ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ក្រឡាប់​សង្កត់ពីលើ​មនុស្ស​ទាំង​រស់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​សម្រាប់​បុក​អណ្តូងទឹក​បើក​លឿន​ស្រាប់តែ​ដាច់​រ៉ូ​ទីល​កង់​ខាងស្តាំ​រ៉េ​ចង្កូត​បុក​ដើមឈើ​ក្រឡាប់​សង្កត់ពីលើ​បុរស​ម្ចាស់​រថយន្ត បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ កាលពី​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណា​តម​ផ្លូវជាតិ​លេខ​៥៣A…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​សម្រាប់​បុក​អណ្តូងទឹក​បើក​លឿន​ស្រាប់តែ​ដាច់​រ៉ូ​ទីល​កង់​ខាងស្តាំ​រ៉េ​ចង្កូត​បុក​ដើមឈើ​ក្រឡាប់​សង្កត់ពីលើ​បុរស​ម្ចាស់​រថយន្ត បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ កាលពី​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណា​តម​ផ្លូវជាតិ​លេខ​៥៣A ចំណុច​អូរ​ចន្លុះ ស្ថិត​ក្នុងភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ ។

សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​ដែល​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​និយាយ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​ឈ្មោះ ម៉ៅ គឿ​ង អាយុ​៣៧​ឆ្នាំ មុខរបរ​ប​ដើរ​ជីក​អណ្តូងទឹក មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កកោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង ។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​បើករថយន្ត​យន្ត​កែ​ច្នៃ​សម្រាប់​បុក​អណ្តូងទឹក​របស់​ខ្លួន​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​បាន​ដាច់​រ៉ូ​ទីល​កង់​ខាងស្តាំ បណ្តាល​ឱ្យ​គោ​យន្ត​កែ​ច្នៃ​នោះ​រ៉េ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​បុក​នឹង​ដើមឈើ ដែល​ជា​កន្លែង​មាន​ចំណោត​ខ្ពស់ បណ្តាល​ឱ្យ​សង្កត់​ជន​រង​គ្រោះ​ពីលើ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ទៅ​ដល់ និង​ធ្វើការ​ពិនិត្យ​រួចរាល់​ឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​សង្កត់​ស្លាប់​ខ្លួនឯង​មែន ទើប​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ទៅ​ក្រុម​គ្រួសា​ដឹក​យក​មក​លំនៅ​ឋាន​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​រថយន្ត​កែ​ច្នៃ​ត្រូវ​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​នគ​បាល​ស្រុក​បរិបូ​ណ៍​។

សមត្ថកិច្ច​នគរបាល​បញ្ជាក់​ថា​៖ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​មក​ពី​ការ​កែ​ច្នៃ​រថយន្ត​គ្មាន​បច្ចេកទេស​ច្បាស់លាស់ ទើប​ការ​បើកបរ​គ្មាន​សុវត្ថិភាព​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ