ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ប្រាប់​ប្រពន្ធ​កូន​ថា «​គាត់​មិន​ចង់​រស់​បន្ត​ទៀត​ទេ​»…​មិន​នឹក​ស្មានថា​បែប​នេះ​សោះ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​ក្បែរ​គ្រែ​ខាង​មុខ​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​ក្បែរ​គ្រែ​ខាង​មុខ​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អែ​ល សំណាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​គ្រួ​សារបាន​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ព្រោះ​ជន​រង​គ្រោះ​ដេក​មិន​លក់ អស់កម្លាំង និង​ញ័រ​ដៃជើង លុះ​ជរង​គ្រោះ​បាន​ធូរស្បើយ​ឡើង​វិញ ក្រុម​គ្រួសារ​ក៏​ដឹក​យក​ទៅ​សម្រាក​នៅផ្ទះ​វិញ ។

ទោះបីជា​យ៉ាងណា ជន​រង​គ្រោះ​ចេះ​តែ​ពោល​ប្រាប់​កូនចៅ​ខ្លួន​ថា គាត់​រស់នៅ​មាន​ជម្ងឺ​ប្រចាំ​កាយ​បែប​នេះ ពិតជា​លំបាក​ដល់​ប្រពន្ធ​កូន ក្នុង​ការ​មើលថែ​រក្សា ហើយ​គាត់​មិន​ចង់​រស់នៅ​បន្ត​ទៀត​ទេ ។ បន្ទាប់​ពី​បាន​ស្តាប់​ជន​រង​គ្រោះ​និយាយ​រួច​ហើយ អ្នក​ផ្ទះ​ក៏​មិន​ចាប់​រម្ម​ណ៍​អ្វី​ទាំងអស់ ។

លុះ​នៅ​មុន​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ចេះ​តែ​ប្រាប់​ប្រពន្ធ​កូន​ដដែល​ៗ​ថា គាត់​មិនសូវ​ស្រួល​ក្នុង​ខ្លួន​ទេ ដេក​អត់​លក់ ថប់​ៗ​ក្នុង​ទ្រូង លុះ​ព្រឹក​ព្រលឹម​ស្រាង​ឡើង ខណ​:​ស្ងាត់​មនុស្ស ជន​រង​គ្រោះ​ក៏​យក​ខ្សែ​ចងក​ធ្វើ​អត្តឃាត បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​កោសល្យវិច័្ច​យ​លើ​សពរួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​​​ប្រាកដ​មែន និង​ដោយ​យោង​តាម​ការ​បញ្ជាក់​របស់​គ្រួសារ​ជន​រង​គ្រោះ គឺ​ជន​រង​គ្រោះ​មាន​ជម្ងឺសរសៃប្រសាទ ដោយ​មាន​លិខិត​ពេទ្យ​បញ្ជាក់​ច្បាស់លាស់ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ