ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ហាម​ដាច់ខាត​ស្នងការ​យក​ខ្សែស្រឡាយ​កាន់​កន្លែង​ខ្លាញ់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នេះ នៅ​ក្នុង​សាល​ប្រជុំ​ក្នុង​សាលាខេត្ត​ប៉ៃ លិ​ន មានការ​ប្រកាស​ផ្ទេរ​ភារកិច្ច​ស្នងការ​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្ត​ន​សេនីយ៍…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នេះ នៅ​ក្នុង​សាល​ប្រជុំ​ក្នុង​សាលាខេត្ត​ប៉ៃ លិ​ន មានការ​ប្រកាស​ផ្ទេរ​ភារកិច្ច​ស្នងការ​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្ត​ន​សេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, លោ​យ ផា​ន់ ចាន់​ធុ​ល​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ចូលរួម​ផង​ដែរ ។

សូម​បញ្ជាក់​ថា លោក សេង សុគន្ធ អតីត​ស្នងការ​រង​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​ខេត្ត​ប៉ៃលិន ខណ​:​លោក ជា ចាន់​ឌិន បាន​ចូល​និវត្តន៍​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោកនាយ​ឧត្តមសេនីយ៍​សន្ធិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ណែនាំ​ឲ្យ​លោកស្នងការ​ដែល​ទើបនឹង​តែងតាំង​ថ្មី ជា​សេនាធិការ​ឲ្យ​កងឯកភាព​ខេត្ត ត្រូវ​តែ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បាន​ល្អ ដោយ​ធ្វើការ​ពង្រឹង​ស្ថាន​ការ​ក្នុង​ខេត្ត ជា​ពិសេស​ត្រួតពិនិត្យ​ប៉ុស្តិ៍​រដ្ឋបាល​មិន​ឲ្យ​មាន​ភាព​អសកម្ម​គ្រប់​បែប​យ៉ាង​ពោល​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ។

លោក​បន្ត​ទៀត​ថា ធានា​ការ​គ្រប់គ្រង​កំលាំង​ឲ្យ​បាន ត្រួតពិនិត្យ​វត្តមាន​ជា​ប្រចាំ ស្នងការ ត្រូវ​ចុះ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​នានា​ជា​និច្ច ( គ្រប់គ្រង​កំលាំង​គ្រប់គ្រង​អារម្មណ៍​) ត្រូវ​តែ​ចេះ​លើកទឹកចិត្ត​ដល់​កំលាំង​ដែល​ធ្វើ​ការងារ​ជោគជ័យ ។ ជា​ពិសេស ត្រូវ​តែ​ព​ង្រឹ​ក​កំលាំង​អន្តរាគមន៍​ឲ្យ​បាន​ល្អ ការ​ពង្រឹង​ការ ងារ​ល្អ ហើយ​ត្រូវ​បំពាក់​សម្ភារ និង​របប​អាហារ​ឱ្យ​គ្រប់គ្រាន់​ដល់​កំលាំង​ទាំងនេះ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ និង​កោតសរសើរ​លើ​ការ​ដឹកនាំ​របស់​ស្នងការ​ចាស់ និង​សូម​ឲ្យ​ស្នងការ​ថ្មី​ពង្រឹង​ការងារ​ឯកភាព​ផ្ទែ​ក្នុង​ឲ្យ​បាន​ល្អ​ដោយ​យកចិត្តទុកដាក់ និង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ដោយ​ទទួលខុសត្រូវ​ខ្ពស់​សហការ​ល្អជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ជាមួយ​សា្ថ​ប័ន​តុលាការ និង​ព្រះរាជអាជ្ញា ដើម្បី​សុខ​សន្តិភាព​ក្នុង​ខេត្ត​របស់​យើង​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​ខេត្ត​ប៉ៃ​លិន​ដែល​ទើបនឹង​តែងតាំង​ថ្មី​បាន​សន្យា​នឹង​ប្តេជ្ញា​ចិត្ត​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​អគ្គ​នគរបាល​ជាតិ ជា​ពិសេស​ជា​សេនាធិការ​របស់​ខេត្ត​ប៉ៃលិន ដើម្បី​បំរើ​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ