេង Dolby-Atmos ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត ជាមួយនឹង​ផ្ទាំង​ស្គ្រី​ន​ឡាស៊ែ​ច្បាស់ ត្រជាក់​ភ្នែក​។

ការ​រីក​ចម្រើន​របស់​រោង​ភាពយន្ត​លេ​ជេន​នេះ គឺជា​ឱកាស​មិន​អាច​ប្រកែក​បាន​ក្នុង​ការ​ជម្រុញ​ឲ្យ​វិស័យ​ភាពយន្ត​ក្នុងស្រុក​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ដោយ​រាល់​ការ​បន្ថែម​ទីតាំង និង​សាល​របស់​រោង​ភាពយន្ត​ម្តង​ៗ​នឹង​ធ្វើ​ឱ្យ​ភាពយន្ត​ក្នុងស្រុក​មាន​ទីផ្សារ​កាន់តែ​ច្រើន​ជាង​មុន​ក្នុង​ការ​ដាក់​បង្ហាញ​វណ្ណ​កម្ម របស់​ខ្លួន ដែល​អាច​ធ្វើ​ឲ្យ​ផលិតករ​ក្នុងស្រុក​ទទួល​ប្រាក់​ចំណូល​បន្ថែម ដើម្បី​អភិវឌ្ឍ​គុណភាព​ភាពយន្ត​របស់​ខ្លួន​ឱ្យ​សម​ស្រប ទៅ​តាម​ការ​រីក​ចម្រើន​របស់​រោងកុន​។

ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ ក៏​នឹង​មានការ​ចាក់​បញ្ចាំង​រឿង​ល្បី​ៗ​ចំនួន​៧ ដែល​បាន​ដាក់​បញ្ចាំង​នឹង​ទទួល​បានការ​គាំទ្រ ជា​ថ្មី​ម្តងទៀត​ចាប់ពី​ម៉ោង​១​រសៀល សម្រាប់​អ្នកគាំទ្រ​លេ​ជេន និង​អ្នក​និយម​មើល​កុន​ទាំងអស់​ដោយ​ឥត​គិតថ្លៃ នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ​នេះ​តែ​ម្តង។

អ្វី​ដែល​ធ្វើ​ឲ្យ​មោនភាព​កាន់តែ​អធិកអធម​ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ល្ងាច​ថ្ងៃ​ដដែល​ចាប់ពី​ម៉ោង​៧​ល្ងាច​តទៅ រោង​ភាព​លេ​ជេន ក៏​បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​ពិសេស ដែល​មានការ​ចូលរួម​ពី​តារា​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា ដូច​ជា​កញ្ញា​វី​ឌី​ណែ​ត លោក G-Devith និង លោក វ៉ា​ន់​ដា​ផង​ដែរ​។ ការ​ប្រគំ​តន្ត្រី​នេះ ក៏​មានការ​ចាប់​រង្វាន់​ពិសេស​ធំ iPhone 8 plus, ក៏​ដូច​ជា​កាត​សមាជិក​របស់​រោង​ភាពយន្ត​លេ​ជេន ដែល​អាច​ទស្សនា​ភាពយន្ត​រយៈពេល​ពេញ​មួយ​ឆ្នាំ និង​រង្វាន់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ