ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រាលដាល​រោគ​ពងបែក​មាត់

5 ឆ្នាំ មុន

ប្រសិនបើ​អ្នកមាន​ពង​ក្រៅ​មាត់ វា​ពិតជា​ងាយ​នឹង​ចម្លង ទៅ​កាន់​មនុស្ស​ដទៃ​ទៀត ។ វីរុស HSV-1 រាលដាល​តាម​រយៈ​ការ​ប៉ះ​ផ្ទាល់ ដូច​ជា​ការ​ប៉ះ​ស្បែក ឬ​ប៉ះ​លើ​ការ​បញ្ចេញ​ទឹក​ពី​មាត់ ឬ​ប្រដាប់​ភេទ…

ប្រសិនបើ​អ្នកមាន​ពង​ក្រៅ​មាត់ វា​ពិតជា​ងាយ​នឹង​ចម្លង ទៅ​កាន់​មនុស្ស​ដទៃ​ទៀត ។ វីរុស HSV-1 រាលដាល​តាម​រយៈ​ការ​ប៉ះ​ផ្ទាល់ ដូច​ជា​ការ​ប៉ះ​ស្បែក ឬ​ប៉ះ​លើ​ការ​បញ្ចេញ​ទឹក​ពី​មាត់ ឬ​ប្រដាប់​ភេទ (​ដូច​ជាតា​មរយៈ​ការ​រួម​ភេទ​)​។

ទោះបីជា​វីរុស គឺ​ឆ្លង​បំផុត នៅ​ពេល​ដែល​ពង​នោះ​មាន​ក៏​ដោយ ប៉ុន្តែ​វា​ក៏​នៅ​តែ​អាច​ចម្លង ទោះបីជា​អ្នក​មិន​អាច​ឃើញ​ពងទឹក​នោះ​ក្តី ។ មេរោគ HSV-1 ក៏​អាច​ត្រូវ​បាន​រាលដាល ដោយ​ការ​ចែករំលែក ការ​ផឹក​ពែង​ជាមួយ​គ្នា ឬ​ការ​ញ៉ាំ​អ្វី​ជាមួយ​គ្នា​ផង​ដែរ ។

បន្ថែម​ពីលើ​នេះ ប្រសិនបើ​អ្នក ឬ​ដៃគូរ​របស់​អ្នក មាន​ពង​ក្រៅ​មាត់ មេរោគ HSV-1 អាច​ត្រូវ​បាន​ចម្លង អំឡុង​ពេល​រួម​ភេទ​តាម​មាត់ និង​បណ្តាល​ឲ្យ​មាន​ជំងឺ​នៅ​តំបន់​ប្រដាប់​ភេទ​ផង​ដែរ​។

មេរោគ HSV-1 ក៏​អាច​ចម្លង ប្រសិនបើ​មនុស្ស​ម្នាក់​ប៉ះ​នឹង​ពងទឹក​នោះ ហើយ​បន្ទាប់​មក​ប៉ះ​ទៅ​ភ្នាស ឬ​កន្លែង​នៃ​ស្បែក​ដែល​មាន​របួស​។ ដូចនេះ​វា​ជា​ការ​ល្អ​បំផុត ក្នុង​ការ​មិន​បំបែក​ពងទឹក​នោះ ។

វា​ជា​រឿង​ល្អ ដែល​អ្នក​កុំ​ប៉ះ​នឹង​ពងទឹក​ក្រៅ​មាត់​នោះ ។ ប្រសិនបើ​អ្នក​ពិតជា​ត្រូវ​ប៉ះ​ពងទឹក​នោះ សូមកុំ​ប៉ះ​ផ្នែក​ផ្សេង​ទៀត​នៃ​ខ្លួន​របស់​អ្នក​។ លាងដៃ​របស់​អ្នក​ឲ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ជា​ពិសេស​សូមកុំ​ប៉ះ​ភ្នែក​របស់​អ្នក ។ ប្រសិនបើ​មេរោគ HSV-1 ចូល​ទៅ​ក្នុង​ភ្នែក​របស់​អ្នក វា​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ច្រើន ។ ជា​ការណ៍​ពិត ប្រសិនបើ​អ្នកមាន​ពង​ក្រៅ​មាត់ ឬ​អ្នក​នៅ​ជុំវិញ​អ្នក​ដែល​មាន​ពង​ក្រៅ​មាត់ សូម​ឧស្សាហ៍​លាងដៃ​របស់​អ្នក ។

ពង​ក្រៅ​មាត់​អាច​គ្រោះថ្នាក់ ចំពោះ​អ្នក​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ (​ដូច​ជា​កុមារ និង​អ្នក​ដែល​មាន​ជំងឺអេដស៍ ឬ​ជំងឺមហារីក​) ក៏​ដូច​ជា​អ្នក​ដែល​មាន​ជំងឺ​តាអក​។ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​នានា ការ​ឆ្លង​មេរោគ ដែល​ត្រូវ​បាន​បង្ក​ដោយ​ពង​ក្រៅ​មាត់ អាច​គម្រាមកំហែង​ដល់​អាយុជីវិត​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ