ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ព្រឹក​គួរ​ផឹកទឹក​ក្រូចឆ្មារ​ក្តៅ ឧណ្ហ​ៗ

5 ឆ្នាំ មុន

អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្តៅ​ឧណ្ហ​ៗ នៅ​ពេល​ព្រឹក ៖ ១-ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​៖​ក្រូចឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​ជាតិ​ប៉ូ​តា​ស្យូ​ម ។ វីតាមីន C ជួយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្តាសាយ…

អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្តៅ​ឧណ្ហ​ៗ នៅ​ពេល​ព្រឹក ៖

១-ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​៖​ក្រូចឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​ជាតិ​ប៉ូ​តា​ស្យូ​ម ។ វីតាមីន C ជួយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្តាសាយ ហើយ​ប៉ូ​តា​ស្យូ​ម ជួយ​ភ្ញោ​ច​មុខងារ​ខួរក្បាល និង​ប្រ​ព​ន្ធ័​សរសៃប្រសាទ និង​ព្រមទាំង​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ផង​ដែរ ។

២-ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​អាស៊ីត​បាស​នៅ​ក្នុង​រាង​កាយ

៣-ជួយ​សម្រក​ទម្ងន់ ៖ ដោយសារ​នៅ​ក្នុង​ក្រូចឆ្មារ​មាន​ជាតិ​សរសៃ Pectin ខ្ពស់ ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ស្រេកឃ្លាន ដូច្នេះ វា​ជួយ​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ឃ្លាន និង​ឆាប់​ឆ្អែត ។

៤-ជួយ​ក្នុង​ការ​រំលាយ​អាហារ ៖ ទឹក​ក្តៅ ឧ​ណ្ឌ​ៗ ជួយ​ដល់​មុខងារ​ក្រពះ​ពោះវៀន និង​ជួយ​ឲ្យ​ពោះវៀន​មាន​ចលនា​ល្អ ។ ក្រូចឆ្មារ មាន​ជាតិ​រ៉ែ និង​វីតាមីន​ខ្ពស់ ដែល​អាច​ជួយ​បន្ធូរ​លាមក និង​កម្ចាត់​ជាតិពុល​នៅ​ក្នុង​បំពង់​រំលាយ​អាហារ ។

៥-ក្រូចឆ្មារ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ធម្មជាតិ​៖ វា​ធ្វើ​ឲ្យ​អ្នក​នោម​ច្រើន ដូច្នេះ​វា​ជួយ​កម្ចាត់​ជាតិពុល​ពី​ក្នុង​ឈាម។

៦-ធ្វើ​ឲ្យ​ស្បែក​ស្រស់ថ្លា ៖ វីតាមីន C ជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​ជាំ​។

៧-ជួយ​ដល់​ប្រព័ន្ធ​ទឹករងៃ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ