ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សួរ​ហើយ​មានអី​កា.ប់​ប្រាវ​រត់​ស្រែក​ឲ្យ​គេ​ជួយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សារ​មួយ​បាន​កើតឡើង​បណ្តាល​អោយ​បុរស​រង​គ្រោះ​ហូរ​ឈាម​ស្រោច​ខ្លួន ដែល​ជន​ដៃដល់​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ ខណៈ​ជន​រង​គ្រោះ​និង​ជន​ដៃដល់​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ម្តង​រួច​មក​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី…

ខេត្តកណ្តាល ៖ អំពើ​ហិង្សារ​មួយ​បាន​កើតឡើង​បណ្តាល​អោយ​បុរស​រង​គ្រោះ​ហូរ​ឈាម​ស្រោច​ខ្លួន ដែល​ជន​ដៃដល់​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ ខណៈ​ជន​រង​គ្រោះ​និង​ជន​ដៃដល់​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ម្តង​រួច​មក​ហើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ចំណុច​ដីចម្ការ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្តាល ។ ជន​រង​គ្រោះ​ឈ្មោះ អ៊ រ៉េ​ត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​មាន​ទីលំនៅ​ៗ ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្តាល ។ ជនសង្ស័យ​ឈ្មោះ លិ​ន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្តាល ។ ចំណែក​វត្ថុ​តាង​ចាប់​យក​កាំបិត​ផ្គាក់​ចំនួន​០១​ផ្លែ​ដែក​ដង​ធ្វើ​ពី​ឬ​ស្សី ។

នគរបាល​បញ្ចា​ក់ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ជនសង្ស័យ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ពេល​ផឹកស៊ី​០១​លើក​មក​ហើយ ។ លុះ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ ពេល​ល្ងាច​ជនសង្ស័យ​ក៏​បាន​កាប់​បំផ្លាញ​ដំណាំ​របស់​ជន​រង​គ្រោះ​ដូច​ជា ស្វាយ ល្ហុង អស់​ជា​ច្រើន​ដើម ។ រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី​ពេល​នោះ​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ទៅ​ដាក់​ចំណី​ត្រី​ក្នុង​ស្រះ​ឯ​ដីចម្ការ​ខ្លួន​នៅ​ពែ​ល​នោះ​ក៏​បាន​ជួប និង​ជនសង្ស័យ លិ​ន សុ​ភ័ក្ត្រ រួច​ជន​រង​គ្រោះ​បាន​សួរ​ទៅ លិ​ន សុ​ភ័ក្ត្រ ថា​បាន​កាប់​ដំណាំ​របស់​ខ្លួន​អស់​ប៉ុន្មាន រួច​ជន​រង​គ្រោះ​បាន​ទាក់​ពាក្យ​សម្ដី​គ្នា​ជាមួយ​ជនសង្ស័យ ហើយ​ភ្លាម​នោះ​ជនសង្ស័យ​បាន​យក​កាំបិត​ផ្គាក់​ដែល​នៅ​ជាប់​ខ្លួន​កាប់​ទៅ​លើ អ៊ រ៉ែត ជា​ច្រើន​កាំបិត​បណ្ដាល​អោយរ​ងរ​បួស​ជា​ទម្ងន់ រួច​ជន​រង​គ្រោះ​បាន​ព្យាយាម​រត់គេច​ខ្លួន​អោយ​គេ​ជួយ ។

ក្រោយមក​កម្លាំង​នគរបាល​ប៉ុ​សិ៍​ព្រែក​ស្ដី​បាន​ទទួល​ព័ត៌មាន​នេះ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ រួច​បាន​តាម​ស្វែងរក​ជនសង្ស័យ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម និង​វត្ថុ​តាង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​តែ​ម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ លិ​ន សុ​ភ័ក្ត្រ និង​វត្ថុ​តាង​ដូច​បាន​ចាប់​យក​ខាងលើ​ត្រូវ​បាន​ឃាត់​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ