ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ខុន​ដូ​ភី​អេស​គ្រី​ស្តា​ល់ ​៖ បុគ្គល សុខ គឹ​ម​ហាក់ បំពាន​កិច្ចសន្យា​ដោយ​យឺត​យ៉ាវ​បង់ប្រាក់​ជា​ច្រើន​ដង​ពេក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គម្រោង​ខុន​ដូ​ភី​អេស​គ្រី​ស្តា​ល់ ថ្មី​ៗ​នេះ​បាន​ចេញ​លិខិត​មួយ​បដិសេធ​ការ​ចោទប្រកាន់​របស់​​បុគ្គល សុខ គឹ​ម ហាក់ ដែល​ចោទប្រកាន់​គម្រោង​ខុន​ដូ ថា ​បាន​ឆបោក…

រាជធានី​ភ្នំពេញ ​៖ គម្រោង​ខុន​ដូ​ភី​អេស​គ្រី​ស្តា​ល់ ថ្មី​ៗ​នេះ​បាន​ចេញ​លិខិត​មួយ​បដិសេធ​ការ​ចោទប្រកាន់​របស់​​បុគ្គល សុខ គឹ​ម ហាក់ ដែល​ចោទប្រកាន់​គម្រោង​ខុន​ដូ ថា ​បាន​ឆបោក ដោយ​លក់​ចំណែក​ឯកជន​របស់​​ខ្លួន​ទៅ​អ្នក​ដទៃ និង​បាន​គៃបំបាត់​ប្រាក់​របស់​ខ្លួន​នោះ​។

យោង​តាម​លិខិត​ជូនដំណឹង​របស់​គម្រោង​ខុន​ដូ​ភី​អេស​គ្រី​ស្តា​ល់ ចុះ​ថ្ងៃ​ទី ២៩ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ​បុគ្គល សុខ គឹ​ម ហាក់ បាន​ទិញ​ចំណែក​ឯកជន​របស់​គម្រោង​ខុន​ដូ​ភី​អេស​គ្រី​ស្តា​ល់ ដែល​ជា​ចំណែក​​ឯកជន​លេខ S3 601 ដោយ​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​-​ទិញ​ខុន​ដូ ចុះ​ថ្ងៃ​ទី ១៩ សីហា ឆ្នាំ ២០១៥ ។

ផ្អែក​តាម​លក្ខខណ្ឌ​នៃ ឧ​ប​សម្ព័ន្ធ «ក» នៃ​កិច្ចព្រមព្រៀង​លក់​-​ទិញ​ខុន​ដូ ចុះ​ថ្ងៃ​ទី ១៩ សីហា ឆ្នាំ ២០១៥ លោក​សុខ គឹ​ម​ហាក់ ត្រូវ​បង់​រំលស់​ប្រាក់​ថ្លៃ​ទិញ​លក់ជូន​គម្រោង​ខុន​ដូ​ភី​អេស​គ្រី​ស្តា​ល់ ។ ប៉ុន្តែ​បុគ្គល សុខ គឹ​ម​ហាក់ បាន​បំពាន​កិច្ចសន្យា ដោយ​មានការ​យឺតយ៉ាវ​ជា​ច្រើន​លើក​ច្រើន​សារ​ក្នុង​ការ​បង់ប្រាក់​រំលស់ ​និង​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ ​ពេល​បុគ្គលិក​ក្រុមហ៊ុន​ទំនាក់ទំនង​ទៅ​លោក ក្រើនរំលឹក​រឿង​បង់ប្រាក់ ។

តាម​កិច្ចសន្យា​បាន​ចែង​យ៉ាង​ច្បាស់​ថា ផ្អែក​តាម​ប្រការ ១២.២ នៃ​កិច្ចព្រមព្រៀង បាន​កំណត់​យ៉ាង​ច្បាស់​ថា «​ក្នុង​ករណី​អ្នកទិញ គឺ​លោក សុខ គឹ​ម​ហាក់ មិន​បាន​បង់ប្រាក់​តាម​តារាង​បង់ប្រាក់ នោះ​អ្នកលក់ មាន​សិទ្ធិ​រំលាយ​កិច្ចព្រមព្រៀង និង​រឹបអូស​យក​ប្រាក់​ដែល​បាន​បង់​រួច​ទាំងអស់​»​។ ដែល​នេះ​ជា​ការ​ព្រមព្រៀង​របស់​គូភាគី​។

សូម​បញ្ជាក់​ថា គម្រោង​ខុន​ដូ​ភី​អេស​គ្រី​ស្តា​ល់ បាន​ចេញ​លិខិត​ជូនដំណឹង​លើក​ចុង​ក្រោយ​ឲ្យ​អ្នកទិញ ចូល​​​ធ្វើការ​បង់ប្រាក់​ដំណាក់កាល​ចុង​ក្រោយ តែ​បុគ្គល សុខ គឹ​ម​ហាក់ នៅ​តែ​មិន​ចូលខ្លួន ធ្វើ​ឲ្យ​គម្រោង​ខុន​ដូ​​អស់ជំនឿ​ និង​សម្រេច ធ្វើការ​រំលាយ​កិច្ចព្រមព្រៀង តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី ២២ មិថុនា ២០១៨ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ