ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​រំលោ.ភ​ទាំង​កម្រោល​មែន ម៉េច​រដ្ឋអំណាច​មិន​ឈឺក្បាល​ផង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុគ្គល​ម្នាក់​ហ៊ាន​សង់​របង​ថ្ម​បិទ​ផ្លូវលំ​សាធារណៈ​១​ខ្សែ​នៅ​ក្នុងភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ព្រមទាំង​ដឹក​ជញ្ជូន​កសិផល​ទៅ​មក​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ផ្លូវ​១​ខ្សែ​នេះ​គឺជា​ផ្លូវ​លំនៅ​ចំ​កណ្តាល​ភូមិ​ព្រែក​ប៉ុ​ល…

ខេត្តកណ្តាល ៖ បុគ្គល​ម្នាក់​ហ៊ាន​សង់​របង​ថ្ម​បិទ​ផ្លូវលំ​សាធារណៈ​១​ខ្សែ​នៅ​ក្នុងភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ព្រមទាំង​ដឹក​ជញ្ជូន​កសិផល​ទៅ​មក​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ផ្លូវ​១​ខ្សែ​នេះ​គឺជា​ផ្លូវ​លំនៅ​ចំ​កណ្តាល​ភូមិ​ព្រែក​ប៉ុ​ល អម​ដោយ​ផ្ទះ​ប្រជា​ពលរ​ដ្ធ​រស់នៅ​សងខាង​ផ្លូវ​ចាប់ពី​ដើមភូមិ​រហូត​ដល់​ចុង​ភូមិ​មាន​ទទឹង​ផ្លូវ​ប្រហែល​៥​ម៉ែត្រ ដែល​កើត​មាន​ឡើង​តាំងពី​ដូនតា​មក​ម្ល៉េះ ។

ពលរដ្ឋ​បន្ត​ថា ផ្លូវ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជា​ពលរ​ដ្ធ​ទូទៅ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដឹក​ជញ្ជូន​កសិផល​ឡើង​ពី​ស្រែ​ចំការ​យក​មក​ផ្ទះ ជា​ពិសេស​សម្រាប់​សិស្សានុសិស្ស​ដើរទៅ​សាលារៀន និង​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​តាម​ភូមិ​ផង​។

ឥឡូវ​ស្រាប់តែ​មាន​បុគ្គល​ម្នាក់​រស់នៅ​ឯ​រាជធានី​ភ្នំពេញ​បាន​មក​ទិញ​ដី​ជាប់​ថ្នល់ជាតិ​លេខ​១​ហើយ​បាន​រំលោភ​យក​ដល់​ដី​ផ្លូវ​សាធារណៈ ព្រមទាំង​ធ្វើ​សកម្មភាព​សង់​របង​ថ្ម​កំពស់​មេឃ​បិទ​ជិត​កាត់​ទទឹង​ផ្លូវ​ចំពាក់​កណ្តាល​ភូមិ​តែ​ម្តង​។

ពលរ​ដ្ធ​លើក​ឡើង​ទៀត​ថា ចាប់តាំងពី​បុគ្គល​ម្នាក់​នេះ​សង់​របង​ថ្ម​បិទ​ជិត​ផ្លូវ​មក ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ធ​ជួប​ការ​លំ​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ពិបាក​លក់ដូរ និង​ត្រូវការ​ធ្វើ​ដំណើរ​ម្តង​ៗ ទាល់តែ​ដើរ​វាង​តាម​ក្រោយ​ផ្ទះ​គេ ឬ​វាង​ទៅ​តាម​ថ្នល់ជាតិ​លេខ​១​វិញ​។

ហើយ​សព្វ​ថ្ងៃនេះ​ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​កូនចៅ សិស្ស​តូច​ៗ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ត្រូវ​វាង​តាម​ថ្នល់ជាតិ​ ខ្លាច​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ ព្រោះ​កន្លង​មក​ចំណុច​នេះ​ធ្លាប់​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​បុក​កូន​ក្មេង​សិស្សសាលា​កិន​ឡើង​ខ្ចេ​ចរួច​មក​ហើយ​ដែរ ។

ចំណែកឯ​ព្រះសង្ឃ​ចាប់តាំងពី​គេ​បិទផ្លូវ​ជិត​ក៍លែង​ឃើញ​និមន្ត​មក​បិណ្ឌបាត គ្រាន់​បាន​ពួក​គាត់​ប្រគេន​បាយ​សម្ល​ធ្វើបុណ្យ​ទាន​ផង​ក៍​មិន​បាន​ដែរ​។

ប្រជា​ពលរ​ដ្ធ​បញ្ជាក់​បន្ថែម​ថា បុគ្គល​ម្នាក់​នេះ​គេ​បាន​ធ្វើ​សកម្មភាព​សង់​របង​ថ្ម​បិទផ្លូវ​សាធារណៈ​នេះ​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ គឺ​នៅ​ទល់​នឹង​មុខ​ផ្ទះ​របស់​មេ​ភូមិ​ព្រែក​ប៉ុ​ល​តែ​ម្តង ហើយ​ភ្លាម​ៗ​នោះ​ពួក​គាត់​(​ពល
រ​ដ្ធ​)​ក្នុងភូមិ​ក៍បាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​សំណើរ​ចូល​ទៅ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ចំនួន​២​លើក​រួច​មក​ហើយ ប៉ុន្តែ​ខាង​អាជ្ញាធរ​ស្រុក​គេ​ប្រាប់​ថា​ស្នាម​មេដៃ​ពលរ​ដ្ធ​ដើរ​ផ្តិត​ខ្លួនឯង គេ​មិន​ទទួល​ដោះស្រាយ​ឲ្យ​ទេ គឺ​ស្រុក​ប្រាប់​ពួក​គាត់​ថា ទាល់តែ​តាម​រយៈ​លោក​មេ​ភូមិ​ផ្តិត​មក​ទើប​គេ​ដោះស្រាយ​ឲ្យ​។

លុះដល់​លោក​មេ​ភូមិ​គេ​ត្រូវរ៉ូវ​តែ​គ្នា​គេ​ដើរ​ផ្តិត​ស្ងាត់​ៗ​មិន​បាន​ប្រាប់​ពលរ​ដ្ធ​ឲ្យ​ដឹង​សោះ​ បាន​ស្នាម​មេដៃ​តែ​៣​នាក់ ស្រាប់តែ​អាជ្ញាធរ​ស្រុក​ប្រាប់​ពួក​គាត់​ថា គេ​មិន​ដោះស្រាយ​ឲ្យ​ទេ ស្នាម​មេដៃ​មាន​តិច​ត្រឹមតែ​៣​នាក់​នោះ​។ ក្រោយមក​ទៀត​គ្រាន់តែ​លឺ​គេ​និយាយ​ថា​ចាំ​គេ​ដោះស្រាយ​ឲ្យ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មិន​មាន​ដំណោះ​អ្វី​ជូន​ពួក​គាត់​នោះ​ទេ​គឺ​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​អ​ញ្ចឹ​ង​។

មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​របង​បាន​ទេ ព្រោះ​មិន​មាន​អ្នក​ស្គាល់​លេខ​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ