ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​CPP ៖ សម រ​ង្ស៊ី ធ្វើ​នយោបាយ​គ្រាន់តែ​ជា​សន្យា​ខ្យល់​បោក​អ្នកគាំទ្រ​ខ្លួន​តែ ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា អ្វី​ដែល​អ​តី​មេ​បក្ស​ប្រឆាំង​លើក​ឡើង​កន្លង​មក​ក្នុង​ជីវិត​នយោបាយ​នោះ​គ្រាន់តែ​ជា​ការ​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា អ្វី​ដែល​អ​តី​មេ​បក្ស​ប្រឆាំង​លើក​ឡើង​កន្លង​មក​ក្នុង​ជីវិត​នយោបាយ​នោះ​គ្រាន់តែ​ជា​ការ​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក អេ​ង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​បាន​អះអាង​ទាល់តែ​ប្រមូល​ថវិកា​បាន​៣០​ម៉ឺន​ដុល្លារ​ទើប​លោក សម រ​ង្ស៊ី អាច​វិល​ចូល​ស្រុក​វិញ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ មក​រា​ថា គឺជា​សន្យា​ខ្យល់​តែ ប៉ុណ្ណោះ ។ លោក​បន្ត​ថា ប្រជាជន​កម្ពុជា​សូម​ស្វាគមន៍​ការ​ប្រកាស​ហ៊ាន​បូជាជីវិត​របស់​ខ្លួន ក្នុង​ការ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា នៅ​ដើមឆ្នាំ​២០១៩​នេះ ។ តែ​សូម​ឲ្យ​ការ​វិល​មក​ក្នុងស្រុក​នេះ​របស់​ទណ្ឌិត​ឲ្យ​មាន​ពិត​ជាក់ស្តែង​កុំ​ថា ហើយ​ចោល​នោះ​កុំ​បាន​តែ​មាត់​អត់​ប្រយោជន៍​ទេ ។ លោក​បញ្ជាក់​ថា «​មិនបាច់​ដល់​បូជាជីវិត​ទេ គ្រាន់តែ​មក​ចូល​គុក​តាម​សាលក្រម​តុលាការ​ទៅ​បាន​ហើយ មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​ខ្លាច​តែ​ទណ្ឌិត​និយាយ​តែ​មាត់​ប្រមូល​លុយ​បាន​៣០​ម៉ឺន​ដុល្លារ​ហើយ​ស្ងាត់ឈឹង ។ ប្រជាជន​កម្ពុជា​មិន​ព្រួយ​ពី​រឿង​ទណ្ឌិត​ចូល​មក​ទេ តែ​ដែល​ប្រជាជន​ព្រួយ​ពី​រឿង​ទណ្ឌិត​រូប​នេះ​មិន​ហ៊ាន​អើត​ក្បាល​មក​ក្នុងស្រុក​នោះ​តែ​ប៉ុណ្ណោះ​»​។

ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន​ក៏​បាន​លើក​ឡើង​ថា លោ​កអេង​ឆៃ​អ៊ា​ង បាន​ប្រកាស​រួច​ហើយ​ថា ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នា​ពេល​ឆាប់​ៗ​នេះ​ត្រូវការ​ប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ដូច្នេះ​បើ​ប្រមូលប្រាក់​មិន​បាន​គ្រប់​៣០​ម៉ឺន​ដុល្លារ​ទេ ទណ្ឌិត​សា​ម៉ី ជន​មិន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ទេ ។ ហេតុនេះ​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស បើ​ចង់​ឲ្យ​ទណ្ឌិត​នេះ​វិ ល​ចូល​ស្រុក​វិញ​ឆាប់​ៗ​គា​ប្បី​ជំរុញ​ការ​បរិច្ចាគ​ប្រាក់​ឲ្យ​បាន​គ្រប់​ចំនួន ប្ញ​លើស​៣០​ម៉ឺន​ដុល្លារ ។
បើ​មិន​ដូច្នោះ​ទេ ទណ្ឌិត​អាច​នឹង​មាន​ឡេះ​មិន​ត្រឡប់​ចូល​ស្រុក​ដោយសារ​មិន​គ្រប់​លុយ ។ ម្យ៉ាងទៀត បើ​លុយ​គ្រប់​ចំនួន​ហើយ​អាច​ទណ្ឌិត​មិន​មក​វិញ​ដែរ មាន​លុយ​ក្នុង​ដៃ​ហើយ​អាច នឹង​ផ្ទេរ​ជើងហោះហើរ​ទៅ​ប្រទេស​ផ្សេង​វិញ ហើយ​យក​ឡេះ​មក​សំអាង​យករួចខ្លួន ដែល​គ្មាន​នរណា​តាមដាន​រក​ឃើញ​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា នយោបាយ​របស់​ទណ្ឌិត សម រ​ង្ស៊ី ដែល​ធ្លាប់​ធ្វើ​កន្លង​មក គឺ​ពឹងផ្អែក​លើ​បរទេស​ជា​សំខាន់ ។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​កត់សម្គាល់​ឃើញ​ថា នៅ​ផ្នែក​ខាង​អឺរ៉ុប​គ្មាន​ប​ងែ្អ​ក​ទេ​ទោះបី​ទណ្ឌិត​មាន សញ្ជាតិ​ជា​បារាំង​ក៏​ដោយ ។ ហេតុនេះ​ហើយ​បានជា​ទណ្ឌិត​រូប​នេះ​តែងតែ​មក​ដេក​ត្រាំត្រែង នៅ​សហរដ្ឋអាមេរិក​ជា​ប្រចាំ ។ ម្យ៉ាងទៀត​ទណ្ឌិត​ធ្លាប់​ជា​អ្នកគាំទ្រ​លោក អូ​បា​ម៉ា នៅ​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦ ។

ដូច្នេះ​នៅ​ពេល​នេះ​ទណ្ឌិត​មិន​ហ៊ាន​អើត​មុខ​សុំ​ការ​គាំទ្រ​ពី​លោក​ដូ​ណា​ល់ ត្រាំ​ឡើយ ។ ដូច្នេះ គេ​បាន​មើលឃើញ​ថា ទណ្ឌិត​អត់​មាន​បង្អែក​រឹង​មាំ​ទេ ។ ហេតុនេះ​ក្តី​សង្ឃឹម​របស់​អ្នកគាំទ្រ​មួ យ​ចំនួន​ថា ទណ្ឌិត​នឹង​វិល​ចូល​ស្រុក​ខ្មែរ​ឆាប់​ៗ នោះ​គ្មាន​ផ្លូវ​ទេ ទោះបី​ទណ្ឌិត និង​អា​ម៉ី​អា​ថោ​ង​ខិតខំ​ស្រែក​ក្តែ​ង​ៗ​ថា នឹង​មក​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ