ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​ចោល​ដូច​ខ្ទឹម​មន្ត្រី​ដែល​អសកម្ម​…​ដំឡើង​ដាក់​ថ្មី​វិញ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹង​ត្រែង ៖ កាលពី​ថ្ងៃ​ទី​៣១ ​មក​រា ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ​លោក សេង ឈួ​ន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​ក្រសួងចុះ​ផ្លាស់​ប្តូរ…

ខេត្ត​ស្ទឹង​ត្រែង ៖ កាលពី​ថ្ងៃ​ទី​៣១ ​មក​រា ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ​លោក សេង ឈួ​ន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​ក្រសួងចុះ​ផ្លាស់​ប្តូរ និង​កែសម្រួល​សមាសភាពមន្ត្រី​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ ស្ថិត​នៅ​​ស្ថានីយ​ថ្លឹង​រថយន្ត​អ​ចល័ត​រា​ជានុ​កូ​លខេត្តស្ទឹងត្រែង​ ដោយ​បាន​ដាក់
ប្រធាន​ អនុប្រធាន ​និង​សមាសភាព​ថ្មី ក្រោយ​សម្រេច​ដក​ចេញ​​ប្រធាន ​អនុប្រធាន​​អសកម្ម ដែល​​អង្គុយ​ចាំតែ​​យកប្រាក់​ ​ដោយ​មិន​ថ្លឹង​រថយន្ត​រក​ទម្ងន់​លើស ​ពេល​ឆ្លងកាត់​នៅ​ស្ថានីយខាងលើ ​។

​សេចក្តីរាយការណ៍បន្តថា ក្នុង​ការ​ផ្លាស់​ប្តូរ​សមាសភាព​មន្ត្រី​គ្រប់គ្រង​ជញ្ជីង​អ​ចល័តរា​ជានុ​កូ​ល ខេត្ត​ស្ទឹង​ត្រែង​នោះ​ ត្រូវ​គេ​ដឹង​ថា ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីក្រសួង​សាធារណការ និង​ដឹង​ជញ្ជូនបាន​រក​ឃើញនូវ​​​កំហុសឆ្គង​មួយ​ចំនួន​របស់​​មន្ត្រី​គ្រប់គ្រង​ជញ្ជីង​មុនបាន​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​ណែនាំរបស់​ក្រសួង​។​

ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​ក៍ បាន​សម្រេចផ្លាស់​ប្តូរ​មន្ត្រី​គ្រប់គ្រង​ជញ្ជីង​អ​ចល័ត រា​ជានុ​កូ​ល ខេត្ត​ស្ទឹងត្រែងថ្មី ដោយ​ជំនួស​មក​វិញ ១-​លោក ឌី ចាន់​ណា​រិ​ត ​ជា​ប្រធាន ២-លោកសេស ស៊ី​ថា​ ជា​អនុ​ប្រធាន ៣-លោក ញាណ ស៊ី​ផាត​ ជា​សមាជិក ៤-លោក រ៉ុ​ង ដា​រ៉ា ​ជា​សមាជិក ៥-​លោក ចាន់ ប៊ុ​ន​ជុំ មន្ត្រី​រដ្ឋបាល​ខេត្តស្ទឹងត្រែង ជា​សមាជិក ៦-​លោក កែង សុ​ទ្ធី ជា​សមាជិក ៧-លោក ទិ​ត កក្កដា ​ជា​សមាជិក ៨-​តំណាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត២​រូប និង៩-​តំណាង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង២​រូប​ទៀត​ផង​ដែរ​។

សេចក្តីសម្រេច​នេះ ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រីក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល ចុះ​ថ្ងៃ​ទី​២៨ ​មក​រា​ ២០១៩​ ។

ព័ត៌មានបន្ថែមនឹងផ្សាយជូនបន្ត​ទៀត ។


អត្ថបទសរសេរ ដោយ