ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​ម្ចាស់​ដឹងខ្លួន​យក​អស់​មិន​ស្ទើរ​ទេ​នេះ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ដឹងខ្លួន​ថា មាន​ចោរ​ចូល​លួច​គាស់​ដំបូល​តូប​របស់​ខ្លួន ហើយ​យក​ទូរស័ព្ទ​អស់​ជា​ច្រើន​គ្រឿង ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ចុះ​ប្រតិបត្តិការ​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ចាប់​ក្របួច​ជាប់​តែ​ម្តង ។ ហេតុការណ៍​ចាប់​ជនសង្ស័យ​ពូកែ​គាស់​ដំបូល​តូប​លួច​ទូរស័ព្ទ​ដៃ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ដឹងខ្លួន​ថា មាន​ចោរ​ចូល​លួច​គាស់​ដំបូល​តូប​របស់​ខ្លួន ហើយ​យក​ទូរស័ព្ទ​អស់​ជា​ច្រើន​គ្រឿង ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ចុះ​ប្រតិបត្តិការ​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ចាប់​ក្របួច​ជាប់​តែ​ម្តង ។

ហេតុការណ៍​ចាប់​ជនសង្ស័យ​ពូកែ​គាស់​ដំបូល​តូប​លួច​ទូរស័ព្ទ​ដៃ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា ក្រៅ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ រ៉​ន សា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ប្រា​ដក រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឺ​ង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ។

ប្រភព​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ទូរស័ព្ទ​ដៃ​ចំនួន​៩​គ្រឿង ប្រាក់​ខ្មែ​១៣៨.៨០០​រៀល កាត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចំនួន​៣០​សន្លឹក ក្នុង​១​សន្លឹក​ស្មើ​១​ដុល្លារ ។

ជនសង្ស័យ​ខាងលើ​ធ្លាប់​ធ្វើ​សកម្មភាព​ដើរ​លួច​ឆក់​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​កន្លែង​មក​ហើយ នា​ពេល​យប់ ហើយ​រូបគេ​ក៏​មាន​កររ​ណី​ជាប់​ពាក់​ពន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ផង​ដែរ ។ បច្ចុប្បន្ន​ក្រោយ​ពី​សាកសួរ​រួច​មក​ជំនាញ​បាន​រៀបចំ​កសាង​សណុំ​រឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា នៅ​ក្នុងភូមិ​ខាងលើ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មានការ​ព្រួយបារម្ភ​ពី​ភូមិ​ឃុំ​សុវត្ថិភាព ខណៈ​ក្រុម​ចោរ​ដើរ​ល្បាត​ចូល​លួច​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ចេះ​ស្រាក សូ​ម្បី​តែ​សម្ភារ​នៅ​ក្នុង​សាលារៀន​ឯកជន​មួយ​ចំនួន​ក៏​ពួក​គេ​ចូល​ទៅ​លួច និង​គាស់​ទ្វារ​លួច​សម្ភារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ