ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ថៃ​ប្រព្រឹត្ត​ទ​ង្វើ​លើ​ស្ត្រី​ថៃ​ម្នាក់​ក្នុង​ដី​ខ្មែរ​…​ពលរដ្ឋ​នាំ​គ្នា​ស្ទុះ​ទៅ​វាយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ស្ទុះ​ទៅ​ឆក់​កាបូបស្ពាយ​របស់​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ រួច​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ប្រចាំការ​នៅ​ក្បែរ​នោះ​ឃើញ​ទាន់ ក៏​ដេញ​ប៉ផាប់​ចាប់​ពភីង​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកុម្ភ​: ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ស្ទឺ​ង​កាច់…

ខេត្ត​ប៉ៃលិន ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ស្ទុះ​ទៅ​ឆក់​កាបូបស្ពាយ​របស់​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ រួច​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ប្រចាំការ​នៅ​ក្បែរ​នោះ​ឃើញ​ទាន់ ក៏​ដេញ​ប៉ផាប់​ចាប់​ពភីង​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកុម្ភ​: ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ស្ទឺ​ង​កាច់ សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក ស៊ិ​ន តាំ អនុប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​មុន​ត្រា សិរី​វង់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​ថៃ មុខរបរ​មិន​ពិតប្រាកដ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ធីប ធី​ម​ថង​ឡា​ង អាយុ​៦៥​ឆ្នាំ ជា​ជនជាតិ​ថៃ មុខរបរ​កសិករ ។

លោក​បន្ត​ទៀត​ថា គេ​សង្ស័យ​ថា ជនសង្ស័យ​ខាងលើ​ចាញ់ល្បែង​កាស៊ីណូ​អស់​លុយ ទើប​ពេល​ចេញ​មក​ក្រៅ លុះ​ឃើញ​ស្ត្រី​រង​គ្រោះ​នៅ​តែ​ម្នាក់ឯង​ហើយ​មាន​ស្ពាយ​កាបូប ក៏​ធ្វើ​សកម្មភាព​ឆក់​តែ​ម្តង ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន ឃើញ​សកម្មភាព​បែប​នេះ ក៏​ធ្វើការ​ដេញ​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួច​ដកហូត​បាន​នូវ​វត្ថុ​តាង​កាបូបស្ពាយ​មួយ​របស់​ស្ត្រី​រង​គ្រោះ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​ប្រាក់​ថៃ​ចំនួន​២២០​បាត និង​លិខិតឆ្លងដែន​មួយ ។

លោក​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ៗ​នោះ​ក៏​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​វាយ​ជនសង្ស័យ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ធ្វើ​ឱ្យ​ជនសង្ស័យ​ស្ទើរតែ​សន្លប់ រហូត​ដល់​ខាង​លោក​ស្ទើរតែ​ហាមឃាត់​មិន​ឈ្នះ ដោយសារ​តែ​ប្រជាពលរដ្ឋ​ស្អប់​នូវ​សកម្ម
ភាព​លួច​ឆក់​ប្លន់​បែប​នេះ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ