ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១១គ្រាប់ក្នុង​ដី​ស្រែ…ប៉ះដែរ តែ​សំណាងល្អមិនផ្ទុះ​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖  ប្រជាកសិករម្នាក់កំពុងតែភ្ជួដីស្រែរបស់ខ្លួនស្រាប់តែប៉ះ​ចំគ្រាប់កាំភ្លើងប្រភេទ១២០អុក ដែលសេសសល់កាលពីសម័យសង្គ្រាមចំនួន១១គ្រាប់ សំណាងល្អមិនផ្ទុះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង​៣០នាទីរសៀលថ្ងៃទី៣១ មករា ឆ្នាំ២០១៩ នៅចំណុចវាលរហាលខាងកើតភូមិ…

ខេត្តឧត្តរមានជ័យ ៖  ប្រជាកសិករម្នាក់កំពុងតែភ្ជួដីស្រែរបស់ខ្លួនស្រាប់តែប៉ះ​ចំគ្រាប់កាំភ្លើងប្រភេទ
១២០អុក ដែលសេសសល់កាលពីសម័យសង្គ្រាមចំនួន១១គ្រាប់ សំណាងល្អមិនផ្ទុះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង​៣០នាទីរសៀលថ្ងៃទី៣១ មករា ឆ្នាំ២០១៩ នៅចំណុចវាលរហាលខាងកើតភូមិ ភូមិតាម៉ាន សង្កាត់កូនគ្រៀល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប្រជាកសិករដែលបានប្រទះឃើញគ្រាប់កាំភ្លើងប្រភេទធុន១២០អុកខាងលើ​នោះ​ឈ្មោះផល សុភា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិខ្ទុម សង្កាត់កូនគ្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យបាន ​បាន​ប្រាប់​ឱ្យដឹងថា មុនពេលកើតហេតុ គាត់​បានចេញទៅភ្ជួដាស់ហាលដីស្រែទើបកាច់ថ្មី មុនពេលទឹកភ្លៀងធ្លាក់ ស្រាប់តែភ្ជួចំគ្រាប់ប្រភេទ១២០អុកចំនួន១១គ្រាប់ សំណាងល្អ​មិនផ្ទុះ ពេល​នោះគាត់​បានទៅរាយការណ៍ដល់សមត្ថ​កិច្ចប៉ូលិសប៉ុស្តិ៍​រដ្ឋបាលសង្កាត់កូនគ្រៀលឱ្យ​ចុះមក​ពិនិត្យ។

ប៉ូលិ​សប៉ុស្ថិ៍​រដ្ឋបាលកូនគ្រៀលបានឱ្យដឹងថា ក្រោយពីបានទទួលនូវព័ត៌មានរាយការណ៍រាយ​ការណ៍​ខាងលើ​ភ្លាម​ សមត្ថ​កិច្ចបានចុះទៅដល់នឹងកន្លែងកើតហេតុធ្វើការពិនិត្យ រក​ឃើញថា គ្រាប់កាំភ្លើងធុន
១២០អុក​នេះនៅល្អប្រមាណ៨០% ដោយមិនទាន់បានបាញ់នោះទេ ។ ក្រោយពីបានធ្វើការពិនិត្យរួចមក សមត្ថ​កិច្ចបានរាយការណ៍ទៅខាងក្រុមហេឡូត្រាស្តមកទទួលយកទៅរក្សាទុក​ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ