ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei អេ 7 លក់​បាន​ច្រើន​កប់​ក្នុង​ថ្ងៃ​ដំបូង ជាមួយ​និង​ប្រ៉ូ​ម៉ូ​សិន​ឈ្នះ​រថយន្ត Mazda 2!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ Huawei អេ 7 ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ ចុង​ស​ប្តា​ហ៍​មុន ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ Huawei អេ 7 ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ ចុង​ស​ប្តា​ហ៍​មុន ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​អតិថិជន​ដ៏​ច្រើន​លើសលប់ រហូត​ដល់​បំបែក​កំណត់​ត្រា​លក់​បាន​រហូត​ដល់ 3000 គ្រឿង​ត្រឹម​ថ្ងៃ​ដំបូង​។

Huawei អេ 7 ជា​ជម្រើស​ដ៏​ល្អ មាន​រូបរាង​ទាក់ទាញ ភ្លឺ​រលោង​ចែងចាំង ទាន់សម័យ អេ​ក្រង់​ឥត​ខ្ចោះ​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដែល​មានការ​ប្រកួតប្រជែង​ទាំង​គុណភាព និង​តម្លៃ​ជាមួយ​ភាព​លេចធ្លោ​ជា​ច្រើន​។

Huawei អេ 7 មាន​តម្លៃ​សមរម្យ​បំផុត​ត្រឹមតែ $189​។ ស្មា​ត​ហ្វូ​ន​នេះ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ដោយ​ធំ 6.26 អីុ​ញ HD+ អេ​ក្រង់​ធំ​ផ្ទៃ​លាត​រហូត​ដល់ 86.7% និង​អេ​ក្រង់​ប្រភេទ​ដំណក់ទឹក​។ ស្មា​ត​ហ្វូ​ន​នេះ បំពាក់​ដោយ​កាមេរ៉ា​មុខ​សែ​ល​ហ្វី​ធំ​ជាងគេ​ទំហំ 16MP ជាមួយ​បច្ចេកវិទ្យា AI គាប់ចិត្ត​សម្រាប់​អ្នក​ចូល​ចិត្ត​សែ​ល​ហ្វី និង​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​13MP+ 2MP ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា AI Photography ដែល​ការ​ថតរូប​របស់​អ្នក​កាន់តែ​មាន​ភាព​ទាក់ទាញ ដោយសារ​វា​មាន​សមត្ថភាព​ស្គាល់ 22 ប្លង់​ខុស​ៗ​គ្នា និង​បច្ចេកវិទ្យា AI Beauty កែទម្រង់​ស្បែក​តាម​ការ​ចូល​ចិត្ត​។ មិនតែប៉ុណ្ណោះ វា​ក៏​មាន​ថាមពល​ថ្ម ទំហំ 4000mAh ដំណើរការ​ដោយ​អង្គ​ផ្ទុក​ទិន្ន័យ (ROM) 32 GB និង អង្គ​ចង​ចាំ ( RAM) 3 GB អង្គ​ផ្ទុក​ទ​ន្និ​ន័យ​បន្ថែម 512GB បច្ចេកវិទ្យា​បន្ទន់​ពន្លឺ​ការពារ​ភ្នែក (Eye Comfort) និង​ស្គេ​ន​មុខ​ដោះ​សោរ​បាន​លឿន​ទាន់ចិត្ត (Fast Face Unlock)​។

អស់ទាស់​! កាន់តែ​ពិសេស​មិន​ធ្លាប់​មាន​! Huawei មាន​ប្រូ​ម៉ូ​សិន​យក្ស ជា​កាដូ​ឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន ក៏​ដូច​ជា​ត្រៀម​អបអរ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​រហូត​ដល់​ខែមេសា​ផង​ដែរ​សម្រាប់​អតិថិជន​។ អ្នក​អាច​មានឱកាស​ឈ្នះ​រថយន្ត Mazda 2 នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន HGB Group មួយ​រង្វាន់ ម៉ូតូ Zoomer X 4 រង្វាន់ និង​ទូរទស្សន៍ Smart TV 43​អីុញ 12 រង្វាន់ ដោយ​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova 3​ឡៃ​ត៍ nova 3i ឬ nova3 ចាប់ពី​ថ្ងៃ 26 មក​រា ដល់ ថ្ងៃ 27 មេ​សា ហើយ​អតិថិជន​ត្រូវ​តែ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​និង​លម្អិត ដូច​ជា​ឈ្មោះ លេខ​ទូរស័ព្ទ លើ​ប័ណ្ណធានា​សន្លឹក (Dealer Copy) ហើយ​យក​ទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ និង​កំណត់​ដែល​ដៃគូ​របស់ Huawei ដើម្បី​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់​។

ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​រៀង​រាល់​ពី​រស​ប្តា​ហ៍ម្ត​ង ដែល​ការ​ចាប់​រង្វាន់​លើក​ទី​មួយ នឹង​ធ្វើការ​ផ្សាយ​ផ្ទាល់​លើ Facebook Page របស់ Huawei ជា​ការ​ចាប់​រង្វាន់​ការ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​រៀង​រាល់​ពី​រស​ប្តា​ហ៍ម្ត​ង លើក​ទី​1 (15 ខែកុម្ភៈ​) លើក​ទី 2 (01 ខែ មីនា​) លើក​ទី 3 (15 ខែ មីនា​) លើក​ទី 4 (29 ខែមីនា​) ផ្សាយ​ផ្ទាល់​តាម​ផេ​ក​ផ្លូវការ Huawei Mobile ដែល​រួម​មាន ម៉ូតូ Zoomer X 1 រង្វាន់ និង​ទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុង 1 លើក​ៗ ។ ការ​ចាប់​រង្វាន់​ធំ​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី 03 ខែឧសភា ដោយ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​ផេ​ក​ផ្លូវការ Huawei Mobile ដែល​រង្វាន់​រួម​មាន​រថយន្ត Mazda 2 មួយ​រង្វាន់ និង​ទូរទស្សន៍ Smart TV 4 រង្វាន់​។

ស្មា​ត​ហ្វូ​ន​ដ៏​ពេញ​និយម​ទាំង​បួន​ម៉ូ​ដែល​នេះ ក៏​ជា​កាដូ​ឆ្នាំ​ថ្មី​ដ៏​សាក​សម​បំផុត​សម្រាប់​អ្នក ទិញ​ជា​កាដូ​ជូន​ក្រុម​គ្រួសារ ញាតិ​មិត្ត​បងប្អូន ជា​ពិសេស​ជា​អាំង​ប៉ាវ​ហេង​ៗ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​។ ថា​មិន​ត្រូវ ពួក​គេ​អាច​ឈ្នះ​រង្វាន់​ពី Huawei ក្នុង​ការ​ចាប់​រង្វាន់​ទៀត​ផង​!

គួរ​បញ្ជាក់​ផង​ដែរ​ថា Huawei គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​ពិភពលោក​លេខ​ពីរ ដែល​បាន​នាំ​ចេញ​ទៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​រហូត 200,000,000 គ្រឿង ក្នុង​ឆ្នាំ 2018​។

កុំ​ភ្លេច​ណា​!! ទិញ Huawei អេ 7​ឈ្នះ​ឡាន Mazda 2 ! Huawei អេ 7 មាន​ជម្រើស​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ និង​ពណ៌​ខៀវ​។ ដោយ​សហ​ការ

សម្រាប់​ព៌​ត័​មាន​លម្អិត​បន្ថែម ៖
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ