ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ទូច​ថា​លោក​សម រ​ង្ស៊ី ចូល​ស្រុក​ត្រឹម​ប៉ូលិស​៣​នាក់​ចាប់​ងាយ​បំផុត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច​បាន​ថ្លែង​ថា​«​លោក សម រ​ង្ស៊ី ចូល​មក​នឹង​ត្រូវ​ចាប់ខ្លួន​ដោយ​អាវុធហត្ថ​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​ច្បាប់​កម្ពុជា​» ការ​លើក​ឡើង​ក្នុង​វេទិការ​ស្តី​ពី​ស្ថានការណ៍​ចុង​ក្រោយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​បណ្ឌិតសភា​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច​បាន​ថ្លែង​ថា​«​លោក សម រ​ង្ស៊ី ចូល​មក​នឹង​ត្រូវ​ចាប់ខ្លួន​ដោយ​អាវុធហត្ថ​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​ច្បាប់​កម្ពុជា​» ការ​លើក​ឡើង​ក្នុង​វេទិការ​ស្តី​ពី​ស្ថានការណ៍​ចុង​ក្រោយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​បណ្ឌិតសភា​កម្ពុជា ។
តែ​ការ​រៀបចំ​កម្មវិធី​នេះ មិនមែន​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ។

លោក​ថា ដើម្បី​ឲ្យ​ម្ចាស់​ឆ្នោត​មិន​មានការ​ខកចិត្ត ហើយ​មិន​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទេ បើសិន​គណបក្សកាន់អំណាច​នេះ​មាន​បញ្ហា​ក៏​រាជ​បណ្ឌិតសភា​កម្ពុជា​លើកយក​មក​ធ្វើ​វេទិកា​ដូច​គ្នា​ដែរ ។ លោក​ថា សម្តេច ហ៊ុន សែន មក​កាន់​អំណាច​នៅ​អាណត្តិ​ទី​៥​នេះ បាន​មក​ពី​ការ​បោះ​ឆ្នោត​មិនមែន​ដោយ​រដ្ឋប្រហារ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​សភាចា​រ្យ​ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​រាជ​បណ្ឌិតសភា​កម្ពុជា​លើ​ប្រធានបទ​«​ស្ថានការណ៍​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​» ដែល​មានការ​ចូលរួម​ពី​ពិភាក្សា​ដោយ​មាន​លោក​បណ្ឌិត​សភាចា​រ្យ​សុខ ទូច ប្រធាន​បណ្ឌិតសភា​កម្ពុជា លោក ផៃ ស៊ី​ផា​ន រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី និង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត ឌៀប សុផល អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ​ជា​វាគ្មិន ។

លោក​បណ្ឌិត សុខ ទូច បាន​ប្រៀបធៀប​កម្ពុជា​ទៅ​នឹង​សិង្ហ​បូ​រី​ថា បើ​គេ​គាំទ្រ​លោក លី ស៊ា​ន​ឡុ​ង ហើយ​នៅ​កម្ពុជា​មេច​គេ​មិន​គាំទ្រ​សម្តេច​តេ​ជោ និង​លោក ហ៊ុន ម៉ា​ណែ​ត បើសិន​គាត់​បាន​ធ្វើ​ល្អ ។ តែបើ​មិន​ធ្វើ​ល្អ​ទេ គេ​ក៏​មិន​បោះ​ឆ្នោត​ឲ្យ​ដែរ ទោះបី​សម្តេច ហ៊ុន​សែន​ខំ (​លើក​)​ប្រ​ម៉ូត​ក៏​ដោយ​មានអី​ខុស ។ ចំពោះ​ការ​ចូល​មក​វិញ​របស់​លោក សម រ​ង្ស៊ី​វិញ លោក​បណ្ឌិត​សុខ ទូច​ថា លោក សម រ​ង្ស៊ី អះអាង​ថា បើ​មក​តាម​ជើង​គោក​ប្រទេស​ថៃ​មាន​កម្មករ​៤​សែន​នាក់ (៤០​ម៉ឺន​នាក់​) ចូលរួម​នេះ​ចេះ តែ​និយាយ​គ្មាន​នរណា​គេ​ជឿ​ទេ ។

លោក​បណ្ឌិត​ថា មាន​ទិដ្ឋភាព​ចំនួន​៥ ដែល​លោក សម រ​ង្ស៊ី មិន​អាច​ចូល​មក​កម្ពុជា​វិញ​បាន គឺ​១- ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​២០០៨ មាន​កម្មករ​២០​ម៉ឺន​នាក់ រដ្ឋាភិបាល​យក​ឡាន​ដឹក​មិន​គ្រប់​ផង​ចុះ​ទំ​រាំ​៤០​ម៉ឺន​នាក់​វិញ ជឿ​មិន​បាន​ទេ ។ ២- លោក សម រ​ង្ស៊ី មិន​អាចម​កតាម​ថៃ​បាន​ទេ ព្រោះ​ពេល​នេះ​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​ប្រា​យុទ្ធ ចាន់​អូ​ចា មិនមែន​លោក​អា​ភី​ស៊ី​ត​ទេ ។ មិន​អាចម​កបាន​ទេ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​មិន​ឲ្យ​ចូល​ទេ ។ ៣- សេដ្ឋកិច្ច​ថៃ​ធំ​ណាស់​ជាមួយ​កម្ពុជា​រឿង​អី​គេ​ទៅ​ដុត​ផ្ទះ​របស់​គេ ដើម្បី​លោក សម រ​ង្ស៊ី ទៅ​មិន​រួច​ទេ ។ ៤- កម្មករ​មិន​អាចម​កតាម​ណា​បើ​លិខិតឆ្លងដែន​ដក​អស់ ៥ -​បើ​មក​តាម​វៀតណាម​កាន់​មិន​បាន​ទៀត ព្រោះ​វៀតណាម​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ។

លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា «​លោក សម រ​ង្ស៊ី អាចម​កតាម​យន្តហោះ​ចុះ​នៅ​ភ្នំពេញ និង​សៀមរាប ហើយ​សមត្ថកិច្ច​អាវុធហត្ថ​របស់​លោកនាយក​ឧត្តមសេនីយ៍​សៅ សុខា​ត្រឹមតែ​៣​នាក់ ឃាត់ខ្លួន​បាន​ហើយ មិន​ចាំបាច់​ក្រសួងការពារជាតិ​ចេញ​សេចក្តី​ប្រកាស​អី​នាំ​ខ្លួន ដើម្បី​អនុវត្ត​តាម​ច្បាប់​តុលាការ »​។

លោក​ថា ប្រជាពលរដ្ឋ​ផ្តល់​៥៥​អាសនៈ​នៅ​សភា​ដល់​បក្ស​ប្រឆាំង តែ​តំណាងរាស្ត្រ​មិន​បាន​ធ្វើ​អ្វី​សោះ តែ​នៅ​ពេល​លោក សម រ​ង្ស៊ី បែរ​ទៅ​បញ្ឆេះ​កម្មករ​នៅ​ជប៉ុន នៅ​កូរ៉េ ហើយ​ដល់​ពេល​បញ្ឆេះ​ច្រើន​ពេក រដ្ឋាភិបាល​ឈឺក្បាល​មិន​ឲ្យ​ចូល​ស្រុក ។

លោក​បណ្ឌិត​បាន​លើក​ឡើង​ថា គេ​មាន​សភា​ឲ្យ​តតាំង​កុំ​យក​រឿង​ខ្មែរ​ទៅ​ហែក​ឲ្យ​បរទេស​ស័ក្តិសម​ហើយ ដែល​អំពើ​ខ្លួន​បាន​ធ្វើ ។ លោក​ថា កម្មករ​នៅ​កូរ៉េ​មាន​៦​ម៉ឺន​នាក់ អ្នក​ចង់​នៅ​អា​មេ​រិ​ក​ខំ​ជេរ​រដ្ឋាភិបាល​ទៅ ។ លោក​បាន​បញ្ជាក់​ថា បើ​ខ្មែរ​ឈ្មោះ​ខ្មែរ​បរទេស​ជា​អ្នក​ចំណេញ ។ មាន​អ្នកវិភាគ​ខ្លះ​ថា​« លោក សម រ​ង្ស៊ី ត្រូវ​តែ​ចូល​ស្រុក​កុំ​ឲ្យ​លោក​ហ៊ុន សែន នៅ​ធ្វើ​ការងារ​យូរ​រីក​ចម្រើន​ម៉េច​ក៏​មិន​ចង់​ឲ្យ​ខ្មែរ​រីក​ចម្រើន ។ មាន​អ្នកខ្លះ​ទៀត​ថា លោក សម រ​ង្ស៊ី ចូល​ទៅ​ទោះបី​ឈ្នះ​មិន​ឈ្នះ​ឲ្យ​តែ​បាន​ធ្វើ​» ៕

កែសម្រួលដោយ