ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​អនុសាសន៍​២០២​ពី​រដ្ឋ​ផ្សេង​ៗ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២ របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ទទួល​អនុសាសន៍​សរុប​ចំនួន​២០២ ពី​រដ្ឋ​ផ្សេង​ៗ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២​នៃ UPR Working Group របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ ង្គ​ការ​សហប្រជាជាតិ​ស្តី​ពី​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ UPR…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ទទួល​អនុសាសន៍​សរុប​ចំនួន​២០២ ពី​រដ្ឋ​ផ្សេង​ៗ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២​នៃ UPR Working Group របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ ង្គ​ការ​សហប្រជាជាតិ​ស្តី​ពី​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ UPR ជុំ​ទី​៣ សម្រាប់​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែ ប្រទេស​ស្វី​ស នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​គណៈប្រតិភូ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​អំពី​កា​រវិ​វ​ឌ្ឍ និង​ភាព​ប្រសើរ​ឡើង​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ជា​ពិ សេស​ការ​អនុវត្ត​សិទ្ធិ និង​សេរីភាព​កន្លង​មក​ក្រោយ​ពី​កម្ពុជា​ទទួលយក​នូវ​អនុសាសន៍​ទាំង​១៦២ ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់​លើក​ទី​ពីរ កាលពី​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ ។

ប្រភព​បាន​បន្ត​ថា ក្នុង​កិច្ចប្រជុំ​កម្ពុជា​ក៏​បាន​ធ្វើការ​បង្ហាញ​ផង​ដែរ ពី​បញ្ហា​ប្រឈម និង​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ទៅ​ថ្ងៃ​អានា​គត​ព្រមទាំង​ធ្វើការ​ឆ្លើយ​តប និង​ពន្យល់​ទៅ​នឹង​ការ​រិះគន់​មួយ​ចំនួន​ដែល​មិន​ឆ្លើយ​តប និង​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ស្ថានភាព​ពិតប្រាកដ និង​ជាក់ស្តែង​នៅ​កម្ពុជា ។

ថ្លែងការណ៍​បាន​គូសបញ្ជាក់​ថា «​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់​លើក​ទី​បី​នេះ​កម្ពុជា​ក៏​ទទួល​បាន​ផង​ដែរ​នូវ​អនុសាសន៍​សរុប​ចំនួន​២០២ ដែល​ផ្តល់​ដោយ​រដ្ឋ​ផ្សេង​ៗ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន​៧៣​រដ្ឋ ហើយ​ដែល​ក្នុង​នោះ​អនុសាសន៍​មួយ​ចំនួន​ធំ គឺ​ផ្តោត​លើ​ការ​កោតសរសើរ និង​ការ​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុ​ជានា​ពេល​កន្លង​មក​» ។ ជា​ការ​ឆ្លើយ​តប​គណៈ​កម្ម​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​រួម​មាន​ស្ថាប័នរដ្ឋ អង្គការ​សង្គម​ស៊ី​វី​ល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ដៃគូ​អភិ​ឌ្ឍ​ផង​ដែរ ដើម្បី​ធ្វើការ​ពិនិត្យ ពិភាក្សា និង​ពិគ្រោះ​យោបល់​អំពី​អនុសាសន៍​ដែល​ត្រូវ​ទទួលយក​មក​អនុវត្ត និង​អនុសាសន៍ ដែល​ត្រូវ​ធ្វើការ​បដិសេធ ឬ​កត់សម្គាល់ ហើយនឹង​ធ្វើការ​ឆ្លើយ​តប​វិញ ជា​ផ្លូវការ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការសហប្រជាជាតិ​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៤១ របស់​ខ្លួន​នៅ​ខែកក្កដា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា គណៈប្រតិភូ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក កែវ រ៉េ​មី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​នោះ​ក៏​មាន​គណៈប្រតិភូ​អន្តរក្រសួង​ដូច​ជា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង​ព័ត៌មាន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ