ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​កូន​ត្រី​ផ្សោត​​ទំងន់​ជាង​១២​គីឡូ​ក្រាម​.​..​ក្នុង​អន្លង់​ផ្សោត​ទន្លេមេគង្គ​កាំពី

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ក្រុម​មន្ត្រី​អភិរក្ស​អះអាង​ថា ត្រី​ផ្សោត​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ និង​អាច​មាន​កំណើន​ជាង​១០​ក្បាល​បន្ថែម​ទៀត ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ។ ការ​កើន​ចំនួន​ត្រី​ផ្សោត ដោយសារ​ការ​ចាប់កំណើត ​តាមរយៈ​​ការ​បន្ត​ពូជ​របស់​ពពួក​ឋ​និកសត្វ​ទឹកសាប​ដ៏កម្រ​នេះ…

ខេត្តក្រចេះ​ ៖ ក្រុម​មន្ត្រី​អភិរក្ស​អះអាង​ថា ត្រី​ផ្សោត​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ និង​អាច​មាន​កំណើន​ជាង​១០​ក្បាល​បន្ថែម​ទៀត ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ។ ការ​កើន​ចំនួន​ត្រី​ផ្សោត ដោយសារ​ការ​ចាប់កំណើត ​តាមរយៈ​​ការ​បន្ត​ពូជ​របស់​ពពួក​ឋ​និកសត្វ​ទឹកសាប​ដ៏កម្រ​នេះ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​បញ្ជាក់​ថា កើត​មាន​ឡើង​ក្រោយពី​មានការអភិរក្ស​យ៉ាង​តឹង​រឹង​ពី​ក្រុម​មន្ត្រី​ឆ្មាំ ក៏​ដូច​ជា​ចូលរួម​ពី​ប្រជា​សហ​គម​នេ​សាទបាន​លើកកម្ពស់​សុខ​សុវត្ថិភាព​របស់​ពពួក​ត្រី​ផ្សោត​ ដែល​កំពុង​តែ​រស់នៅ​តាម​អន្លង់ ទើប​ធ្វើ​ឲ្យ​ផ្សោត​ងាយ​ និងបន្ត​ពូជ​ ។

ប្រធាន​ឆ្មាំ​អភិរក្ស​ត្រី​ផ្សោត​ទន្លេមេគង្គ​ខេត្តក្រចេះ លោក ម៉ុ​ក ពន្លក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣១ មក​រា នេះថា កូន​ត្រី​ផ្សោត​១​ក្បាល​ទំងន់​ជាង​១២​គីឡូក្រាម ត្រូវ​បាន​ក្រុម​មន្ត្រី​អភិរក្ស​ និង​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​ជា​ដៃគូ​បា​នរក​ឃើញ​នៅ​ក្នុង​អន្លង់​ផ្សោត​ទន្លេមេគង្គ​កាំ​ពី​ ។ ​កូន​ត្រី​ផ្សោត​១​ក្បាល​នេះ អាច​ទើប​និង​កើត​ក្នុង​អំឡុង​រយៈ​ពេល​១​ស​ប្តា​ហ៍​មុន​នេះ​ ។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត និង​ជា​ប្រ​ធា​ឆ្មាំ​អភិរក្ស​លោក ម៉ុ​ក ពន្លក បាន​ប្រាប់​ឲ្យ​ដឹងដែរ​ថា ត្រី​ផ្សោត​មេ​មួយ​ក្បាល​អាច​បន្ត​ពូជ​បាន​១​ដង​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ។ តែ​យ៉ាងណា​ ពពួក​ត្រី​ផ្សោត​ទឹកសាប​ចិញ្ចឹម​កូន​​ដោយ​ទឹកដោះ មិន​អាច​បន្ត​ពូជ​មានកូន​ភ្លោះ ដូច​សត្វដ​ទៃ​ទៀត​បាន​​ឡើយ ​។ ក្រុម​មន្ត្រី​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដង​ទន្លេមេគង្គ​សព្វថ្ងៃ ​មាន​ត្រី​ផ្សោត​រស់នៅយ៉ាងតិច​ជាង​៩០​ក្បាល​ ​ដែល​ចំនួន​នេះ ត្រូវ​បាន​រាប់​ប​ញ្ជូ​ល​តែ​ទៅ​លើ​ផ្សោត​ ដែល​មាន​វ័យជំទង់​​ប៉ុណ្ណោះ​ ។

ដោយឡែក​ សម្រាប់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ សព្វថ្ងៃ​មាន​ត្រី​ផ្សោ​ត​រស់នៅ​ក្នុង​ចន្លោះ​ពី៥៥ ទៅ​៦០​ក្បាល​។ ត្រី​ផ្សោត​ទាំង​អស់នេះ សព្វថ្ងៃ​កំពុង​តែ​រស់នៅ​តាម​អន្លង់​ចំនួន​៥​អន្លង់​ធំ​ៗ ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ​។ អន្លង់​ទាំងនោះ មាន​ដូច​ជាអន្លង់​ខ្សាច់​ម្កាក់, អន្លង់​កោះ​ដំបង, អន្លង់​កោះ​ផ្តៅ, អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​។ ក្នុង​ចំណោម​អន្លង់​ធំ​ៗ​ទាំង​៥ គឺ​អន្លង់​ផ្សោត​កាំ​ពី​ មាន​ត្រី​ផ្សោត​​រស់នៅ​ច្រើន​ជាងគេ​ ក្នុង​ចន្លោះ​ចាប់ពី​២០​ទៅ ៣០​ក្បាល ​។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស លោក ម៉ុ​ក ពន្លក បាន​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​ប៉ាន់​ប្រមាណ​ក្នុង​ឆ្នាំ​២០១៩​​នេះ ត្រី​ផ្សោត​អាច​មាន​កំណើន​ដល់​ទៅជាង​១០​ក្បាល តាម​រយះ​ការ​បង្ក​កំណើត​ ។ ទន្ទឹមនឹង​​ការ​ប៉ាន់​ប្រមាណ​លើ​កំណើត​ចំនួន​ត្រី​ផ្សោត​នេះ លោក​ប្រធាន​ឆ្មាំ​អភិរក្ស​បាន អំពាវនាវ​ដល់​ប្រជា​នេសាទ ក៏​ដូច​ជា​ប្រជា​សហគមន៍​នៅ​តាម​ប​ណ្តោ​ដង​ទន្លេមេគង្គ ឱ្យ​​មានការ​រួម​គ្នា អភិរក្ស​ថែ​រក្សា ​។

លោក​ថា កន្លង​មក​​មន្ត្រី​ជំនាញ​តែងតែ​បង្កើន​ការចុះ​ផ្សព្វផ្សាយឱ្យ​ពលរដ្ឋ​​នៅ​តាម​​ដង​ទន្លេមេគង្គ ​មានការ​យល់​ដឹង​ពី​ច្បាប់​ជលផល ក៏​ដូច​ជា​ការ​ចុះ​ហាមប្រាម មិន​ឲ្យ​ធ្វើការ​នេសាទ​នៅ​តាម​តំបន់​អភិរក្ស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ផ្សោត​បាត់បង់​ត្រី​នុយ ក៏​ដូច​ជា​ត្រី​មេ​ពូជ​ជាដើម​ ។

អត្ថបទសរសេរ ដោយ